សែលកាត និងរោងភាពយន្ត Major Cineplex អបអរសាទរទិវាកុមារអន្តរជាតិជាមួយនិងកាដូជាច្រើនសម្រាប់ក្មេងៗ | សែលកាត

សែលកាត និងរោងភាពយន្ត Major Cineplex អបអរសាទរទិវាកុមារអន្តរជាតិជាមួយនិងកាដូជាច្រើនសម្រាប់ក្មេងៗ

ថ្ងៃចេញផ្សាយ: មិថុនា, ថ្ងៃ​ព្រហស្បតិ៍ 01, 2017

ភ្នំពេញ 01 មិថុនា៖ បុគ្គលិកក្រុមហ៊ុនសែលកាត បានរៀបចំកាដូយ៉ាងពិសេស សម្រាប់សិស្សនៅអង្គដើម្បីភាពញញឹមនៃកុមារ ហៅកាត់ថា PSE ជាង 250 នាក់ សម្រាប់កម្មវិធីបញ្ចាំងភាពយន្តសប្បុរសធម៌សម្រាប់កុមារដែលរៀបចំដោយ រោងភាពយន្ត Major Cineplex by Cellcard ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ។

ក្រៅពីកាដូដ៏ពិសេសនេះ កុមារទាំងនោះក៏បានចូលរួមទស្សនាខ្សែភាពយន្ត SING ដោយឥតគិតថ្លៃព្រមទាំងទទួលបាន ពោតលីង និង ភេសជ្ជ:ផងដែរ នៅរោងភាពយន្ត Major Cineplex by Cellcard។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក​ អៀន វ៉ាតសុន បានលើកលើងថា “ក្រុមការងាររបស់លោក បានរៀបចំកាដូទាំងនេះនិង ខ្ចប់ដោយខ្លួនឯងយ៉ាងសស្រាកសស្រាំមុនពួកគេត្រលប់ទៅផ្ទះ។​ ពួកគេពិតជារីករាយសម្រាប់សកម្មភាពសប្បុរសធម៌នេះ ដែលអាចផ្តល់ស្នាមញញឹមដល់កុមារ។

ពួកយើងជ្រើសរើសសិស្សនៅ PSE​​​ ពីព្រោះ PSE ជាដៃគូនៃសកម្មភាពទំនួលខុសត្រូវសង្គម​ CSR របស់យើង ដែលយើងតែងតែឧបត្ថម្ភកម្មវិធីរបស់ PSE ដូចជា កម្មវិធី Ride 2 School (ជិះកង់ទៅសាលា)ជា

ដើម។

លោក វ៉ាតសុន បានបន្ថែមទៀតថា យើងមិនត្រឹមតែរៀបចំកាដូនេះសម្រាប់សិស្សនៅ PSE ប៉ុណ្ណោះទេ  យើងក៏បានឧបត្ថម្ភ អាវយឺត Minion ដ៏ស្រស់ស្អាត សម្រាប់ក្មេងៗជាង 700 នាក់ នៅអង្គការ  Cambodian Children’s Fund ក្នុងទិវាកុមារអន្តរជាតិនេះផងដែរ។

កម្មវិធីនៅ Cambodian Children’s Fund នេះក៏មានទាំងការបញ្ចាំង ខ្សែភាពយន្ត Sing ដូចគ្នាដោយឥតគិតថ្លៃ ការចែកអាវយឺត និងកម្មវិធីសប្បាយៗជាច្រើន។

លោកបានបន្តទៀតថា យើងសង្ឃឹមថាសកម្មភាពទាំងនេះ អាចធ្វើឲ្យទិវាកុមារអន្តរជាតិ កាន់តែមានន័យ និងជាចំណែកមួយនៃការជួយសង្គម។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!