ពិព័រណ៍ទូរស័ព្ទទំនើបដោយសែលកាត ផ្ដល់ជូន 4G | សែលកាត

ពិព័រណ៍ទូរស័ព្ទទំនើបដោយសែលកាត ផ្ដល់ជូន 4G

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

ភ្នំពេញ ថ្ងៃទី29 មករា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តប្រជាជនខ្មែរឲ្យបានស្វែងយល់ ពីល្បឿនដ៏អស្ចារ្យ និង ភាពងាយស្រួល តាមរយៈការផ្ដល់ជូននូវបទពិសោធនៃគុណភាពប្រព័ន្ធ 4G LTE ក្រុមហ៊ុនសែលកាតបានសហការជាមួយក្រុមហ៊ុនផលិតទូរស័ព្ទឈានមុខចំនួន 6 ក្រុមហ៊ុន ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទូរស័ព្ទទំនើប 4G LTE លើកដំបូងក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ “ពិព័រណ៍ទូរស័ព្ទទំនើប 4G LTE” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី29-31 មករា នេះ មានការចូលរួមសហការរវាងក្រុមហ៊ុនសេវាទូរស័ព្ទចល័តជាមួយក្រុមហ៊ុន Oppo, Microsoft, LG, Polaris និង Blackview/Xiaomi ដើម្បីផ្ដល់ជូនអតិថិជនទាំងអស់នូវទូរស័ព្ទទំនើប 4G LTE ពិសេស ដ៏សំបូរបែប ហើយមានផ្ដល់ជូនកាដូ និងការបញ្ចុះតម្លៃពី 5% ដល់ 50% ព្រមទាំងកញ្ចប់គម្រោងសែលកាតឥតគិតថ្លៃផងដែរ។ ឧទាហរណ៍ដូចជា ស្មាតហ្វូនប្រើ 4Gបានរបស់ LG មាន គម្រោងសែលកាតឥតគិតថ្លៃរហូតដល់ 670ដុល្លារ ខណៈស្មាតហ្វូនប្រើ 4Gបានរបស់ Microsoft ក៏មានកញ្ចប់គម្រោងរហូតដល់ 660ដុល្លារ ផងដែរ។ សែលកាតក៏បានផ្ដល់ជូនកញ្ចប់គម្រោងបណ្ដាញសង្គមឥតគិតថ្លៃ និងឥតកំណត់ដូចជា Line និង Viber សម្រាប់ម៉ូដែលទូរស័ព្ទដែលបានកំណត់មួយចំនួនផងដែរ។

បញ្ជរតាំងបង្ហាញជាច្រើនក្នុង ព្រឹត្តិការណ៍នេះមិនត្រឹមតែមានទូរស័ព្ទទំនើបចុងក្រោយបំផុតនោះទេ ប៉ុន្តែក៏មានល្បែងកម្សាន្ត ការចាប់រង្វាន់ និងកម្មវិធីសប្បាយៗជាច្រើនទៀត ដែលមានការចែកជូនដូចជា ដងថតselfie និង ដុំសាកទូរស័ព្ទ ជាដើមក្នុងចំណោមរបស់ផ្សេងៗជាច្រើនទៀត។

ថ្លែងក្នុងឱកាសពិព័រណ៍នេះ លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា “នេះជាឱកាសដ៏អស្ចារ្យមួយសម្រាប់អតិថិជនដើម្បីស្វែងរកម៉ូដែលទូរស័ព្ទ ទំនើបថ្មីចុងក្រោយតម្លៃសមរម្យពីក្រុមហ៊ុនអន្តរជាតិល្បីៗដែលអាចប្រើ បច្ចេកវិទ្យា 4G LTE បាន។” លោកក៏បានបន្ថែមទៀតថា “គោលបំណងយើងក្នុងការរៀបចំព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ គឺដើម្បីផ្ដល់ឱកាសសម្រាប់ប្រជាជនខ្មែរឲ្យទទួលបានបទពិសោធជាមួយល្បឿន និងគុណភាព អ៊ីនធើណិត 4G LTE ជាមួយការស្មាតហ្វូនលក់បញ្ចុះតម្លៃ និងគម្រោងសែលកាតឥតគិតថ្លៃផងដែរ។”

អ្នករៀបចំកម្មវិធីសែលកាត ក៏ផ្ដល់ឱកាសដល់អតិថិជនឲ្យទទួលបានលេខពិសេស តាមលក្ខខណ្ឌងាយៗ ដោយគ្រាន់តែបញ្ចូលលុយទូរស័ព្ទយ៉ាងតិច 1ដុល្លារ និងភ្ជាប់គម្រោង XG ឬ គម្រោងអស្ចារ្យប៉ុណ្ណោះ។

បើប្រៀបធៀបជាមួយ3G ប្រព័ន្ធ 4G LTE ផ្ដល់ជូនល្បឿនអ៊ីនធើណិតលឿនគ្មានគូប្រៀប។ ជាឧទាហរណ៍ ការទាញយកហ្គេមមួយទំហំ 20MB ចំណាយពេលមិនដល់25វិនាទីផងបើប្រៀបជាមួយ 3G គឺដល់ទៅ 3នាទីឯណោះ។ ការបង្ហោះរូបភាពផ្សេងៗ មិនដល់មួយវិនាទីផងបើប្រៀបធៀបជាមួយ 3G គឺចំណាយពេលដល់ទៅ 25វិនាទី ហើយចំពោះការមើលវីដេអូគុណភាពច្បាស់តាមអ៊ីនធើណិតវិញ គឺមិនដល់ 30វិនាទីផង ខណៈ 3G វិញចំណាយពេលពី1នាទីទៅ5នាទី។

ប្រព័ន្ធប្រតិបត្តិការ 4G LTE របស់សែលកាត គ្របដណ្ដប់ទូទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទាំង6 រួមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះសីហនុ កំពង់ចាម និង ស្វាយរៀង។

cc-cover-20160210

 

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 30, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥]– ដើម...

មេសា, ថ្ងៃ​សុក្រ 04, 2025

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ – ក្រុមហ...

មេសា, ថ្ងៃ​ព្រហស្បតិ៍ 03, 2025

Cellcard was proud to be the Exclusive Platinum Annual Sponsor of the Intern...

មិនា, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥]- វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បាន...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!