ក្រុមហ៊ុន សែលកាត ទទួលបានការទទួលស្គាល់ទូទាំងពិភពលោកនៅក្នុងសន្និសិទចល័តទូរស័ព្ទពិភពលោក2018 (Mobile World Congress 2018) នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខគេនៅកម្ពុជាសម្រាប់ល្បឿនអ៊ីនធើណិត 3G, 4G និងល្បឿនដោនឡូតជារួម។
លោក ចន ចន ណាវ៉ាល នាយកផ្នែកបច្ចេកវិទ្យារបស់សែលកាត បានទទួលពានរង្វាន់ ‘State of Mobile Networks: Cambodia’ report (ស្ថានភាពបណ្ដាញទូរស័ព្ទនៅកម្ពុជា) ពី Open Signal នៅក្នុងសន្និសិទទូរស័ព្ទចល័តពិភពលោក 2018 នៅថ្ងៃពុធទី 28 ខែកុម្ភៈនេះ។
OpenSignal ដែលជាស្ថាប័នវាស់ស្ទង់ល្បឿននៃការប្រើប្រាស់សេវាទូរស័ព្ទទូទាំងពិភពលោក បានចេញផ្សាយរបាយការណ័អំពីការប្រើប្រាស់ទូរស័ព្ទចល័តថ្មីនៅថ្ងៃនេះ។ ក្នុងរបាយការណ៏នោះ បានបង្ហាញថាក្រុមហ៊ុនសែលកាតឈ្នះពានរង្វាន់បួនប្រភេទ ដែលបានកើនឡើងចំនួនពីរ ពានរង្វាន់កាលពីខែសីហា ឆ្នាំ 2017 កន្លងទៅ។ យោងតាមរបាយការណ៏ចុងក្រោយនោះដែរ សែលកាតបាន ពង្រឹងការនាំមុខគេ លើសេវាទូរស័ព្ទដូចខាងក្រោម៖
- ល្បឿន 4G សម្រាប់ដោនឡូដ
- ល្បឿន 3G សម្រាប់ដោនឡូដ
- ទំហំសេវា 3G ធំទូលាយ
- ល្បឿនបណ្តាញសេវាទូទៅ
ជាមួយនឹងការវាស់ស្ទង់តាមរយៈទូរស័ព្ទរបស់អ្នកប្រើប្រាស់ជាង 100 លានដង ដែលបានទាញយកដោយផ្ទាល់ពីទូរស័ព្ទស្មាតហ្វូនទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 2 ខែតុលា ដល់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2017 នេះគឺជារូបភាពពិតប្រាកដមួយដែលបង្ហាញពីបទពិសោធន៍នៃការប្រើប្រាស់ទូរស័ព្ទរបស់អ្នកប្រើទទួលបាននៅក្នុងប្រទេសកម្ពុជា។
លោក វ៉ាត់ សុន បានមានប្រសាសន៍ថា៖ “ពានរង្វាន់ដែលយើងទទួលបាននៅថ្ងៃនេះ ជំរុញឲ្យយើងប្ដេជ្ញាចិត្តយ៉ាងមុតមាំ ហើយខិតខំឲ្យអស់ពីសមត្ថភាពក្នុងការផ្តល់ឱ្យប្រជាជនកម្ពុជានូវបទពិសោធន៍ល្អបំផុត’’។
“យុទ្ធសាស្រ្តវិនិយោគទៅលើការពង្រីកបណ្តាញទូរស័ព្ទរបស់យើងឱ្យកាន់តែប្រសើរ កាលពីឆ្នាំ 2017 កំពុងតែចាប់ផ្តើមលេចចេញជាលទ្ធផលល្អហើយ។ ការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតបានកើនឡើងច្រើនជាង 400% ហើយការប្រើទិន្នន័យអ៊ីនធើណិតជាមធ្យមបានកើនឡើងដល់ 400 MB ក្នុងមួយថ្ងៃ”។
“សែលកាត គឺជាកំលាំងចលករមួយដែលនាំមកនូវការផ្លាស់ប្តូរក្នុងទីផ្សារកម្ពុជា ដោយផ្តល់ឱ្យអតិថិជននូវបណ្តាញទូរស័ព្ទល្បឿនលឿន មានតម្លៃទាបបំផុត រួមជាមួយការផ្ដល់ជូនគម្រោងអ៊ីនធើណិតដែលមានសុពលភាពវែង”។
ទិន្នន័យក្នុងរបាយការណ៍ខាងក្រោមនេះបង្ហាញពីការនាំមុខគេរបស់ក្រុមហ៊ុនសែលកាតនៅក្នុងទីផ្សារ៖
- រក្សាបាននូវល្បឿន 4G នៅ 19.4 MBps ស្របពេលដែល Smart Axiata មានល្បឿន 4G ជាមធ្យម នៅ 16.6 Mbps,
- ល្បឿន 3G អតិបរិមា 2.5 MBps ស្របពេលដែល Smart Axiata មានល្បឿន 1.9 MBps,
- ល្បឿនបណ្តាញសេវាទូទៅ 10.6 MBps ស្របពេលដែល Smart Axiata ទទួលបានចំណាត់ថ្នាក់ទីពីរជាមួយនឹងល្បឿន 8.8 MBps។
លោក ចន ចន ណាវ៉ាល នាយកផ្នែកបច្ចេកវិទ្យារបស់សែលកាត បានមានប្រសាសន៍ថាក្រុមរបស់គាត់តែងតែធ្វើតេស្តល្បឿនអ៊ីនធើណិត ហើយជាញឹកញាប់លទ្ធផលបានបង្ហាញពីល្បឿន 4G ដែលមានល្បឿនលឿនជាង 40 Mbps ឯណោះ។
លោក ណាវ៉ាល់ បានបន្តថា៖ “យើងក៏បានដាក់ពង្រាយប្រព័ន្ធ LTE Advanced ផងដែរដោយប្រើប្រាស់បច្ចេកវិទ្យា 2CA និង 3CA ដែលអាចផ្ដល់ឲ្យល្បឿនអតិបរមារហូតដល់ 300 Mbps នៅក្នុងទីក្រុងសំខាន់ៗ រួមមានទីក្រុងភ្នំពេញ និងខេត្តសៀមរាប។
“នៅក្នុងតំបន់ដែលមានតម្រូវការអ៊ីនធើណិតខ្ពស់ យើងបានដាក់ពង្រាយបច្ចេកវិទ្យា 4X4MIMO ដែលអាចទាញល្បឿនអតិបរមារហូតដល់ 400 Mbps” ។
“ជាមួយនឹង 3G យើងបានប្រើយុទ្ធសាស្រ្ត 3CC Carrier និងបានដាក់ពង្រាយ 900 MHz ទៅលើប្រព័ន្ធ 3G ដើម្បីអោយដំណើរការសេវាកាន់តែល្អប្រសើរជាងមុន” ។
“នៅក្នុងតំបន់មួយចំនួន យើងកំពុងទទួលបាននូវល្បឿនលឿនគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែការផ្តោតសំខាន់របស់យើង គឺការធានាឱ្យមានស្ថេរភាពនៃល្បឿនរបស់បណ្តាញទូរស័ព្ទរបស់យើងនៅទូទាំងតំបន់ធំៗ “។
កាលពីខែ មករា ឆ្នាំ 2017 សែលកាតបានពង្រីកបណ្ដាញសេវាគ្របដណ្ដប់ 4G រហូតដល់ ជាង 2500 កន្លែង ហើយលើសពីនេះទៀត បានប្ដូរបច្ចេកវិទ្យា2G មកកាន់បច្ចេកវិទ្យា RAN 2G / 3G / 4G តែមួយចុងក្រោយបំផុត ទូទាំងប្រទេស។
អំពី OpenSignal
OpenSignal ដែលជាស្ថាប័នអន្តរជាតិជាទីទុកចិត្តលើការធ្វើតេស្តល្បឿនអ៊ីនធើណិត។ ដោយធ្វើការវាស់ស្ទង់ពីការប្រមូលទិន្នន័យរាប់ពាន់លានដងពីទូរស័ព្ទស្មាតហ្វូនរាប់រយលានគ្រឿង ២៤ម៉ោង ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនបានវិភាគបទពិសោធន៍នៃបណ្តាញទូរស័ព្ទចល័តពិតៗ នៅតាមទំហំ និងប្រេកង់ធំបំផុតក្នុងឧស្សាហកម្មដែលគ្មានខ្សែ ដោយធ្វើទៅលើក្រុមហ៊ុនទូរស័ព្ទចល័តតាមប្រទេស តាមតំបន់ និងទូទាំងពិភពលោក។ OpenSignal ជឿថាការវាស់ស្ទង់ពីរបៀបដែលបណ្តាញទូរស័ព្ទធ្វើប្រតិបត្តិការដោយផ្ទាល់តាមរយៈបទពិសោធន៍អ្នកប្រើប្រាស់ គឺជាគន្លឹះក្នុងការកសាងបណ្តាញឥតខ្សែឲ្យល្អជាងមុន។ ការយល់ឃើញរបស់ OpenSignal ត្រូវបានប្រើប្រាស់នៅទូទាំងឧស្សាហកម្មដោយប្រតិបត្តិករទូរស័ព្ទ និយតករទូរគមនាគមន៍ អ្នកផលិតឧបករណ៍ និងអ្នកវិភាគ។
របាយការណ៍ពេញលេញអាចទាញយកបាននៅទីនេះ here.