ភ្នំពេញ ថ្ងៃទី6 មេសា៖ ក្រុមយុវជននិងសហគ្រិនវ័យក្មេងប្រកបដោយភាពច្នៃប្រឌិតចំនួន8ក្រុម កំពុងស្វែងរកដំណោះស្រាយបញ្ហាសង្គមកម្ពុជា លើកស្ទួយអាជីវកម្មក្នុងស្រុក និងជុំរុញយុវជនខ្មែរ ឲ្យឈានទៅសម្រេចក្ដីសុបិនរបស់ខ្លួននៅពេលក្លាយជាជ័យលេភីក្នុងកម្មវិធី Cellcard Lab រៀបចំដោយ សែលកាត និង Impact Hub ។
គំនិតផ្ដួចផ្ដើមដែលជួយលើកស្ទួយយុវជនខ្មែរក្នុងការប្រែក្លាយគំនិតអាជីវកម្មសង្គមរបស់ខ្លួនក្លាយជាការពិត នៅពេលនេះបានបញ្ចប់ជាស្ថាពរនៃការប្រកួតប្រជែងជុំទី2 ដោយ គម្រោងអាជីវកម្ម DerPrey, C-Fit, MY HOME, Mekong Farm, Krop Knea, La Chhouk Recycled and Creative Fashion, RDS and ជីវិតបៃតង ។ ក្រុមទាំងបីបានឈ្នះរង្វាន់ជាប្រាក់សុទ្ធ និងអត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុនទូរស័ព្ទក្នុងការជួយគាំទ្រគំនិតអាជីវកម្មរបស់ពួកគេមានវត្តមានលើទីផ្សារ។
ជ័យលេភី លេខ 1 បាន $ 5.000 ក្នុងកម្មវិធី Cellcard Lab បានទៅលើ ក្រុម La Chhouk គឺការកែឆ្នៃរបោះរបបកាកសំណល់និងបង្កើតជាម៉ូតសំលៀកបំពាក់។ សហគ្រាសវ័យក្មេងគឺបានបង្កើតឡើងដោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គោលបំណងលើកកម្ពស់ការយល់ដឹងស្តីអំពីការបង្ហាញម៉ូត ដោយគំនិតច្នៃប្រឌិតនិងមានតំលៃឲ្យកែឆ្នៃពីរបោះរបបកាកសំណល់។
សុវណ្ណារាជ្យក្នុងក្រុម ស្លឹកឈូក និយាយ «យើងមានសេចក្ដីអំណរចំពោះសែលកាតនិង Impact Hub សម្រាប់ការផ្តល់ឱកាសដល់ពួកយើងក្នុងការដាក់បង្ហាញ់ការឆ្នៃប្រឌិត និងគំនិតរបស់យើងជាសាធារណៈ និងបានផ្តល់នូវគំនិតបន្ថែមលើការរចនាម្លៀកបំពាក់ពួកយើង “។
«នេះគឺជាវិធីល្អមួយដើម្បីលើកកំពស់ការយល់ដឹងអំពីបរិស្ថាន និង ប្រជាជនកម្ពុជាយល់ដឹងបន្ថែមទៀតពី ការកែច្នៃរបស់យកមកប្រើឡើងវិញ “។
ជ័យលេភី លេខ 2 បាន $ 3.000 ក្នុងកម្មវិធី Cellcard Lab បានទៅលើ ក្រុម ដើរព្រៃ (ទេសចរណធម្មជាតិ)។ យុវជនវ័យក្មេងមួយក្រុមមានគំនិតចង់ជួយដល់ក្មេងៗកម្ពុជា ចេះស្រលាញ់នូវបរិស្ថាន និងដើរចេញពីការរស់នៅក្នុងទីក្រុងរបស់ពួកគេ ហើយឲ្យបែរមកសិក្សា ការកំសាន្តនិងយល់អំពីគុណតម្លៃធម្មជាតិ។
ជ័យលេភី លេខ 3 បាន $ 2.000 ក្នុងកម្មវិធី Cellcard Lab បានទៅលើ ក្រុម ផ្ទះរបស់ខ្ញុំ គឺ ផ្តោតសំខាន់លើការចេះសន្សំរបស់ក្មេងៗ ដោយបណ្តុះគំនិតឲ្យពួកគេមានទំលាប់ចេះសន្សំ តាំងពីកុមារដល់ជំទង់ ដោយបង្កើតនូវប្រអប់សន្សំលុយផ្ទាល់ខ្លួន និង សិក្ខាសាលាអក្ខរកម្មហិរញ្ញវត្ថុនិងវគ្គបណ្តុះបណ្តាល។
Cellcard Lab ជាកម្មវិធីគំរូអាជីវកម្មមួយដែលមានរយៈពេល6សប្ដាហ៍សម្រាប់សហគ្រិនវ័យ18-30ឆ្នាំដែលចង់ប្រែក្លាយគំនិតអាជីវកម្មសង្គមរបស់ខ្លួនឲ្យទៅជាឱកាសក្លាយជាអាជីវកម្មពិតប្រាកដ និងនាំយកផលិតផលរបស់ខ្លួនដល់ទីផ្សារផងដែរ។ Cellcard Lab ប្រកាសជ័យលាភីទាំងបីរៀងរាល់ត្រីមាសនៃអាជីវកម្ម។
Cellcard Lab ក៏ផ្ដល់ជូនបេក្ខភាពចុងក្រោយទាំងអស់នូវការហ្វឹកហ្វើន វគ្គសិក្ខាសាលា និង កាការគាំទ្រអាជីវកម្ម ដោយវាគ្មិនល្បីៗ។ ទាំងនេះរួមមាន អ្នកដឹកនាំកម្មវិធី Cellcard ChangeMaker លោក ញឹម ឈុននី, Maelle Barbancon អ្នកសម្របសម្រួលមកពី Friends International’s technical និង Laura Smitheman សហស្ថាបនិក Impact Hup Phnom Penh។
ទាំងបីចំណុច ផ្ដោតសំខាន់ទៅលើការជួយដល់បេក្ខភាពជុំចុងក្រោយបង្កើនគំរូអាជីវកម្មរបស់ខ្លួន ផ្ដល់នូវការបង្កើតក្រុម និងដំបូន្មានច្នៃប្រឌិត និងជួយសហគ្រិនក្នុងការអនុវត្ត និងប្រតិបត្តិលើគំនិតទាំងនោះឲ្យកាន់តែប្រសើរឡើង។ ជាការផ្ដល់រង្វាន់បន្ថែម ក្រុមទាំងប្រាំបីចុងក្រោយអាចប្រើប្រាស់សាលសហកិច្ចការបស់ Hub ។
លោក ឡាសស្លូ បារតា នាយកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បានអបអរសាទរដល់ជ័យលាភី និងបានថ្លែងថា ទោះបីជាពួកគេនៅក្មេង ប៉ុន្តែពូកគេបានបង្ហាញពីសមត្ថភាព គំនិតច្នៃប្រឌិត និងបានឆ្លុះបង្ហាញពីការប្ដេជ្ញាចិត្តដ៏រឹងមាំក្នុងការនាំយកគំនិតរបស់ខ្លួនឲ្យលេចចេញលទ្ធផលជាផ្លែផ្កា និងឥទ្ធិពលដ៏ល្អមួយ។
ថ្លែងក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា “ ស្តង់ដារទាំងមូលដែលទទួលបានគឺស្ថិតក្នុងលំដាប់ខ្ពស់ដែលកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងវគ្គដំបូងរបស់ Cellcard Lab ហើយបង្ហាញថាទេពកោសល្យកម្រិតណាដែលយើងរង់ចាំទទួលបាននូវការផ្ដល់ឱកាសមួយសម្រាប់ខ្លួន។” លោកបន្តទៀតថា “ផ្អែកលើកត្តានេះ និងសុទិដ្ឋិនិយមដែលបានបង្ហាញតាមរយៈសិក្ខាកាមរបស់យើងក្នុងការខិតខំព្យាយាមបង្កើតនូវអ្វីថ្មីប្លែក យើងមានជំនឿចិត្តថាយុវជនសព្វថ្ងៃ នឹងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយអាជីវកម្ម និងបរិយាកាសសហគ្រាសនៅកម្ពុជានាអនាគត។”
សម្រាប់ព័ត៌មានបន្ថែមអំពី Celclard Lab សូមចូលទៅកាន់ ទីនេះ!