សែលកាតរៀបចំកម្មពីធីប្រគល់រង្វាន់ដល់អតិថិជនសម្រាប់អបអរឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ
ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃព្រហស្បតិ៍ 07, 2019
ទទួលយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់នាឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងជិតមកដល់នេះ! សែលកាតបានរៀបចំកម្មវិធីប្រគល់រង្វាន់ប្រចាំខែជាច្រើនរង្វាន់ ដែលរួមមានម៉ូតូ ១៦ គ្រឿង និងទឹកប្រាក់ជាច្រើនរង្វាន់ជូនដល់អតិថិជនដែលមានសំណាងជាច្រើនរូបនៅការរិយាល័យសែលកាតទួលគោក។
នេះគឺជាការប្រគល់រង្វាន់លើកទី២ហើយសម្រាប់ឆ្នាំ២០១៩ ដែលក្នុងកម្មវិធីមានអតិថិជនមានសំណាងឈ្មះរង្វាន់ចូលរួមជាង២០នាក់ ពីកម្មវិធី iKnow iKnow, ស្ទូចយកម៉ូតូ និង ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។

រង្វាន់សរុបរួមមាន៖
- ម៉ូតូ Yamaha Janus 2018 : ៦ នាក់ (កម្មវិធី iKnow iKnow)
- ម៉ូតូ Yamaha Janus 2018 : ១០ នាក់ (កម្មវិធីស្ទូចយកម៉ូតូ)
- ទឹកប្រាក់ $60,000 : ១ នាក់ (កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ)
- ទឹកប្រាក់ $80,000 : ១ នាក់ (កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ)
កម្មវិធីប្រគល់រង្វាន់នេះរៀបចំធ្វើនៅការរិយាល័យសែលកាតទួលគោក នៅម៉ោង ៤ ល្ងាច ដែលមានការចូលរួមពីសំណាក់អតិថិជនឈ្នះរង្វាន់និងពីបណ្តាអ្នកសារពត៌មាន។ កម្មវិធីនេះនៅតែបន្តផ្តល់ជូនអតិថិជននូវឱកាសក្នុងការឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ។

ដើម្បីស្វែងយល់បន្ថែមពីកម្មវិធីរបស់ក្រុមហ៊ុន Cellcard ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់និងរបៀបនៃការឈ្នះរង្វាន់ សូមចូលទៅកាន់ www.cellcard.com.kh ឬចុច like លើpage Facebook របស់Cellcard៕