កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនរបស់ រ៉ូយ៉ាល់គ្រុប គឺ សែលកាត បានបំបែកភាពស្ងៀមស្ងាត់ ហើយបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី Speedtest Awards™ ដែលបង្ហាញដោយ Ookla® ជាបណ្ដាញទូរស័ព្ទដែលមានល្បឿនលឿនជាងគេបំផុតរបស់កម្ពុជាក្នុងឆ្នាំ២០២២។
ជ័យលាភីនេះត្រូវបានកំណត់ដោយមានការចូលរួមពីគំនិតផ្ដួចផ្ដើមកំណែទម្រង់បណ្ដាយមួយចំនួនដែលត្រូវបានអនុវត្តជាផ្នែកមួយនៃយុទ្ធសាស្ត្រប្ដូរអាជីវកម្ម ដែលដឹកនាំដោយអ្នកដឹកនាំថ្មី។
ពិធីប្រគល់រង្វាន់នេះត្រូវបានធ្វើឡើងនៅក្នុង មហាសន្និបាតទូរស័ព្ទចល័តពិភពលោក (MWC) ដ៏មានកិត្យានុភាពនៅទីក្រុងបាសេឡូណា នាខែកុម្ភៈ ឆ្នាំនេះ ពានរង្វាន់ត្រូវបានប្រគល់ជូនដល់អគ្គនាយករបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ្នកឧញ្ញ៉ា គិត ម៉េង និងនាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins ។
នៅក្នុងរបាយការណ៍ឆមាសទី១នៃឆ្នាំ២០២៣នេះ សែលកាតបានទទួលពានរង្វាន់នេះម្ដងទៀតផងដែរ។
យោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ Ookla® Speedtest Awards™ សែលកាត បានទទួលពិន្ទុល្បឿន ៣៦.៩១ ដែលនាំមុខដៃគូប្រកួតប្រជែងរបស់ខ្លួន ខណៈដែល ក្រុមហ៊ុនស្មាត ទទួលបាន ៣១.៧៦ និងក្រុមហ៊ុនមិត្តហ្វូន ទទួលបាន ២១.៤៤។

នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins មានប្រសាសន៍ថា៖ « យើងមានក្ដីសោមនស្សរីករាយដែលទទួលបានពានរង្វាន់ Speedtest Award™ ជាថ្មីម្ដងទៀតសម្រាប់ឆ្នាំ២០២៣។ ការទទួលពានរង្វាន់នេះគឺសក្ខីភាពនៃការខិតខំប្រឹងប្រែងដែលយើងកំពុងគាំទ្រគំនិតផ្ដួចផ្ដើមបណ្ដាញរបស់យើង។ ក្រុមការងារនៃសែលកាត និងដៃគូរបស់យើង ក្រុមហ៊ុន Huawei បាននឹងកំពុងព្យាយាមជារៀងរាល់ថ្ងៃដើម្បីបង្កើនបទពិសោធន៍នៃការតភ្ជាប់អតិថិជនរបស់យើង ហើយការទទួលបានពានរង្វាន់នេះគឺជាការទទួលស្គាល់ដ៏អស្ចារ្យនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ» ។
សែលកាត រួមគ្នាជាមួយនឹងដៃគូដ៏សំខាន់របស់ខ្លួនគឺក្រុមហ៊ុន Huawei បានចាប់ផ្ដើមគំនិតផ្ដួចផ្ដើមពង្រឹងបណ្ដាញ ផ្ដោតលើដំណោះស្រាយរហ័សដែលមានតម្លៃល្អបំផុត គាំទ្រដោយអ្នកជំនាញវិស្វកម្មរបស់សែលកាត។ គំនិតផ្ដួចផ្ដើមនេះត្រូវបានចាប់ផ្ដើមឆ្នាំមុន និងនៅតែបន្តដំណើរការ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការងារត្រូវបានធ្វើឡើងដើម្បីបង្កើនការគ្របដណ្ដប់នៅក្នុងតំបន់លំនៅដ្ឋាន និងតំបន់បណ្ដុំនៃពាណិជ្ជកម្ម និងបំពេញបន្ថែមនូវចន្លោះខ្វះខាតនៅខេត្តចំនួន១០។ នេះរួចបញ្ចូលទាំងការតំឡើងទាំងការតំឡើងតំបន់ថ្មីៗ ការផ្លាស់ប្ដូរទីតាំង ការធ្វើឲ្យប្រសើរកម្មវិធី ការដាក់ចេញនូវដំណោះស្រាយតាមតម្រូវការសម្រាប់អាគារការិយាល័យ ព្រមទាំងការវាយតម្លៃនិងត្រួតពិនិត្យយ៉ាងហ្មត់ចត់។
ជាមួយនឹងដំណោះស្រាយ MIMO (Massive Multiple Input Multiple Output) របស់ Huawei ដែលជាបច្ចេកវិទ្យាមួយដែលប្រើទាំងក្នុងបណ្ដាញ 4G និង 5G ការកែលម្អលើប្រសិទ្ធភាពវិសាលគម អត្រាទិន្នន័យ ជួរគ្របដណ្ដប់ និងសមត្ថភាពរបស់បណ្ដាញសែលកាតគឺត្រូវបានសម្រេច។ បន្ថែមពីនោះ ការពង្រឹងសមត្ថភាពបណ្ដាញបន្ថែមទៀតលើប្រេកង់ជាច្រើនត្រូវបានអនុវត្តជាមួយនឹងដំណោះស្រាយ 4T6S របស់ក្រុមហ៊ុន Huawei ដែលរួមបន្ថែមអង់តែនពុហធ្នឹម អុលត្រាវ៉ាយប៊េន ជំនាន់ក្រោយ និង4T4R RRUs ដួលប៊េន ដែលមានថាមពលខ្ពស់។
ជាផ្នែកនៃរបៀបវារៈ និងយុទ្ធសាស្ត្រផ្លាស់ប្ដូរអាជីវកម្មដ៏ទូលំទូលាយ សែលកាត ដាក់ប្រសិទ្ធភាពបណ្ដាញ គុណភាពបណ្ដាញ និងភាពជឿជាក់នៅជួរមុខនៃអាទិភាពរបស់ខ្លួន។
លោក Simon Perkins ក៏បានបន្ថែមទៀតថា៖ « ខណៈពេលដែលយើងបន្តការច្នៃប្រតិដ្ឋនៅក្នុងផ្នែកផ្សេងទៀតនៃអាជីវកម្មដើម្បីបង្កើតតម្លៃពិសេសសម្រាប់អតិថិជនរបស់យើង ភាពខុសប្លែកពិតប្រាកដអាចត្រូវបានធ្វើឡើងនៅក្នុងផ្នែកបណ្ដាញ។ វាជាមូលដ្ឋានគ្រឹះដែលអ្នកត្រូវតែធ្វើឲ្យត្រឹមត្រូវ។ កុំបារម្ភពីសោភ័ណភាព និងភាពល្អឥតខ្ចោះ ពួកវាគឺជាចំណុចផ្ដោតទីពីររបស់យើង។ ផ្ដល់ជូននូវមូលដ្ឋានគ្រឹះ ផ្ដល់ជូនឲ្យបានល្អ» ។
សែលកាតនាពេលថ្មីៗនេះបានចេញជាសាធារណៈ និងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាក្នុងខែមិថុនា។ យោងទៅតាម Cambodia Investment Review ក្រុមហ៊ុន «បានប្រកាសជាផ្លូវការអំពីការរកចំណូលបាន ២២ពាន់លានរៀល (ប្រមាណ ៥.៣លានដុល្លារ) ក្រោយពេលរយៈពេល១ខែនៃដំណើរបទបង្ហាញនៃការបោះផ្សាយកម្មសិទ្ធមូលបត្រជាសាធារណៈ។
ការទទួលបានពានរង្វាន់ Speedtest Award™ ឆ្នាំ២០២៣ បង្ហាញពីការបេជ្ញាចិត្តរបស់ខ្លួន « ក្នុងការផ្ដល់ជូនគុណតម្លៃរយៈពេលវែងដល់អតិថិជនរបស់យើង ដោយផ្ដោតលើចំណាប់អារម្មណ៍ជាថ្មីរបស់យើងលើគុណភាពបណ្ដាញ និងដំណើរការ នវានុវត្តន៍ ព្រមទាំងសេវាកម្មល្អឥតខ្ចោះ» ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលរបាយការណ៍ Speedtest Award™ https://www.speedtest.net/awards/cambodia/