សែលកាត អបអរសាទរនូវការទទួលបានពានរង្វាន់អន្តរជាតិចំនួនបួន ប្រចាំខែមីនាឆ្នាំនេះ | សែលកាត

សែលកាត អបអរសាទរនូវការទទួលបានពានរង្វាន់អន្តរជាតិចំនួនបួន ប្រចាំខែមីនាឆ្នាំនេះ

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​ព្រហស្បតិ៍ 04, 2021

ជាថ្មីម្តងទៀត ក្រុមហ៊ុនសែលកាតបានទទួលនូវការទទួលស្គាល់ និងការគាំទ្រពីបណ្តាញទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍សកល ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពថ្មីចំនួនបួន។

ពានរង្វាន់ទាំងនេះរួមមាន៖

  • “ស្ថាប័នផ្តល់សេវាបណ្តាញទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ (International Finance Magazine) ដែលមានមូលដ្ឋាននៅឌូបៃ
  • “ឧត្តមភាពក្នុងវិស័យទូរគមនាគមន៍” ដែលជាពានរង្វាន់ផ្តល់ជូនទៅកាន់លោក ចន ចន ណេវ៉ល (Jon Jon Naval) ប្រធានផ្នែកបច្ចេកវិទ្យារបស់សែលកាត ដោយ Global Brands Magazine របស់ចក្រភពអង់គ្លេស។
  • “ប្រតិបត្តិករទូរគមនាគមន៍ផ្តល់នូវទំនុកចិត្តខ្ពស់បំផុត” ដែលពានរង្វាន់នេះគឺជាការទទួលបានលើកទីបី និងត្រូវបានផ្តល់ជូនដោយ Global Brands Magazine
  • “ស្ថាប័នផ្តល់សេវាបណ្តាញទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ដោយ Global Economics Magazine របស់ចក្រភពអង់គ្លេស។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មកម្រិតពិភពលោក និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

លោក វ៉ាតសុន បានបន្តទៀតថា៖ “ក្នុងនាមជាបណ្តាញទូរស័ព្ទដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅកម្ពុជា សែលកាតនឹងបន្តខិតខំបម្រើប្រជាពលរដ្ឋកម្ពុជា និងផ្តល់ការធានាថា ពួកគេនឹងអាចទទួលបាននូវទិន្នន័យដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យ ជាពិសេសនៅក្នុងគ្រាដ៏លំបាកតែម្តង”។

“យើងសូមថ្លែងអំណរគុណដល់សហគមន៍អន្ដរជាតិ ចំពោះការទទួលស្គាល់នូវរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់យើង។ នៅក្នុងគ្រាដ៏លំបាកនេះ ពួកយើងបានខិតខំរក្សាប្រតិបត្ដិការ និងសេវាកម្មរបស់យើងឱ្យដំណើរការដូចប្រក្រតី ហើយទន្ទឹមនឹងនោះក៏អនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សុវត្ថិភាព ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់អតិថិជន និងនិយោជិករបស់យើងផងដែរ”។

ការប្រកាសនូវការទទួលពានរង្វាន់ទាំងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសែលកាតបានធ្វើបទបង្ហាញដ៏អស្ចារ្យបំផុតមួយ នៅក្នុងព្រឹត្តិការណ៍ Mobile World Congress Shanghai កាលពីសប្តាហ៍កន្លងទៅនេះ​ ដើម្បីចែករំលែកនូវចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសែលកាត ក្រោមប្រធានបទ “ទីក្រុងឆ្លាតវៃនៅកម្ពុជា”។

បទបង្ហាញនេះ ទទួលបាននូវការកោតសរសើរជាខ្លាំងពីសហគមន៍ទូរគមនាគមន៍ពិភពលោក និង MWC ដោយក្នុងនោះ គេក៏ឃើញមាននូវវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រាប់ពាន់នាក់ផងដែរ៕

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 30, 2021

ការប្រកួតដណ្តើមពានរង្វាន់ PMCO SEA Wildcard ត្រូវបានបញ្ចប់នៅចុងសប្តាហ៍នេះជាមួ...

កញ្ញា, ថ្ងៃ​អង្គារ 21, 2021

សែលកាត និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានប្រកាសនូវជ័យលាភីចំនួន ១៦ ក្...

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 02, 2021

កាលពីដើមឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សែលកាត បានសហការជាមួយ SabaiCode ដើម្បីគាំទ្រ...

មិថុនា, ថ្ងៃ​ច័ន្ទ 28, 2021

ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា នឹងធ្វើការរួមគ្នាដើម្...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត