សែលកាត បង្កើតកម្មវិធីប្រកួត Super Data Race នៅភ្នំពេញ | សែលកាត

សែលកាត បង្កើតកម្មវិធីប្រកួត Super Data Race នៅភ្នំពេញ

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​ពុធ 12, 2017

ថ្ងៃនេះ សែលកាត ប្រកាសដំណើរការកម្មវិធីប្រកួត Super Data Race ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី29 មេសាខាងមុននេះក្នុងទីក្រុងភ្នំពេញ។

ការប្រកួតប្រជែងដ៏អស្ចារ្យនេះរំពឹងថានឹងអាចទាក់ទាញមនុស្សរាប់រយនាក់ឲ្យមកចូលរួមស្វែងរក និងដោះស្រាយប្រស្នាអាថ៌កំបាំងពីកន្លែងមួយទៅកន្លែងមួយទៀតក្នុងរាជធានីភ្នំពេញដោយប្រើកម្មវិធីទូរស័ព្ទដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ព្រឹត្តិការណ៍នេះ។

បេសកកម្មដែលត្រូវអនុវត្តមានដូចជា ការប្រើប្រាស់បច្ចេកវិទ្យា និង​ ​AR( Augment Reality) ដើម្បីបង្ហាញតម្រុយ និងទីតាំងផ្សេងៗ។​ បេក្ខជនប្រកួតដែលបញ្ចប់បេសកកម្មគ្រប់ដំណាក់កាលមុនគេនឹងទទួលបានរង្វាន់ធំទីមួយជាប្រាក់សុទ្ធ $5,000 ។ ចំណែកឯរង្វាន់ទីពីរគឺ ម៉ូតូម៉ាក Zoomer X 2017 មួយគ្រឿង, រង្វាន់ទីបី ទទួលបាន iPhone 7 ពណ៌ក្រហម និងអ្នកដែលបញ្ចប់បេសកកម្មបន្ទាប់ទៀតចំនួន10រូបនឹងទទួលបានទិន្នន័យអ៊ីនធើណិតទូរស័ព្ទប្រើប្រាស់ឥតគិតថ្លៃរយៈពេលមួយឆ្នាំផងដែរ។

ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីអបអរដល់ការបង្កើនគុណភាពបណ្ដាញសេវាដ៏ធំទូលាយរបស់សែលកាតឲ្យកាន់តែប្រសើរឡើងដោយមានអង់តែនសេវា 4G រាប់រយត្រូវបានដំឡើងនៅទូទាំងប្រទេស ក៏ដូចជាការប្ដូរដំឡើងអង់តែន 3G ដើម្បីបង្កើនសេវាគ្របដណ្ដប់ និងល្បឿនកាន់តែលឿនបំផុត។

នៅពេលបញ្ចប់រួចរាល់ សែលកាត នឹងផ្ដល់ជូនប្រជាជនកម្ពុជានូវសេវាអ៊ីនធើណិតល្បឿនលឿនដែលមិនធ្លាប់មាន ព្រមទាំងសេវាគ្របដណ្ដប់ដ៏ធំទូលាយបំផុតផងដែរនៅកម្ពុជា។

លោក​ អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឲ្យដឹងថា Super Data Race  ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីសក្តានុពលសេវាអ៊ីនធើណិតនៅភ្នំពេញល្អខ្លាំងកម្រិតណា ហើយនៅកន្លែងដទៃទៀតក៏នឹងត្រូវអនុវត្តតាមជាបន្តបន្ទាប់ដែរ នៅពេលដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅទូទាំង       ប្រទេស។

លោកបានមានប្រសាសន៍ថា “យើងមិនដឹងច្បាស់ទេថា តើសព្វថ្ងៃមានមនុស្សប៉ុន្មាននាក់ដែលយល់ច្បាស់ថាអ្វីទៅជាបច្ចេកវិទ្យា និងល្បឿនសេវាអ៊ីនធើណិតនោះទេ ប៉ុន្តែក្រុមហ៊ុនសែលកាត​នឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ជាក់ស្តែង នោះពួកគេនឹងអាចវាយតម្លៃបានដោយខ្លួនឯង។”

“យើងបានវិនិយោគយ៉ាងច្រើនដើម្បីកែលម្អបណ្ដាញគ្របដណ្ដប់ និងល្បឿនដោយសារយើងយកចិត្តទុកដាក់ខ្លាំងលើទស្សនវិស័យរបស់យើងក្នុងការផ្ដល់ជូននូវសេវាអ៊ីនធើណិតទូរស័ព្ទក្នុងតម្លៃសមរម្យបំផុតដល់ប្រជាជនកម្ពុជាគ្រប់រូប។”

“សកម្មភាពនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់តាមរយៈការផ្ដល់នូវអត្ថប្រយោជន៍ដ៏ល្អបំផុតរបស់យើងជូនអតិថិជនដូចជា សេវាដូរលុយអស្ចារ្យ $1=$100, Big Love $1=$250 ព្រមទាំងគម្រោងពិសេសៗជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខនេះ។

លោកបានបញ្ជាក់ថា កម្មវិធីនេះត្រូវបានរួមបញ្ចូលជាមួយហ្វេសប៊ុកផងដែរដែលអនុញ្ញាតអោយមិត្តភក្តិ និងក្រុមគ្រូសាររបស់អ្នកចូលរួមប្រកួតអាចដឹងពីស្ថានការណ៍ និងអបអរសាទរនៅពេលដែលនរណាម្នាក់បានបញ្ចប់បេសកកម្ម។

“អ្នកប្រកួតប្រជែងទាំងអស់ក៏អាចចូលរួមកម្មវិធីជប់លៀងអបអរ បន្ទាប់ពីការប្រកួតចប់ជាមួយក្រុមការងារសែលកាតរបស់យើង ដែលភាគច្រើនពួកគាត់បានធ្វើការងារកែលម្អដំឡើងនូវគុណភាពបណ្ដាញសេវាអស់រយៈពេល12ខែមកហើយ។”

“ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះក្រុមការងារយើងដែលបានចូលរួមចំណែកក្នុងទស្សនវិស័យរបស់ក្រុមហ៊ុនដើម្បីឲ្យប្រជាជនកម្ពុជាទទួលបាននូវបទពិសោធន៍ប្រើប្រាស់សេវាអ៊ីនធើណិតល្អបំផុតក្នុងអត្រាតម្លៃទាបសមរម្យ។”

ការប្រកួត Super Data Race គឺបើកទូលាយសម្រាប់មហាជនគ្រប់រូប ប៉ុន្តែអ្នកចូលរួមត្រូវតែមានស៊ីមសែលកាតដើម្បីមានសិទ្ធិក្នុងការចូលប្រកួត និងប្រើប្រាស់កម្មវិធីទូរស័ព្ទ។

ចុះឈ្មោះឥឡុវនេះ ចុច #5555# សម្រាប់អតិថិជនសែលកាត។ សម្រាប់អ្នកគ្មានស៊ីមសែលកាត អាចមកទទួលយកស៊ីមសែលកាតដោយឥតគិតថ្លៃដើម្បីចុះឈ្មោះចូលរួម!

អ្នកចូលរួមទាំងអស់ចាំបាច់ត្រូវមកកាន់ការិយាល័យ សែលកាត នៅចន្លោះវេលាម៉ោង 9ព្រឹក និង6ល្ងាច មុនថ្ងៃប្រកួតជាផ្លូវការចាប់ផ្ដើមដើម្បីទាញយកកម្មវិធីទូរស័ព្ទ និងទទួលបានការណែនាំចុងក្រោយ។

ការប្រកួតនឹងប្រព្រឹត្តទៅនៅវេលាម៉ោង2រសៀល ថ្ងៃទី29 មេសា ដោយចាប់ផ្ដើមនៅក្លឹបកីឡា តារាងបាល់ទាត់ 3G រាជធានីភ្នំពេញ។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!