នាយកប្រតិបត្តិសែលកាត បានជាប់ឈ្មោះនៅក្នុងបញ្ជី “បុគ្គលទាំង ១០០នាក់ ដែលផ្លាស់ប្តូរវិស័យធុរកិច្ចនៅអាស៊ី” របស់គេហទំព័រល្បីល្បាញ Business Insider | សែលកាត

នាយកប្រតិបត្តិសែលកាត បានជាប់ឈ្មោះនៅក្នុងបញ្ជី “បុគ្គលទាំង ១០០នាក់ ដែលផ្លាស់ប្តូរវិស័យធុរកិច្ចនៅអាស៊ី” របស់គេហទំព័រល្បីល្បាញ Business Insider

ថ្ងៃចេញផ្សាយ: កញ្ញា, ថ្ងៃ​ច័ន្ទ 21, 2020

ក្រុមហ៊ុនសែលកាត មានមោទនភាព ដោយទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិជាថ្មីម្តងទៀត តាមរយៈការជាប់ឈ្មោះនៅក្នុងបញ្ជី “បុគ្គលទាំង១០០នាក់ ដែលផ្លាស់ប្តូរវិស័យធុរកិច្ចនៅអាស៊ី”។

Business Insider គឺជាគេហទំព័រព័ត៌មានហិរញ្ញវត្ថុនិងធុរកិច្ច ដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិក ដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាប្រទេសចំនួន ១៤។ គួរឱ្យចាប់អារម្មណ៍បំផុតទៀតនោះ គ្រាន់តែនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយគត់ប៉ុណ្ណោះ គេហទំព័រនេះ មានអ្នកតាមដានចំនួនដល់ទៅជាង ១០ លាននាក់ឯណោះ។

បញ្ជីឈ្មោះដ៏មានកិត្យានុភាពនេះ បានរាយនាម ក្រុមហ៊ុនសែលកាត ឱ្យនៅរួមជាមួយក្រុមហ៊ុនខ្នាតយក្សដូចជា Tencent, Tik Tok, Xiaomi និង Razer ជាដើម ហើយគោលបំណងធំ គឺសំដៅលើកកម្ពស់បុគ្គលទាំងឡាយណា ដែលកំពុងជម្រុញឱ្យមានការផ្លាស់ប្តូរ និងនុវានុវត្តន៍នៅក្នុងក្រុមហ៊ុនរបស់ពួកគេ ក៏ដូចជានៅក្នុងឧស្សាហកម្មទាំងមូលផងដែរ។

នៅក្នុងបទសម្ភាសន៍ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងប្រាប់គេហទំព័រ Business Insider ឱ្យដឹងថា គាត់គឺជាមនុស្សម្នាក់ដែលមានជំនឿចិត្តបំផុត ទៅលើឥទ្ធិពលផ្នែកមនុស្សធម៌នៃឌីជីថលនីយកម្ម ជាពិសេសនៅតាមតំបន់ជនបទទូទាំងប្រទេសកម្ពុជាតែម្តង។

លោកបានមានប្រសាសន៍បន្តទៀតថា៖ “ការជម្រុញលើកកម្ពស់វិស័យឌីជីថល នឹងជួយផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពោលគឺតាមរយៈការធ្វើទំនើបកម្មវិស័យអប់រំ សុខមាលភាព វិស័យកសិកម្ម ក៏ដូចជាអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ អាចចូលរួមនៅក្នុងថ្នាលសកលផងដែរ” ។

“ក្រុមហ៊ុនសែលកាត ដែលជាបណ្តាញទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរតែមួយគត់ មានតួនាទីដ៏សំខាន់ក្នុងការធានានូវការនាំមកជូនបណ្តាញ 5G ដើម្បីជួយធ្វើឱ្យប្រសើរឡើងនៃកម្រិតជីវភាពរបស់ពលរដ្ឋ ក៏ដូចជាបង្កើននូវគុណភាពជីវិតសម្រាប់មនុស្សគ្រប់គ្នាផងដែរ”។

លោកបានមានប្រសាសន៍បន្ថែមទៀតថា ការជាប់ឈ្មោះនៅក្នុងបញ្ជីនេះ គឺជាការទទួលស្គាល់ដ៏ជាទីមោទនបំផុត សម្រាប់ក្រុមហ៊ុនសែលកាត និងផ្នែក ICT ទាំងមូល របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

​“យើងប្តេជ្ញាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់លោកប្រធាន អ្នកឧកញ៉ា គិត ម៉េង ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាឌីជីថលនីយកម្មពេញលេញ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាឧស្សាហកម្ម ៤.០”។

  • ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើការសាកល្បងបណ្តាញ 5G ផ្ទាល់ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៨។
  • មួយឆ្នាំបន្ទាប់មក សែលកាត ក៏បានដំឡើងទីតាំងបណ្តាញ 5G ដំណើរការដោយឯករាជ្យ ដំបូងគេបំផុតនៅកម្ពុជា។
  • នៅក្នុងខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនសែលកាត បានបើកដំណើរការសាកល្បងប្រើប្រាស់បណ្តាញ 5G ដំបូងគេបង្អស់នៅកម្ពុជា ដែលជាសេវាកម្មទូរវេជ្ជសាស្រ្ត (Telemedicine) សម្រាប់ជួយដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃជម្ងឺកូវីដ នៅទូទាំងប្រទេសកម្ពុជា។

សូមចុចទីនេះ ដើម្បីអានបន្ថែម

អ្នកក៏អាចអានផងដែរ

មិថុនា, ថ្ងៃ​អង្គារ 06, 2023

កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់ 2 ផ្ទួនៗគ្នាពី Asian...

មិថុនា, ថ្ងៃ​អង្គារ 06, 2023

Cellcard, Cambodia’s longest-serving, most-awarded and only Khmer-owned telec...

មិថុនា, ថ្ងៃ​អង្គារ 06, 2023

B2B Cambodia finds out more about Cellcard (CamGSM Plc) Initial Public Offer...

មិថុនា, ថ្ងៃ​ព្រហស្បតិ៍ 01, 2023

ព្រឹត្តិការណ៍នវានុវត្តន៍ គឺជាព្រឹត្តិការប្រចាំឆ្នាំដែលប្រារព្ធឡើងនូវភាពជឿនលឿ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!