នៅថ្ងៃនេះ ក្រុមហ៊ុនសែលកាត បានប្រកាសពីការប្រគល់រង្វាន់ដែលមានតំលៃជាង2លានដុល្លារ ដល់អ្នកឈ្នះរបស់ខ្លួន ក្នុងកម្មវិធីពិសេសៗជាច្រើន ក្នុងរយះពេល06 ខែនេះ ដែលពួកគាត់ភាគច្រើន ជាអតិថិជនរស់នៅតាមបណ្តា ខេត្ត។
ទឹកប្រាក់ជាង2លានដុល្លារនេះ ជាការបូកបញ្ចូលគ្នា នៃរង្វាន់ដែលបានប្រគល់ជូនអ្នកឈ្នះក្នុងកម្មវិធីឈ្នះ 10,000 ដុល្លាររៀងរាល់ថ្ងៃ កម្មវិធីកាដូខែភ្លៀង កម្មវិធីiKnow iKnow កម្មវិធីស្ទូចយកម៉ូតូ និងកម្មវិធី Calltunes។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បានលើកឡើងថា កម្មវិធីពិសេសៗទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីអោយសមស្របទៅនឹងតម្រូវការរបស់អតិថិជន និង លើកទឹកចិត្តអតិថិជន ដែលតែងតែគាំទ្រសែលកាត។
លោកបានបន្តទៀតថា កម្មវិធីកាដូខែភ្លៀង គឺជាកម្មវិធីមួយដែលមានការចូលរួមពីអតិថិជនជាច្រើន ហើយនឹងមាន
ឱកាសឈ្នះ ទូរស័ព្ទ iPhone X , Samsung Galaxy J7 Pro, អ៊ីនធើណិត នាទី និងសេវាដូរលុយអស្ចារ្យ ឥតគិតថ្លៃ។
ថ្ងៃនេះ គឺជាកម្មវិធីប្រគល់រង្វាន់លើកទី4 ដែលជាការប្រគល់ជូនដល់ អ្នកឈ្នះចំនួន 16 រូប ភាគច្រើនពួកគាត់ មកពីតាមបណ្តាខេត្ត។ កម្មវិធីនេះធ្វើឡើងនៅការិយាល័យសែលកាត ថ្ងៃទី 29 មិថុនា នៅម៉ោង 4 ល្ងាច។ អ្នកឈ្នះទាំង 16 រូបមានដូចជា ៖
- អ្នកឈ្នះ4 នាក់ ពីកម្មវិធី iKnow iKnow (ឈ្នះម៉ូតូ Yamaha QBIX 2018)
- អ្នកឈ្នះ 8 នាក់ ពីកម្មវិធីស្ទូចយកម៉ូតូ (ឈ្នះម៉ូតូ Yamaha Fino 2018)
- អ្នកឈ្នះ1នាក់ ពីកម្មវិធី Calltunes (ឈ្នះ ម៉ូតូ Kawasaki)
អ្នកឈ្នះ $80,000 កាលពីថ្ងៃ 21 មិថុនា $20,000 កាលពីថ្ងៃ 23 មិថុនា $30,000 នៅថ្ងៃ 26 មិថុនា និង អ្នកឈ្នះ $10,000 ម្នាក់ទៀតកាលពីថ្ងៃ 27 មិថុនា ដែលសរុបមានអ្នកឈ្នះ 4 នាក់ នៅចុងខែមិថុនានេះ ពីកម្មវិធីឈ្នះ $10,000 រៀងរាល់ថ្ងៃ។
សំរាប់អតិថិជនសែលកាតផ្សេងទៀត ដែលមិនទាន់បានឈ្នះរង្វាន់ ក៏នៅតែមានឱកាសឈ្នះ ដោយគ្រាន់តែចូលរួមលេងកម្មវិធីផ្សេងៗ របស់សែលកាត តាមរយៈ www.cellcard.com.kh/promotions ឬ ទំព័រហ្វេសប៊ុករបស់សែលកាត។