រ៉ូយ៉ាល់ គ្រុប បញ្ចប់សំណងឥណទានសម្រាប់បរិក្ខារឯកជនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា | សែលកាត

រ៉ូយ៉ាល់ គ្រុប បញ្ចប់សំណងឥណទានសម្រាប់បរិក្ខារឯកជនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​ពុធ 16, 2023

នៅថ្ងៃទី៨ សីហា ឆ្នាំ២០២៣ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅកម្ពុជាបានធ្វើការបិទហិរញ្ញប្បទានដ៏សំខាន់មួយដែលត្រូវបានបើកកាលពីខែមករា ឆ្នាំ២០១១ ជាមួយនឹងសម្ព័ន្ធធនាគារដែលដឹកនាំដោយ Bank of China Limited សម្រាប់ប្រើប្រាស់ជាចម្បងដើម្បីការសងបំណុលទី១ ដែលរៀបចំឡើងដោយធនាគារ Standard Bank និង Australia and New Zealand Banking Group ព្រមទាំងដៃគូហិរញ្ញវត្ថុរបស់ពួកគេគឺ Carval និង Black Rock និង Farallon និង Leopard Capital សម្រាប់ការទិញយកភាគហ៊ុនចំនួន ៦១.៥ភាគរយរបស់ក្រុមហ៊ុន សែលកាត ពី Millicom ។
នៅក្នុងឆ្នាំ២០១១ ការផ្ដល់មូលនិធិបំណុលគឺជាហិរញ្ញប្បទានដ៏ធំបំផុតដែលបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាហើយការសងត្រឡប់ទៅវិញដោយជោគជ័យទាំងនោះបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការសងនូវហិរញ្ញប្បទានបរទេស។

ចាប់តាំងពីឆ្នាំ២០០៩ មក សែលកាត បានសងប្រាក់ដើមចំនួន ៤២១លានដុល្លារអាមេរិក និងបង់ការប្រាក់ចំនួន ៣០២លានដុល្លារអាមេរិកដែលសរុបជារួមមានទឹកប្រាក់ចំនួន ៧២៣លានដុល្លារអាមេរិកបានបង់ទៅសម្ព័ន្ធធនាគារ។

បំណុលដែលមានចំនួន ១១១.៥លានដុល្លារអាមេរិក ដែលបង់រំលោះជាមួយនឹង Bank of China ត្រូវបានផ្ដល់ហិរញ្ញប្បទានឡើងវិញដោយ Malayan Banking Berhad និង Singapore Branch និង Maybank (Cambodia) Plc ព្រមទាំង Canadia Bank Plc ។ ការផ្ដល់ហិរញ្ញប្បទានឡើងវិញនេះផ្ដល់ឲ្យសែលកាតទទួលបាននូវការចំណាយសរុបទាបជាងមុន និងរយៈពេលយូរជាងមុន។ វានឹងជួយសែលកាតក្នុងការបង្កើនការវិនិយោគដើមទុនរបស់ខ្លួនទៅក្នុងបណ្ដាញគ្របដណ្ដប់ និងសមត្ថភាពរបស់ខ្លួន។
នៅក្នុងខែកក្កដា ឆ្នាំ២០២៣ សែលកាត ត្រូវបានចុះបញ្ជីរក្នុងផ្សារមូលបត្រកម្ពុជាជាមួយនឹងមូលធនបត្រទីផ្សារបច្ចុប្បន្នមានចំនួន ១,៥០៥,៧៧៧,០៩០ដុល្លារអាមេរិក ក្នុងតម្លៃហ៊ុនបិទចំនួន ២,៨៧០រៀល គិតត្រឹមថ្ងៃនេះ។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!