ក្នុងកម្មវិធី 4G LTE Conference នាថ្ងៃនេះ សែលកាតបានប្រកាសថា ខ្លួនជាក្រុមហ៊ុនទូរទូរគមនាគមន៏ដែលជាទីទុកចិត្តបំផុតនៅប្រទេសកម្ពុជា។
ពានរង្វាន់នេះទទួលបានខណៈពេលដែលបណ្តាញសេវាអ៊ីនធើណិតរបស់សែលកាតឈានដល់ចំណុចកំពូលជាមួយនឹងបណ្តាញសេវាធំបំផុតនិងលឿនបំផុតនៅកម្ពុជា។
នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន មានប្រសាសន៍ថា ពានរង្វាន់នេះជាការជុំរុញទឹកចិត្តក្រុមការងាររបស់លោកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។
លោកបានបន្តទៀតថា យើងបានតំឡើងអង់តែន 4G របស់យើងនៅ 200 កន្លែង កាលពីឆ្នាំ 2016 និងរហូតដល់ ជាង 2000 កន្លែង នាបច្ចុប្បន្ននេះ។ យើងរំពឹងថាចំនួនអង់តែននឹងកើនឡើងរហូតដល់ 3000 កន្លែងត្រឹមចុងឆ្នាំនេះ។
ល្បឿននៃការ ដោនឡូតអតិបរមារបស់យើង អាចកើនឡើងរហូតដល់ជាង 50 Mbps ដែលអាចជុំរុញឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានបណ្តាញអ៊ីនធើណិតលឿនបំផុតនៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
ដំណើរការពង្រីកបណ្តាញសេវារបស់យើងនឹងកាន់តែខ្លាំងនៅពេលដែលយើងធ្វើការសាកល្បង បំពាក់បណ្តាញ 5G នៅខែធ្នូខាងមុខនេះ។
សែលកាតបានបង្ហាញពី សេវាកម្ម Big Love ចុងក្រោយបំផុតរបស់ខ្លួន ក្នុងកម្មវិធីនេះ ហើយក៏បានបញ្ជាក់ផងដែរថា ការផ្តល់ជូននូវអ៊ីនធើណិតក្នុងកញ្ចប់សេវា Big Love នេះ ធ្វើឲ្យការប្រើប្រាស់អ៊ីនធើណិតលើបណ្តាញសេវារបស់យើងមានការកើនឡើងយ៉ាងខ្លាំង។
លោកបានបន្តទៀតថា ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតជាមធ្យមសម្រាប់អ្នកប្រើប្រាស់ម្នាក់ បានកើនឡើងពី 100MB រហូតដល់ជាង 300MB។
យើងនៅតែបន្តការផ្តោតសំខាន់ទៅលើបេសកកម្មរបស់យើងចំពោះការផ្តល់អ៊ីនធើណិតក្នុងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។
លោក វ៉ាតសុន ក៏បានប្រកាសពីកម្មវិធី Super Data Race 2 ដែលនឹងប្រារព្ធឡើងនៅខេត្តសៀមរាប នៅថ្ងៃ 9 កក្កដា ដែលកម្មវិធីនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើងដើម្បីជុំរុញការប្រើប្រាស់ទន្និន័យអ៊ីនធើណិតនៅតាមបណ្តាខេត្តផងដែរ។
អ្នកឈ្នះកម្មវិធីនេះនឹងទទួលបាន ទឹកប្រាក់សុទ្ធ $5000 ម៉ូតូ Zoomer X និងទូរស័ព្ទ IPhone ម៉ូដែលចុងក្រោយបំផុត។
មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏ទទួលបានបទពិសោធន៏អ៊ីនធើណិតល្បឿនលឿនបំផុត និងទុកចិត្តបំផុត។យើងចង់ផ្សព្វផ្សយពីបណ្តាញសេវារបស់យើងជាមួយបទពិសោធន៏របស់យើងទៅកាន់អ្នកនៅខេត្តសៀមរាប។
លោកបានបញ្ជាក់ទៀតថា ជាមួយនិងជោគជ័យនិងការពង្រឹងសេវារបស់យើង នេះជាការសន្យាយ៉ាងមុតមាំរបស់យើងដើម្បីក្លាយជាក្រុមហ៊ុនទូរគមនាគមន៏របស់ខ្មែរដែលមានបណ្តាញសេវាល្អបំផុតនិងការផ្តល់ជូនល្អបំផុត។