ក្រុមហ៊ុនសែលកាតផ្តល់ការតេចេញ និងទិន្នន័យដោយឥតគិតថ្លៃជូនដល់ជនរងគ្រោះដោយសារទឹកជំនន់ | សែលកាត

ក្រុមហ៊ុនសែលកាតផ្តល់ការតេចេញ និងទិន្នន័យដោយឥតគិតថ្លៃជូនដល់ជនរងគ្រោះដោយសារទឹកជំនន់

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​ពុធ 14, 2020

ជាផ្នែកមួយនៃការឆ្លើយតបចំពោះគ្រោះទឹកជំនន់នៅទូទាំងប្រទេស ក្រុមហ៊ុនសែលកាត ចូលរួមគាំទ្រដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូននូវការតេចេញ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ ដល់អតិជនគ្រប់គ្នាទាំងអស់ ដែលកំពុងទទួលរងនូវផលប៉ះពាល់នេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានសម្រេចចាត់វិធានការឆ្លើយតបភ្លាមៗកាលពីរាត្រីម្សិលម៉ិញនេះ ដោយសារតែស្ថានភាពទឹកជំនន់ប្រែកាន់តែអាក្រក់ទៅៗនៅទូទាំងប្រទេសកម្ពុជា ពោលគឺកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋនៅក្នុងខេត្តចំនួន ១៧។

លោក វ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងថា៖ “ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករជាទីមោទនរបស់ខ្មែរតែមួយគត់ នឹងនៅរួមសុខទុក្ខជាមួយបងប្អូនពលរដ្ឋខ្មែរជានិច្ច ជាពិសេសនៅក្នុងអំឡុងពេលដ៏ពិបាកបែបនេះ”។

“នេះគឺជាពេលវេលាដ៏លំបាកបំផុតមួយ ដោយយើងត្រូវប្រឈមនឹងគ្រោះទឹកជំនន់ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត ដែលធ្វើឱ្យសុវត្ថិភាពនៃការជួយសង្គ្រោះនិងការស្តារនីតិសម្បទា កាន់តែមានការលំបាកឡើង”។

“ចាប់ពីថ្ងៃទី១៣ តុលានេះតទៅ ក្រុមហ៊ុនសែលកាត នឹងផ្តល់ជូនការហៅចេញក្នុងប្រព័ន្ធ ហើយយើងក៏នឹងផ្តល់ជូន នូវទិន្នន័យចំនួន 500MB ដល់អតិថិជនដែលកំពុងទទួលរងផលប៉ះពាល់ ដើម្បីជួយពួកគាត់ក្នុងការប្រាស្រ័យទាក់ទងផងដែរ”។

លោកមានប្រសាសន៍ថា ដើម្បីទទួលបាននូវការតេចេញ និងទិន្នន័យដោយឥតគិតថ្លៃនេះ ​អតិថិជនគ្រាន់តែចុចលេខ 1270 គឺជាការស្រេច។ ការតេចេញដោយឥតគិតថ្លៃ នឹងបន្តរហូតដល់មានការជូនដំណឹងនាពេលក្រោយ។ អតិថិជនអាចប្រើប្រាស់កញ្ចប់ទិន្នន័យនេះ បានរហូតដល់ទៅមួយសប្តាហ៍ ហើយពួកគាត់ក៏អាចស្នើសុំជាថ្មី ដោយគ្រាន់តែចុច 1270 រៀងរាល់សប្តាហ៍ ដើម្បីទទួលបានការផ្តល់ជូននេះ។

ខេត្តចំនួន ១៧ ដែលទទួលរងផលប៉ះពាល់ ដោយគិតត្រឹមថ្ងៃទី ១៣ ខែតុលា នេះរួមមាន៖

១.ពោធិសាត់ ២.បន្ទាយមានជ័យ ៣.ភ្នំពេញ ៤.បាត់ដំបង ៥.ស្វាយរៀង ៦.ឧត្តរមានជ័យ ៧.សៀមរាប ៨.តាកែវ ៩.កំពង់ស្ពឺ ១០.មណ្ឌលគីរី ១១.ព្រះវិហារ ១២.កោះកុង ១៣.​កំពង់ឆ្នាំង ១៤.ព្រះវិហារ ១៥.កណ្តាល ១៦.ស្ទឹងត្រែង ១៧.ប៉ៃលិន។

អតិថិជនសែលកាតទាំងអស់ដែលឋិតនៅក្នុងតំបន់ទាំងនេះ សុទ្ធតែអាចទទួលបាននូវការផ្តល់ជូននេះ។

ក្រៅពីការផ្តល់ជូននូវការតេចេញនិងទិន្នន័យដោយឥតគិតថ្លៃ ក្រុមហ៊ុនសែលកាតក្នុងថ្ងៃនេះ ក៏បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកា ដែលជាគម្រោងសហការបង្កើតបទចម្រៀងដ៏អស្ចារ្យ ជាមួយតារាចម្រៀងដែលកំពុងមានប្រជាប្រិយនិងពេញនិយមបំផុតនៅកម្ពុជា ចំនួន ៨ រូបផងដែរ។

បទចម្រៀងជាវីដេអូនេះ នឹងចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ធំៗនារាត្រីនេះ ហើយអតិថិជនក៏អាចទាញយកបទចម្រៀងមកធ្វើជា Call Tune និងរីករាយជាមួយនឹងបទចម្រៀងជាវីដេអូទាំងមូល ដោយប្រើសេវាកម្ម Music Streaming របស់សែលកាត នៅក្នុង Cellcard App។

រាល់ថវិកាទាំងអស់ដែលបានមកពីការដោនឡូដ និងការភ្ជាប់សេវាកម្ម នឹងត្រូវផ្តល់ជូនដោយផ្ទាល់ទៅកាន់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងផ្តល់ជំនួយរបស់អង្គការនេះ។

ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករជាទីមោទនបំផុតរបស់ខ្មែរ កំពុងចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់ការគាំទ្រដល់អតិថិជនរបស់ខ្លួន នៅតាមតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់។ លោក វ៉ាតសុន បានមានប្រសាសន៍បន្ថែមថា៖ “ក្រុមហ៊ុនសែលកាត កំពុងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីជួយដល់ជនរងគ្រោះទាំងនោះនៅក្នុងគ្រាដ៏លំបាកនេះ ព្រោះវាពិតជាសំខាន់ណាស់ សម្រាប់អ្នករាល់គ្នា ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ” ។ “ក្រុមវិស្វកររបស់សែលកាត កំពុងតែមមាញឹកក្នុងការរក្សាទីតាំងបណ្តាញផ្តល់សេវាឱ្យដំណើរការដូចប្រក្រតី។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនសែលកាត ក៏ជម្រុញឱ្យអ្នករាល់គ្នាយកចិត្តទុកដាក់ និងរក្សាសុខសុវត្ថិភាពឱ្យបានល្អ នៅក្នុងអំឡុងពេលនេះផងដែរ”។

ក្រោមការចង្អុលបង្ហាញរបស់លោកប្រធាន អ្នកឧកញ៉ា គិត ម៉េង យើងនឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់អតិថិជនដែលកំពុងជួបការលំបាក ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ក្នុងការប្រឹងប្រែងជួយស្តារសហគមន៍ ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងជម្ងឺរាតត្បាតផងដែរ។

លោកអ្នកអាចទំនាក់ទំនងមកកាន់ភ្នាក់ងារបម្រើសេវារបស់សែលកាត តាមរយៈលេខ 012 812 812 (និងលេខ 812 សម្រាប់អតិថិជនរបស់សែលកាត)៕

 

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!