សែលកាតទទួលបានជ័យលាភីពានរង្វាន់Speedtest រួមទាំងជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជាដែលផ្ដល់ជូនការធានាលើបណ្តាញសេវា | សែលកាត

សែលកាតទទួលបានជ័យលាភីពានរង្វាន់Speedtest រួមទាំងជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជាដែលផ្ដល់ជូនការធានាលើបណ្តាញសេវា

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ពុធ 25, 2018

ក្រុមហ៊ុនសែលកាត នៅថ្ងៃនេះ បានប្រកាសអំពីការធានាលើបណ្តាញសេវារបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការផ្ដល់ជូននូវគុណភាពឈានមុខគេ ស្របពេលដែលខ្លួនទទួលបានពានរង្វាន់ Ookla® ម្ដងទៀតក្នុងខែនេះធ្វើឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់ខ្មែរសុទ្ធសាធមួយនេះក្លាយជាប្រតិបត្តិករឈានមុខគេ។

ការធានាលើបណ្តាញសេវានេះ នឹងផ្តល់សំណងដល់អតិថិជនដោយស្វ័យប្រវត្តិនៅពេលដែលអតិថិជនជួបប្រទះសេវាកម្មរអាក់រអួលរាល់ពេលធ្វើការហៅចេញក្នុងប្រព័ន្ធ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវការធានាជូននូវបណ្តាញសេវាក្នុងគោលបំណងបង្កើនការទុកចិត្ត និងតម្លាភាពនៃសេវាកម្មដល់អតិថិជន។

នាយកប្រតិបត្តិរបស់សែលកាតលោកអៀន វ៉ាត់សុនមានប្រសាសន៍ថាអតិថិជននៅកម្ពុជាសមនឹងទទួលបានគុណភាពសេវាកម្មស្តង់ដារពិភពលោកពីប្រតិបត្តិករទូរគមនាគមន៍របស់ពួកគេរួមទាំងសេវាគ្របដណ្តប់ល្អ ល្បឿនអ៊ីនធើណិតលឿន រួមទាំងតម្លៃសមរម្យផងដែរ។

“នេះគឺជាការសន្យារបស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបណ្តាញដ៏ល្អបំផុត ដែលជាគុណតម្លៃដ៏វិសេសវិសាល បូករួមនឹងការផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ល្អបំផុត “។

លោក វ៉ាត់សុន បានបន្តទៀតថាក្រុមហ៊ុនសែលកាតបានកំណត់ពេលវេលានៃការធានាលើបណ្តាញរបស់ខ្លួន ជាមួយនឹងការទទួលបានពានរង្វាន់ចុងក្រោយបំផុតពីពានរង្វាន់ Ookla Speedtest Awards ដែលបង្ហាញថាក្រុមហ៊ុនសែលកាតជាក្រុមហ៊ុនតែមួយគត់ដែលបានខិតខំកែប្រែល្បឿន 4G របស់ខ្លួន ចាប់តាំងពីការធ្វើតេស្តចុងក្រោយនៅក្នុងត្រីមាសទី 3 និងទី 4 ក្នុងឆ្នាំ 2017 ។

“ជាការពិតណាស់ ចាប់តាំងពីយើងបានឈ្នះពានរង្វាន់ Ookla Speedtest ដំបូងក្នុងត្រីមាសទី 1 និងទី 2 នៅក្នុងឆ្នាំ 2017 យើងបានកើនពិន្ទុល្បឿនរបស់យើងរហូតដល់ 9.1” ។

យើងមានមោទនភាពណាស់ដែលបានឈ្នះការធ្វើតេស្តល្បឿន Ookla ក្នុងរយៈពេល2 ឆ្នាំជាប់គ្នានេះ។

លោក វ៉ាត់សុន បានមានប្រសាសន៍ថាក្រុមហ៊ុនសែលកាតបាននិងកំពុងមមាញឹកក្នុងការផ្ដល់ព័ត៌មានដល់អតិថិជនអំពីភាពរអាក់រអួលនៃបណ្ដាញសេវា ដោយសារតែការបង្កើនគុណភាពនិងពង្រីកបណ្ដាញកំពុងចាប់ផ្ដើមដំណើរការ។

បន្ថែមពីនេះទៀត យើងក៏បានជូនដំណឹងជាសាធារណៈ នៅលើគេហទំព័រ នៅពេលដែលមានស្ថានភាពអាសន្ន ដូចជាព្យុះ បញ្ហារលកធាតុអាកាសកើនឡើងខ្លាំង និងកំហុសសំណង់ ដែលបណ្តាលឱ្យខូចខាតដល់បណ្តាញសេវាទូរស័ព្ទ។

លោក វ៉ាត់សុន បានប្រាប់ថា៖ “​​ យើងកំពុងកសាងបណ្តាញដ៏ល្អបំផុតនៅកម្ពុជា ហើយភាពរអាក់រអួលនៃបណ្ដាញសេវាអាចនឹងកើតមាន។ តែអ្វីដែលសំខាន់នោះ គឺល្បឿនក្នុងការស្តារសេវាឡើងវិញ ហើយជាពិសេសនោះគឺការផ្ដល់ព័ត៌មានដល់អតិថិជនរបស់យើងអោយដឹង” ។

ការធានាជូននូវបណ្តាញសេវារបស់ក្រុមហ៊ុនសែលកាត​ នឹងធ្វើឱ្យសកម្មភាព និងការប្តេជ្ញាចិត្តរបស់យើង ស្ថិតនៅក្នុងតម្លាភាពបើកចំហរពេញលេញ ស្របពេលដែលយើងកំពុងបន្តដំណើរក្នុងការផ្តល់ទិន្នន័យទូរស័ព្ទចល័តក្នុងតម្លៃសមរម្យបំផុត សម្រាប់ប្រជាជនកម្ពុជាទាំងអស់ដើម្បីអភិវឌ្ឍជាតិ និងសេដ្ឋកិច្ច។

សេចក្តីសង្ខេបនៃពានរង្វាន់Speedtestរបស់សែលកាត ពីOoklaក្នុងឆ្នាំ 2017 និង 2018:

ល្បឿនលឿនបំផុតរបស់សែលកាតគឺ 22,91 ជាមួយល្បឿនជាមធ្យម 24,67 Mbps សម្រាប់ការដោនឡូត និង 16,09 Mbps សម្រាប់ការអាប់ឡូតក្នុងត្រីមាសទី 1 និងទី 2 ឆ្នាំ2018។

ក្រុមហ៊ុនសែលកាតក៏ទទួលបានការទទួលស្គាល់ទូទាំងពិភពលោកពីគុណភាពនៃបណ្តាញសេវារបស់ខ្លួនពីOpenSignal ផងដែរ ក្នុងរយៈពេលសាកល្បងចំនួនពីរ:

– ត្រីមាសទី 1 និងទី 2 ឆ្នាំ 2017

– ត្រីមាសទី 3 និងទី 4 ឆ្នាំ 2017

ពានរង្វាន់ជាផ្លូវការជាបន្តបន្ទាប់របស់OpenSIgnal នឹងត្រូវប្រកាសនៅខែក្រោយ (ខែសីហា) ។

អំពី Ookla
Ookla គឺជាក្រុមហ៊ុនដែលផ្ដោតលើការធ្វើតេស្ដល្បឿនអ៊ីនធើណិត(Speedtest ) ហើយគឺជាអ្នកនាំមុខគេក្នុងការធ្វើតេស្ត និងវិភាគលើអ៊ីនធើណិត ដែលត្រូវបានគេប្រើប្រាស់ជាង 15 ពាន់លានដងនៅទូទាំងពិភពលោក។​ ការធ្វើតេស្ដល្បឿន(Speedtest )ដោយ Ookla គឺជាមធ្យោបាយត្រឹមត្រូវបំផុតក្នុងការវាស់ស្ទង់ល្បឿនលើបណ្តាញអ៊ីនធឺណិត។Speedtest ផ្តល់ជូននូវទិន្នន័យដ៏ជាក់លាក់អំពីល្បឿន និងគុណភាពនៃទូរស័ព្ទចល័ត និងទំហំបណ្ដាញទូលំទូលាយ។ នេះនឹងផ្តល់ឱ្យអតិថិជននូវព័ត៌មានដែលពួកគេត្រូវការ ដើម្បីស្វែងយល់ និងដោះស្រាយនូវរាល់បញ្ហាបទពិសោធន៍អ៊ីនធើណិតរបស់ពួកគេ។ Ookla ជាអ្នកប្រែក្លាយការធ្វើតេស្តរាប់ពាន់លាននៅលើពិភពលោកទាំងនេះ ទៅជាឧបករណ៍ស្រាវជ្រាវសំខាន់ៗ។ ផលិតផលសហគ្រាសធំបំផុតរបស់ក្រុមហ៊ុនOoklaគឺ Speedtest Intelligence ដែលត្រូវបានប្រើប្រាស់ដោយអ្នកផ្តល់សេវាអ៊ីនធើណិត ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា សាកលវិទ្យាល័យ និងភ្នាក់ងាររដ្ឋាភិបាល ដែលជឿជាក់លើការផ្ដល់ជូនរបស់Ookla ដែលប្រកបដោយគុណភាព និងអព្យាក្រិត្យ។ មានទីស្នាក់ការកណ្តាលស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោន និងការិយាល័យបន្ថែមទៀតនៅទីក្រុង Dublin ប្រទេសអៀរឡង់ Ookla បានផ្តល់នូវការយល់ដឹងទូលំទូលាយទូទាំងពិភពលោកដល់ឧស្សាហកម្មទូរគមនាគមន៍តាំងពីឆ្នាំ2006 មកម្ល៉េះ។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!