ផ្ដល់ជូនពិសេសដល់បុគ្គលិករោងចក្រ ជាមួយកម្មវិធីលក់ទូរស័ព្ទ 4G LTE របស់សែលកាត
ថ្ងៃចេញផ្សាយ: មករា, ថ្ងៃព្រហស្បតិ៍ 11, 2018
ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើន បានសហការគ្នា បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេស ដើម្បីឲ្យប្រជាជនកម្ពុជាអាចប្រើប្រាស់ទូរស័ព្ទ 4G បានកាន់តែច្រើនជាងមុន និង ទទួលបានបទពិសោធន៍អ៊ីនធើណិត Super 4G ពីសែលកាត។
កម្មវិធីនេះមានការចូលរួមពីដៃគូក្រុមហ៊ុនទូរស័ព្ទសហការ របស់សែលកាតដូចជាក្រុមហ៊ុន Huawei Nokia Oukitel Vivo Philips MEIZU ASUS Camfone LG HIYA និង ZOPO ដែលមានលក់ទូរស័ព្ទជាច្រើនម៉ូដែលបញ្ចុះតម្លៃរហូតដល់ 50%។ អតិថិជននឹងទទួលបាន ស៊ីមសែលកាតលេខពិសេសឥតគិតថ្លៃ កាដូពិសេសៗ និងការចាប់រង្វាន់ជាច្រើនទៀត។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសែលកាត បានលើកឡើងថា៖ “ស្របពេលដែលក្រុមហ៊ុនសែលកាតព្យាយាមពង្រីកបណ្តាញសេវាអ៊ីនធើណិត 4G LTE ទូទាំងប្រទេសឲ្យកាន់តែទូលំទូលាយ យើងប្តេជ្ញានឹងផ្ដល់ជូនអតិថិជនរបស់យើងនូវអត្ថប្រយោជន៍កាន់តែប្រសើរ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទរបស់យើង យើងអាចឲ្យអតិថិជន ជ្រើសរើសប្រភេទទូរស័ព្ទ 4G LTE បានជាច្រើនប្រភេទ ដែលពួកគេពេញចិត្ត នៅកន្លែងតែមួយជាមួយតម្លៃពិសេសបំផុតលើទីផ្សារ។ ប្រសិនបើអ្នកចង់ប្តូរម៉ូតទូរស័ព្ទ កម្មវិធីនេះជាជម្រើសល្អបំផុតសម្រាប់អ្នក។’’
កម្មវិធីលក់បញ្ចុះតម្លៃពិសេសដើមឆ្នាំថ្មីនេះ ធ្វើឡើងនៅមុខ ផ្សារត្រពាំងថ្លឹង ផ្លូវ វ៉េងស្រេង ចាប់ពីថ្ងៃទី 10 ដល់ 14 មករា 2018 នេះ ពីម៉ោង 8:30 ព្រឹករហូតដល់ ម៉ោង 6:30 យប់។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅកាន់ 812 ឫ 012 812 812។