សែលកាត និង GrabFood ចាប់ផ្ដើមគំនិតផ្ដួចផ្ដើមថ្មីជាមួយគ្នា | សែលកាត

សែលកាត និង GrabFood ចាប់ផ្ដើមគំនិតផ្ដួចផ្ដើមថ្មីជាមួយគ្នា

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​អង្គារ 04, 2023

សែលកាត បានចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនអាហារដែលរីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍ គឺ GrabFood ។

កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យ សែលកាត ប្រើប្រាស់សេវាកម្មរបស់ GrabFood ដើម្បីបង្កើតកម្មវិធីផ្តល់ជូនពិសេសៗសម្រាប់អតិថិជនរបស់ Cellcard ខណៈពេលដែលលើកកម្ពស់ការយល់ដឹង និងភាពងាយស្រួលរបស់ GrabFood តាមរយៈយុទ្ធនាការទីផ្សាររួមគ្នា។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឱ្យដឹងថា៖ “ការដឹកជញ្ជូនភ្លាមៗ គឺជាឧស្សាហកម្មដែលកំពុងរីកចម្រើន។ សូម្បីតែមុនកូវីដក៏ដោយ ឧស្សាហកម្មប្រភេទនេះបានទទួលបានតម្រូវការប្រើប្រាស់ជាច្រើន។ ក្នុងអំឡុងពេលកូវីដ ក៏បានបង្កើនល្បឿនកាន់តែលឿននៃការប្រើប្រាស់សេវាកម្មនេះ ហើយមានការច្នៃប្រឌិតថ្មីៗផងដែរ។ GrabFood គឺជាម៉ាកយីហោដ៏លេចធ្លោបំផុតមួយនៅក្នុងឧស្សាហកម្មសេវាកម្មដឹកជញ្ជូន ហើយភាពជាដៃគូរបស់ សែលកាត ជាមួយ GrabFood បង្ហាញពីឱកាសថ្មីសម្រាប់ក្រុមហ៊ុនទាំងពីរដើម្បីបង្កើតកម្មវិធីពិសេសៗដើម្បីផ្តល់ជូន់អតិថិជនរបស់យើងផងដែរ។

កិច្ចព្រមព្រៀងជាមួយ GrabFood ត្រូវបានធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សែលកាត ក្នុងការអភិវឌ្ឍ និងផ្តល់ជូនអតិថិជនរបស់ខ្លួននូវការផ្តល់ជូនពិសេសៗ ដើម្បីគាំទ្រដល់របៀបរស់នៅក្នុងសម័យឌីជីថលរបស់អតិថិជនរបស់យើង។

Corentin Rouxel ដែលជា Head of Expansion Region របស់ GrabFood បានមានប្រសាសន៍ថា៖ “ពួកយើងក៏សប្បាយចិត្តដូចគ្នាដែរ ដែលបានសហការជាមួយសែលកាត។ ចក្ខុវិស័យរួមរបស់យើងនៃការបម្រើដល់តម្រូវការឌីជីថលរបស់អតិថិជន និងបម្លាស់ប្ដូររបៀបរស់នៅ គឺសំខាន់បំផុតសម្រាប់ការសហការមួយនេះ ហើយវានឹងអនុញ្ញាតឱ្យយើងអាចបង្កើតនូវគំនិតផ្ដួចផ្ដើមថ្មីៗ ដែលមានភាពច្នៃប្រឌិត និងសមស្របទៅនឹងអតិថិជននាសម័យឌីជីថល។

រួមបញ្ចូលនៅក្នុងភាពជាដៃគូ គឺជាអត្ថប្រយោជន៍ការបញ្ចុះតម្លៃពិសេសពី GrabFood សម្រាប់ផ្តល់ជូនដល់អតិថិជន សែលកាត ផងដែរ។

ការផ្តល់ជូនពិសេសនេះ បានចាប់ផ្តើមពី ខែមីនា ឆ្នាំ២០២៣ តទៅ។

ការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់នេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ សែលកាត ក្រោមអធិបតីភាពរបស់ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.cellcard.com.kh ឬ ទំព័រហ្វេសប៊ុករបស់សែលកាត។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!