ក្រុមហ៊ុនខេម ជ្ជីអេសអេម មក រៀបចំកិច្ចប្រជុំវិសាមញ្ញ ជាមួយភាគទុនិក របស់ខ្លួន | សែលកាត

ក្រុមហ៊ុនខេម ជ្ជីអេសអេម មក រៀបចំកិច្ចប្រជុំវិសាមញ្ញ ជាមួយភាគទុនិក របស់ខ្លួន

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​សុក្រ 20, 2023

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការរៀបចំកិច្ចប្រជុំវិសាមញ្ញ ជាមួយភាគទុនិករបស់ខ្លួនកាលពីថ្ងៃទី 19 ខែតុលា ឆ្នាំ 2023 វេលាម៉ោង 9:30-11:00 ព្រឹក។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង តាមរយៈប្រព័ន្ធអ៊ីនធឺណិត ហើយដំណើរការបោះឆ្នោតធ្វើតាមកម្មវិធី E-Voting ដែលបង្កើតឡើងដោយក្រុមហ៊ុន ខេម ជ្ជីអេសអេម មក។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពីរធំៗ៖

១ វិសោធនកម្មលក្ខន្តិកៈ លើមាត្រារួមរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក ធ្វើឡើងដោយអនុលោមតាម ភាពជោគជ័យលើការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិ (IPO) ។
២ ការសម្រេចចិត្តទាក់ទងនឹងការបែងចែកភាគលាភអប្បបរមា រហូតដល់កិច្ចប្រជុំភាគទុនិកលើកក្រោយ។

គោលបំណងទាំងពីរ ទាមទារឲ្យមានការសម្រេចចិត្តពីម្ចាស់ហ៊ុន ដោយសារក្រុមហ៊ុន ខេម ជ្ជីអេសអេម មក បានចុះបញ្ជីក្នុង ផ្សារហ៊ុនកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ វិសោធនកម្មលក្ខន្តិកៈ លើមាត្រារួមរបស់ក្រុមហ៊ុន ធ្វើឡើងដើម្បីអនុលោមតាមផ្លូវច្បាប់ នៃការផ្លាស់ប្តូររចនាសម្ព័ន្ធភាពជាម្ចាស់ ស្របតាមការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិ (IPO)។ ទោះជាយ៉ាងនេះក៏ដោយ ការបែងចែកភាគលាភ ប្រចាំត្រីមាសដល់ភាគទុនិក គឺជាការសម្រេចចិត្តដ៏សំខាន់របស់ក្រុមហ៊ុន ដើម្បីផ្តល់រង្វាន់ភាគលាភប្រចាំឆ្នាំ រហូតដល់ ៧ភាគរយ ដល់អ្នកដែលបានវិនិយោគ នៅក្នុងក្រុមហ៊ុនខេម ជ្ជីអេសអេម មក។
ដូច្នេះម្ចាស់ភាគហ៊ុន Class A នឹងទទួលបាន ភាគលាភអប្បបរមាប្រចាំឆ្នាំចំនួន 7% ដែលត្រូវផ្តល់ជូន ជាត្រីមាសស្មើៗគ្នា ដល់អតិថិជនរបស់ ក្រុមហ៊ុន Cellcard ។ ភាគលាភនឹងត្រូវគណនាតាមចំនួនភាគហ៊ុនសរុបដែលកាន់កាប់ដោយម្ចាស់ភាគហ៊ុន គុណនឹងតម្លៃ ២២៧០រៀល ក្នុងមួយភាគហ៊ុន ដែលនៃការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO)។ ចំនួនថ្ងៃចុះបញ្ជី នឹងត្រូវបានគេជូនជាដំណឹងផ្លូវការតាមរយៈ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាភ្នាក់ងារ RTP របស់ ក្រុមហ៊ុនខេម ជ្ជីអេសអេម មក ។

ដើម្បីធានាបាននូវសិទ្ធិ ទទួលបានភាគលាភប្រចាំឆ្នាំ7% ប្រចាំត្រីមាស ម្ចាស់ភាគហ៊ុនដែលមានសញ្ជាតិខ្មែរ Class A ត្រូវតែជាអតិថិជន របស់ ក្រុមហ៊ុន Cellcard ដែលមានឈ្មោះទិញស៊ីមកាត ក្នុងបញ្ជីឈ្មោះអតិថិជនរបស់ ក្រុមហ៊ុនសែលកាត និងដែលបានផ្តល់ឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនដែលមានសុពលភាពជូនក្រុមហ៊ុន។

ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក សន្យាបន្តផ្តល់ភាគលាភប្រចាំឆ្នាំ តាមត្រីមាស យ៉ាងតិច ៧ភាគរយ ដល់ម្ចាស់ភាគហ៊ុន Class A សម្រាប់រយៈពេល 5ឆ្នាំ ស្របតាម ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO) របស់ខ្លួន។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក តាមរយៈ ៖ cellcard.com.kh/cellcard-ir/

ឬក៏អាចផ្ញើអ៊ីម៉ែលទៅកាន់ ៖ investor_relations@cellcard.com.kh.

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥]- វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បាន...

មិនា, ថ្ងៃ​សុក្រ 07, 2025

3 March 2025, Barcelona: Cambodia’s leading Mobile Network Operators &...

មិនា, ថ្ងៃ​ព្រហស្បតិ៍ 06, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ៦ មីនា ២០២៥]- ក្រុមហ៊ុន ខេម ជ្ជ...

កុម្ភៈ, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥] – អនាគត...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!