សែលកាតផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់ឧបករណ៍ 4G
ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃពុធ 25, 2017
សែលកាតបង្កើតពិព័រណ៍ទូរស័ព្ទទំនើបជាមួយ ក្រុមហ៊ុនដៃគូទូរស័ព្ទរបស់ខ្លួន ទាំង 9 ដូចជា LG Oukitel Huawei ASUS Vivo Camfone Philips Nokia និង MEIZU ដើម្បីផ្តល់ ឱកាសឲ្យប្រជាជនកម្ពុជាអាចប្តូរម៉ូតទូរស័ព្ទទៅទូរស័ព្ទ 4G និងជាគោលដៅរបស់ក្រុមហ៊ុន ក្នុង ការផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទន្និន័យអ៊ីនធើណិតក្នុងតម្លៃសមរម្យ និង អ៊ីនធើណិត 4G។
កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរបុណ្យអុំទូក ជាមួយការបញ្ចុះតម្លៃរហូតដល់ 30% លើទូរស័ព្ទ ជាច្រើនម៉ូដែល ជាមួយនិង ការតេនិងលេងអ៊ីនធើណិតឥតគិតថ្លៃ ការចាប់រង្វាន់ និងកាដូពិសេសៗ ជាច្រើន។ មិនតែប៉ុណ្ណោះអតិថិជនក៏ទទួលបានស៊ីម សែលកាតលេខពិសេសជាមួយទូរស័ព្ទថ្មីនោះ។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “ស្របពេលប្រកាស ការអនុវត្តផែនការយុទ្ធសាស្ត្រពង្រីកវិសាលភាពបណ្ដាញ 4G LTE ល្បឿនលឿនបំផុតទូទាំង ប្រទេសកាលពីខែមករា យើងប្ដេជ្ញាធានាថាអតិថិជននឹងទទួលបានអត្ថប្រយោជន៍ ជាច្រើនពីសេវា នេះ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទរបស់យើង យើងអាចផ្ដល់ជូន សេវាទិញលក់នៅកន្លែងតែមួយសម្រាប់ប្រភេទស្មាតហ្វូន4G LTE ជាមួយតម្លៃពិសេសបំផុតលើ ទីផ្សារ។ អតិថិជនអាចអញ្ជើញមកស្វែងរកជម្រើសផ្ដល់ជូនជាច្រើននៅទីតាំងតែមួយ ដែលផ្ដល់នូវ ភាពកាន់តែងាយស្រួលដល់ពួកគាត់ជ្រើសបានទូរស័ព្ទ 4G LTE ដែលខ្លួនពេញ ចិត្តក្នុងតម្លៃ ពិសេស។”
ពិព័រណ៍ទូរស័ព្ទទំនើបនេះនឹងធ្វើឡើង នៅក្រុងតាខ្មៅ នៅមុខផ្សារចាស់ មាត់ទន្លេ ក្រុងតាខ្មៅ ចាប់ពីថ្ងៃ 25-29 តុលា ចាប់ពីម៉ោង 8:30AM រហូតដល់ម៉ោង 7PM ។សម្រាប់ព័ត៍មានបន្ថែម សូមតេទៅ 812 ឬ 012 812 812។