ស្របតាមគោលគំនិតផ្ដួចផ្ដើម ហាងក្នុងហាង (SIS) សែលកាត បានបន្តចុះហត្ថលេខាជាដៃគូចែកចាយទូរស័ព្ទទំនើបជាមួយក្រុមហ៊ុនមាន មូលដ្ឋាននៅ សហរដ្ឋអាមេរិកដែលត្រូវបាន ទទួលស្គាល់សម្រាប់ផលិតផលឧបករណ៍បញ្ចាំង LCD របស់ខ្លួន ហើយបច្ចុប្បន្ន មានការនាំចូលផលិតផលថ្មីទៅកាន់ទីផ្សារទូរស័ព្ទទំនើបទៀតនោះគឺ ក្រុមហ៊ុន InFocus ។
កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Cellcard មានសិទ្ធិក្នុងការលក់ ទូរស័ព្ទគ្រប់ម៉ូដែលរបស់ InFocus នៅតាមបណ្តាហាងរបស់ខ្លួន ដោយផ្តើមចេញពី ការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ សម្រាប់ ជាដំណាក់កាលសាកល្បង ដែលនឹងចាប់អនុវត្តនៅ គ្រប់សាខាផ្សេងៗ ទៀតក្នុង ទីតាំងសំខាន់ៗ។
Mr. Chea Mony, CEO of Polaris Mobile, distributor on InFocus Mobile in Cambodia.
លោក ជា មុនី នាយកប្រតិបត្តិក្រុមហ៊ុន Polaris Mobile និងអ្នកចែកចាយ InFocus Mobile ក្នុងប្រទេស កម្ពុជា មាន ប្រសាសន៍ឲ្យដឹងថា “ពួកយើងរីករាយបំផុតដែលសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័តជាទី ទុកចិត្ត និងឈានមុនគេនៅកម្តុជា។ យើងជឿជាក់ថា តាមរយកិច្ចសហការជាដៃគូនេះ នឹងនាំឲ្យក្រុមហ៊ុនទាំងពីរ InFocus និង Cellcard កែលម្អសេវាកម្មកាន់តែ ប្រសើរ ដើម្បីបំពេញតម្រូវការទំនាក់ទំនង និងតម្រូវការបច្ចេកវិទ្យាថ្មីៗរបស់អតិថជនខ្មែរ។ យើងមានសង្ឃឹមខ្ពស់ក្នុងការណែនាំ និងដាក់បង្ហាញនូវ ប្រភេទផលិតផលទូរស័ព្ទ បច្ចេកវិទ្យាទំនើបថ្មីបំផុតរបស់យើងក្នុងទីផ្សារកម្ពុជា ហើយយើងមើលឃើញថាកិច្ច សហការជាដៃគូនេះជាមូលដ្ឋានដើម្បីឲ្យឥទ្ធិពលទីផ្សារ InFocus រីកចម្រើនកាន់ តែធំទូលាយ។ ពួកយើងមានសុទិដ្ឋិនិយមថា ភាពជាដៃគូនេះក្លាយផ្ដល់ផ្លែផ្កា ដែល ផ្ដល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក និងជាចំណងរឹងមាំយូរអង្វែង ហើយ យើងក៏សង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាង InFocus និង Cellcard កាន់តែជិតស្និទ្ធ និងឈានឆ្ពោះទៅមុខជាលំដាប់។”
គំនិតផ្ដួចផ្ដើមរបស់សែលកាតក្នុងការបង្កើតកន្លែងលក់ក្នុងហាង តែមួយ សម្រាប់ បំពេញតម្រូវការផ្នែកទំនាក់ទំនងរបស់អតិថិជនរបស់ខ្លួន បានបង្ហាញ ឲ្យឃើញតាម រយៈការចុះកិច្ចព្រមព្រៀងលក់និងចែកចាយជាមួយក្រុមហ៊ុនដូចជា Samsung និង LG ជាដើមកាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ។ ការចូលរួមបន្ថែមពី InFocus អាចឲ្យសែលកាត អាចបង្កើនលទ្ធភាពផ្គត់ផ្គង់ម៉ាកទូរស័ព្ទទំនើបច្រើនប្រភេទបាន កាន់តែច្រើន លក្ខណពិសេសៗ និង តម្លៃសមរម្យដល់អតិថិជនរបស់ខ្លួន។
បើតាមការឲ្យដឹងពីលោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បានបញ្ជាក់ថា “ពួកយើងជឿជាក់ក្នុងការលើការផ្តល់ជូនជម្រើសកាន់តែច្រើនដល់ អតិថិជនរបស់យើង ហើយតាមរយៈនេះយើងបានផ្ដល់ជូនទាំងគម្រោងផ្សេងៗ សេវាកម្មបន្ថែមនិងវិធីជំរុញឲ្យផលិតផលទូរស័ព្ទផ្សេងៗមានលក់នៅ ហាងរបស់យើងផងដែរ។ ជម្រើសនេះមិនត្រឹមតែអាចឲ្យអតិថិជនអាចទិញទូរស័ព្ទដ៏ពេញនិយម និងទំនើបថ្មី បំផុតក្នុងទីផ្សារពីហាងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ឲ្យពួកគេស្វែងរកបាននូវជម្រើសថ្មីៗ ដែលសមស្រប នឹងតម្រូវការស្របតាមថវិកាដើម្បីទទួលយកបទពិសោធថ្មីៗ។”
ដោយជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន Cellcard និង InFocus កញ្ចប់គម្រោងពិសេស និងតម្លៃពិសេសសម្រាប់ទូរស័ព្ទស្មាតហ្វូនគ្រប់ម៉ូដែល នឹងមានលក់ជូនសម្រាប់តែអតិថិជនសែលកាតនៅតាមហាងសែលកាតដែល មានការបញ្ចុះតម្លៃ កាដូឥតគិតថ្លៃ និងគម្រោងទូរស័ព្ទឥតគិតថ្លៃជាច្រើនផងដែរ។
អតិថិជនដែលបានទៅការិយាល័យកណ្តាលក្រុមហ៊ុនសែលកាត អាចទទួលបាន ការផ្តល់ជូនជាពិសេសនេះចាប់ពីថ្ងៃទី ៧ខែតុលានេះតទៅ។
ក្រុមហ៊ុន |
ម៉ូដែល |
តម្លៃលក់ |
ផ្តល់ឥតគិតថ្លៃ |
កាដូឥតគិតថ្លៃ |
InFocus |
M2 (4G) |
$145.00 |
លេខពិសេស(មានតម្លៃ = $60)
$270 លុយទូរស័ព្ទក្នុងប្រព័ន្ធ($90ខែសម្រាប់3 ខែ) |
Screen ការពារ
ស្រោមទូរស័ព្ទ
កាសស្ដាប់
អង្គចងចាំ8GB
អាវយឺត |
M2 (3G) |
$135.00 |
M810 |
$305.00 |
លេខពិសេស(មានតម្លៃ = $120)
$540 លុយទូរស័ព្ទក្នុងប្រព័ន្ធ($90ខែសម្រាប់6ខែ) |
Screen ការពារ
ស្រោមទូរស័ព្ទ
កាសស្ដាប់
អង្គចងចាំ16GB
អាវយឺត
ឧបករណ៍បំពងសម្លេង |