ក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ១ សែលកាត និង VRecommend បានចាប់ដៃគូរសហការដើម្បីធ្វើការណែនាំជូននូវកម្មវិធីបណ្តាញសង្គម ថ្មីលើទូរស័ព្ទដៃ ដែលមានភាពល្អប្រសើរជាងមុន។
ថ្ងៃទី ២៨ ខែកក្កដា៖ ក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ១ សែលកាតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការជាមួយ VRecommend ដែលជាកម្មវិធីសម្រាប់ការចែករំលែកពីអ្នកប្រើប្រាស់មួយទៅមួយទៀត។ កម្មវិធីដ៏ពិសេសនេះនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចចែករំលែករបស់ ដែលពួកគាត់ចូលចិត្តទៅកាន់មិត្តភក្តិរបស់គាត់ដែលរួមមានដូច ជាទីកន្លែងញុំាអាហារ ហាងលក់ឥវា់ន់ និង ម្ហូបអាហារផ្សេងៗ។
VRecommend គឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរប្រកបដោយទេព កោសល្យ។ កម្មវិធីនេះបានទទួលនូវពានរង្វាន់ពីកម្មវីធី Startup Weekend Cambodia 2013 ហើយទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិតាមរយៈការជាប់ឈ្មោះ ក្នុងវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Startup Competition 2014 នាប្រទេសកូរ៉េ។
លោក ថារ៉ូ ដែលជាដៃគូពាណិជ្ជកម្មរបស់ VRecommendបានចែករំលែកថា“VRecommendត្រូវបានបង្កើតឡើងក្រោមការ ខិតខំប្រឹងប្រែងដើម្បីបង្កើតជាកម្មវិធីមួយដែលអ្នកប្រើប្រាស់អាច ធ្វើការកំសាន្តសប្បាយតាមរយៈការចែករំលែក និង ណែនាំរបស់របរ មុខម្ហូប និង ទីកន្លែងផ្សេងៗទៅកាន់មិត្តភក្តិរបស់ពួកគេ។ នាពេលបច្ចុប្បន្ន ពុំទាន់មានកម្មវិធីទូរស័ព្ទដៃផ្សេងណាមួយដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរ ដែលផ្តោតលើការចែករំលែករវាងមិត្ត និង មិត្តនោះទេ ដូចនេះយើងគិតជាវាជាឱកាសល្អមួយសម្រាប់ពួកយើង។ ប្រជាជនកម្ពុជាយើងភាគច្រើនចូលចិត្តធ្វើការចែករំលែក និងណែនាំរបស់នេះរបស់នោះដូចជាចំណីអាហារឆ្ងាញ់ៗ កន្លែងស្អាតៗ ស្តាយប្លែកៗរបស់ខ្លួន និងជាច្រើនទៀត ដោយមិនត្រឹមតែបង្ហាញនូវអត្តចរិត និងភាពខុសប្លែកពីគេរបស់អ្នកប្រើប្រាស់ម្នាក់ៗតែប៉ុណ្ណោះទេ ថែមទាំងជួយបង្កើតននូវសហគមន៍ដ៏រស់រវើកមួយផងដែរ។ កម្មវិធីជំនាន់ចុងក្រោយបំផុតរបស់យើងផ្តល់នូវមុខងារកែរូបភាពអោយ ស្អាតជាងមុនដើម្បីជម្រុញអោយបទពិសោធន៍នៃការចែករំលែករូបភាពរបស់ អ្នកដំណើរទៅមុខយ៉ាងរលូនទៅតាមសហគមន៍ និងក្រុមជាច្រើនផ្សេងៗគ្នា” ។
កិច្ចសហការជាដៃគូជាមួយក្រុមហ៊ុនសែលកាតនេះនឹងអនុញ្ញាតអោយ ក្រុមសហគ្រិនវ័យក្មេង និង អ្នកច្នៃប្រឌិតនានាបង្កើននូវការផ្សព្វផ្សាយអោយកម្មវិធី VRecommend មានសាធារណជនស្គាល់កាត់តែច្រើនថែមទៀត ដែលរួមមានទាំងការគាំទ្រពីក្រុមហ៊ុនសែលកាត ក្នុងការដាក់បញ្ចូលកម្មវិធីនេះទៅក្នុងបណ្តាញសង្គមរបស់ក្រុមហ៊ុន សែលកាតអមនឹងសកម្មភាពសហការរួមគ្នា និងកម្មវិធីផ្តល់ជូនពិសេសៗផងដែរ។
“យើងមានក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងការសហការជួយលោកថា រ៉ូ និងក្រុមការងាររបស់គាត់ក្នុងការដាក់សម្ពោធអោយប្រើប្រាស់នូវ កម្មវិធី VRecommend ជំនាន់ក្រោយរបស់ពួកគាត់។ នាពេលបច្ចុប្បន្ន មាននូវជនជាតិខ្មែរយើងដែលមានទេពកោសល្យជាមួយនឹងស្នាដៃដ៏ប៉ិន ប្រសប់ក្នុងការបង្កើត និងកសាងទិផ្សារបែបឌីជីថល ហើយយើងមានក្តីសោមនស្សក្នុងការជួយអោយការបង្កើតទាំងនេះមានមុខមាត់ នៅលើទីផ្សារផងដែរ។ យើងជឿជាក់ថាVRecommend គឺជាមធ្យោបាយមួយដ៏អស្ចារ្យដែលយុវវ័យកម្ពុជាអាចធ្វើការផ្សារ ភ្ជាប់ និងចែករំលែកទីកន្លែងនិងរឿងរ៉ាវដែលពួកគេស្រលាញ់ចូលចិត្ត” លោក Niek Van Veen ដែលជានាយកទីផ្សាររបស់ក្រុមហ៊ុនសែលកាតបាននិយាយ។
បណ្តា Stickers ថ្មីៗដែលរួមមានតែមមនុស្សយន្តសែលកាតនោះ ឥឡូវនេះអ្នកប្រើប្រាស់កម្មវិធី VRecommendទាញយកមកប្រើប្រាស់បានដោយឥតគិតថ្លៃ ហើយសកម្មភាព និងការប្រកួតប្រជែងអមនឹងបណ្តាតែមថ្មីៗនេះ នឹងមកដល់ក្នុងពេលឆាប់ៗលើទំព័រសែលកាត និង ទំព័រVRecommend។
ដើម្បីថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានចែកេរំលែក រឿងរ៉ាវ និងរបស់របរនៅលើកម្មវិធីរបស់យើងកាលពីឆ្នាំកន្លងទៅ យើងបានកែប្រែធ្វើអោយកម្មវិធីរបស់យើងប្រសើរជាងមុន ហើយបានចាប់ដៃគូជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទឈានមុខគេដែលអាចជួយ ពួកយើងក្នុងការផ្តល់នូវសកម្មភាពនិងកម្មវិធីសប្បាយៗអស្ចារ្យ សម្រាប់អ្នកប្រើប្រាស់កម្មវិធីរបស់យើង។” លោកថារ៉ូនិយាយ។ គាត់បន្តថា “តែមមនុស្សយន្តសែលកាតមើលទៅឡូយ និងឥតគិតថ្លៃ។ នៅក្នុងកម្មវិធីជំនាន់ថ្មីនេះ មាននូវតែមថ្មីៗដ៏ស្រស់ស្អាតដែលអ្នកអាចទាញយកមកប្រើប្រាស់ភ្លាម ៗដោយឥតគិតថ្លៃ ហើយថែមទាំងអាចយកទៅប្រើប្រាស់លើ Facebook, Instagram, Twitter, និង Line។ យើងសង្ឃឹមយ៉ាងមុតមាំថាយើងនឹងទទួលបាននូវការគាំទ្រជាបន្តទៀត ហើយបន្តណែនាំកម្មវិធី VRecommend ទៅកាន់មិត្តភក្តិអោយពួកគាត់ប្រើប្រាស់កាន់តែច្រើន ដែលកម្មវិធីនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់មិត្តយុវវ័យ កម្ពុជាយើង។
Download now: http://goo.gl/c6FNC1
Or connect with us via: www.facebook.com/vrecommend.co