ក្រុមហ៊ុន សែលកាត នៅតែបន្តកសាងលើការប្រមូលផ្ដុំគម្រោងសេវាផ្ញើសាររបស់ខ្លួនដោយ ផ្តល់នូវចំណេះដឹងពីការប្រើប្រាស់អ៊ីនធើណេតដល់អតិថិជន ទាំងអស់ជាមួយការផ្តល់ជូននូវជម្រើស កាន់តែច្រើនសម្រាប់រក្សាទំនាក់ទំនងនិង ឆ្លុះបញ្ចាំងពីខ្លួនតាមរយៈកម្មវិធីផ្ញើសារទំនើបៗ ។ បន្ទាប់ពីការបង្ហាញវត្តមានជាលើកដំបូងរបស់គម្រោង Viber ឥតកំណត់ និង Whatsapp ឥតកំណត់ ទទួលបានជោគជ័យរួចមក ក្រុមហ៊ុនបានដាក់ចេញគម្រោងផ្តល់ជូនឥតកំណត់មួយទៀតគឺ LINE ឥតកំណត់។
ការផ្តល់ជូនការផ្ញើសារ និងទូរស័ព្ទដោយឥតគិតថ្លៃរួមបន្ថែមទាំងកម្រងរូបភាពស្ទីកគ័រ ដ៏ច្រើនលើសលប់ទៀតនោះ LINE កំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។ ក្នុងខែកុម្ភៈឆ្នាំ2015 LINE បានប្រកាសថាចំនួនអ្នកប្រើប្រាស់បច្ចុប្បន្នបានឡើងដល់ជាង 600លាននាក់ នៅទូទាំងពិភពលោក ហើយរំពឹងថានឹងអាចឈានដល់ 700លាននាក់នៅចុងឆ្នាំនេះ។
“យើងរំភើបរីករាយខ្លាំងណាស់ក្នុងការដាក់ចេញឲ្យដំណើរការគម្រោងផ្តល់ ជូននេះ។ យើងយល់ថានេះជាការបន្ថែមដ៏ល្អមួយលើផលិតផលសេវាកម្មសម្រាប់គម្រោង ផ្ញើសារឥតកំណត់ដែលមានស្រាប់របស់យើង និងជាគម្រោងមួយដែលយើងមិនអាចមើលរំលងពីសារៈសំខាន់ និងភាពពេញនិយមរបស់វាឡើយ។ យុវជនកម្ពុជាកាន់តែច្រើនឡើងចាប់ផ្ដើមស្វែងរកជម្រើស ផ្ញើសារតាមបច្ចេកវិទ្យាឌីជីថលដ៏ច្រើនឥតគណនា សម្រាប់ក្រុមបណ្ដាញសង្គមផ្សេងៗជាច្រើនរបស់ពួកគេ។ យើងចង់ផ្តល់សេរីភាពកាន់តែច្រើនដល់អតិថិជនតាមរយៈ ការផ្តល់គម្រោងសេវាឥតកំណត់ផ្សេងៗទៀតដែលអាចឱ្យ អតិថិជនរបស់យើងរកឃើញវិធីថ្មីៗដើម្បីរីករាយក្នុងការប្រាស្រ័យ ទាក់ទង និងការបញ្ចេញមតិទស្សនៈក្នុងសម័យទំនើបនេះ។” នេះបើតាមប្រសាសន៍លើកឡើងរបស់លោក Niek Van Veen នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន សែលកាត។
កញ្ចប់គម្រោង LINE ឥតកំណត់ បានដំណើរការជាមួយការផ្ដល់ជូនសាកល្បងឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ 1ខែសម្រាប់អតិថិជនគម្រោង XG និងគម្រោង 10 អស្ចារ្យ ។
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនគម្រោង LINE ឥតកំណត់ របស់សែលកាត ក៏ដូចជាសាកល្បងប្រើដោយឥតគិតថ្លៃ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh ឬភ្ជាប់ទៅកាន់សែលកាត តាមរយៈទំព័រហ្វេសប៊ុក www.facebook.com/Cellcardfanpage ។