សែលកាតប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ | សែលកាត

សែលកាតប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​ព្រហស្បតិ៍ 13, 2017

ថ្ងៃនេះបុគ្គលិកក្រុមហ៊ុនសែលកាតបានប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញរបស់ខ្លួនជាមួយការសូត្រមន្តលើករាសី​​​​ របាំត្រុដ    និងការលេងល្បែងប្រជាប្រិយខ្មែរជាច្រើន។

បុគ្គលិកទាំងអស់ព្រមទាំង ថ្នាក់ដឹកនាំជាន់ខ្ពស់​ ជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរ​​ ​បានរីករាយជាមួយការលេងល្បែង ដូចជា វាយខ្អម​ លោតបាវ និងដណ្តើមស្លឹកឈើ​។

ពិធីសូត្រមន្តលើករាសី ក៏បានប្រព្រឹត្តទៅនៅម៉ោង 4 រសៀល​ដោយមានរបាំត្រុដអមជាមួយនៅចុងកម្មវិធីផងដែរ។​

លោកអៀន​ វ៉ាត់សុន​ ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត​​ បានមានប្រសាសន៏ថា កម្មវិធីនេះជា​​ការជួបជុំក្រុមការងារសែលកាតមុននឹងបុគ្គលិកទាំងអស់ ​ធ្វើដំណើរទៅស្រុកកំណើតរបស់ពួកគេក្នុងឱកាសចូលឆ្នាំខ្មែរ។

សែលកាតគឺជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទដែលមានម្ចាស់ភាគហ៊ុនជាខ្មែរតែមួយគត់​​​​​ ហើយពួកយើងគឺពិតជាមានមោទនភាពជាខ្មែរនិងរីករាយក្នុងឱកាសដ៏ពិសេសនេះ ។​

ក្នុងនាមជាបុគ្គលិកក្រុមហ៊ុនសែលកាត ពួកយើងសូមជូនពរដល់អ្នកទាំងអស់គ្នាមានពេលវេលាដ៏អស្ចារ្យ

ធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 30, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥]– ដើម...

មេសា, ថ្ងៃ​សុក្រ 04, 2025

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ – ក្រុមហ...

មេសា, ថ្ងៃ​ព្រហស្បតិ៍ 03, 2025

Cellcard was proud to be the Exclusive Platinum Annual Sponsor of the Intern...

មិនា, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥]- វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បាន...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!