ភ្នំពេញ៖ ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2022
![](http://www.cellcard.com.kh/c/uploads/2022/07/HN90361.jpg)
ជាមួយនឹងការសម្ពោធសេវាកម្ម Time To Rise ដ៏ថ្មីសន្លាងរបស់សែលកាតនាពេលថ្មីៗនេះ គេឃើញមានមាតិកានិងឈុតជាច្រើនដែលបង្ហាញពីសកម្មភាពរបស់ វណ្ណដា បាននិងកំពុងវាយលុកប្រព័ន្ធបណ្តាញសង្គមយ៉ាងខ្លាំងក្លា ហើយកាលពីថ្ងៃម្សិលមិញនេះក៏ពុំខុសគ្នាផងដែរ ពោលគឺនៅការិយាល័យកណ្តាលរបស់សែលកាត គេឃើញមានការគាំទ្រយ៉ាងសម្បើមដែលពុំនឹកស្មានដល់ពីសំណាក់អ្នកគាំទ្រវណ្ណដាតែម្តង។
កម្មវិធីតាំងលក់ពិសេសនៅការិយាល័យកណ្តាលសែលកាត ដែលជាផ្នែកមួយនៃកម្មវិធីសម្ពោធសេវាកម្ម Time To Rise មានផ្តល់ជូនអ្នកគាំទ្រ វណ្ណដា ដែលជាវកញ្ចប់ស៊ីមកាត Time To Rise នៅនឹងកន្លែងផ្ទាល់ នូវអាវយឺតពិសេសមានចំនួនកំណត់ Time To Rise ក៏ដូចជាមានឱកាសបានជួបជាមួយអាយដលរបស់ពួកគេ ដើម្បីទទួលបានការចុះហត្ថលេខាលើកាដូ និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយវណ្ណដាជាដើម។
![](http://www.cellcard.com.kh/c/uploads/2022/07/HN90214.jpg)
អ្នកគាំទ្របានចាប់ផ្តើមសម្រុកមកតម្រង់ជួរ នៅមុខការិយាល័យកណ្តាលរបស់សែលកាត រហូតដល់ទៅបីម៉ោងមុនការចាប់ផ្តើមនៃកម្មវិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្ររបស់វណ្ណដា។ ទន្ទឹមនឹងនោះ បើទោះបីជាអាកាសធាតុពុំសូវអំណោយផលក៏ដោយ ក៏អ្នកគាំទ្រនៅតែរង់ចាំដោយភាពអត់ធ្មត់បំផុត ដើម្បីមានឱកាសបានជួបជាមួយអាយដលរបស់ពួកគេ។
![](http://www.cellcard.com.kh/c/uploads/2022/07/HN90315.jpg)
ព្រឹត្តិការណ៍តាំងលក់នេះ បានទាក់ទាញនូវអ្នកគាំទ្រដ៏សកម្មបំផុតជាច្រើនរូបផងដែរ ដោយក្នុងនោះរួមមានទាំងអ្នកគាំទ្រ ដែលជាសិល្បករវ័យក្មេងបំផុត ព្រះនាងតូច នរោត្តម ជេនណា និងក្រុមហ្វេនដែលបានគាំទ្រវណ្ណដាតាំងតែពីដើមរៀងមក។
វគ្គជួបសំណេះសំណាលជាមួយអ្នកគាំទ្រនេះ ដែលដើមឡើយគ្រោងធ្វើឡើងត្រឹមរយៈពេលតែពីរម៉ោងប៉ុណ្ណោះ (ចាប់ពីម៉ោង ៣:៣០ រសៀល ដល់ ៥:៣០ ល្ងាច) ត្រូវបានសម្រេចបន្ថែមពេលវេលា ទៅតាមការស្នើសុំផ្ទាល់របស់ វណ្ណដា ពោលគឺបានប្រព្រឹត្តទៅរហូតដល់ម៉ោង ៧:៣០យប់ ដើម្បីអាចឱ្យតារាដ៏មានប្រជាប្រិយរូបនេះ បានជួបជាមួយអ្នកគាំទ្រ ដែលអញ្ជើញមកផ្ទាល់បានគ្រប់រូបទាំងអស់។
![](http://www.cellcard.com.kh/c/uploads/2022/07/HN90351.jpg)
មុនព្រឹត្តិការណ៍តាំងលក់នេះ វណ្ណដា ក៏បានជួបរាក់ទាក់ជាមួយបុគ្គលិកសែលកាតទូទាំងប្រទេសតាមរយៈកម្មវិធី Teams ហើយរួមទាំងបានចំណាយពេលវេលាជួបសំណេះសំណាលដោយផ្ទាល់ ជាមួយបុគ្គលិកនៅទីស្នាក់ការកណ្តាលផងដែរ។
គម្រោង Time to Rise មានផ្តល់ជូននូវជម្រើសកញ្ចប់ជាច្រើនបែប រួមបញ្ចូលជាមួយទិន្នន័យស្ទ្រីម Spotify ឥតដែនកំណត់ ការផ្តល់ទិន្នន័យបន្ថែម ការហៅចេញនិងផ្ញើសារឥតគិតថ្លៃ ក៏ដូចជាការរក្សាទិន្នន័យនៅសល់យកទៅបូកបញ្ចូលក្នុងគម្រោងបន្ទាប់ សម្រាប់រយៈពេលមួយឆ្នាំផងដែរ។
![](http://www.cellcard.com.kh/c/uploads/2022/07/HN90533.jpg)
គម្រោង Time To Rise មានផ្តល់ជូនជាកញ្ចប់គម្រោងពីរប្រភេទ រួមមានគម្រោងប្រចាំសប្តាហ៏ មានតម្លៃ 4,000 រៀល ដែលនឹងផ្តល់ជូនទិន្នន័យ 5GB 500នាទីនិង 500សារសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ ជាមួយសុពលភាព 7ថ្ងៃ និងគម្រោងប្រចាំខែមានតម្លៃ 24,000 រៀល ដែលនឹងទទួលបានទិន្នន័យ 40GB 4000នាទីនិង 4000សារសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ និងមានសុពលភាព 35ថ្ងៃ។ សេវាកម្មប្រភេទភ្ជាប់គម្រោងនេះ គឺអាចប្រើប្រាស់បានសម្រាប់អតិថិជនដែលមានស៊ីមសែលកាតស្រាប់ និងសម្រាប់អតិថិជនដែលចង់បានកញ្ចប់ស៊ីម Time To Rise ផ្តាច់មុខពិសេស ដែលនឹងអាចទទួលបានកាដូជាច្រើនពីវណ្ណដា ដូចជាម៉ាសក្រណាត់ រូបស្ទីកគ័រ និងរូបថតកម្ររបស់វណ្ណដាផងដែរ។
![](http://www.cellcard.com.kh/c/uploads/2022/07/13.jpg)
កញ្ចប់ស៊ីមកាត Time To Rise គម្រោង 4,000 រៀល មានដាក់លក់ជូននៅគ្រប់ហាងចែកចាយទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ កញ្ចប់ស៊ីម Time To Rise គម្រោង 24,000 រៀល និងទំនិញ Time To Rise វិញ នឹងមានលក់ផ្តាច់មុខនៅគ្រប់ហាងសែលកាត ហាងលក់ទំនិញរាយ និងដាក់លក់នៅតាមកម្មវិធីដឹកជញ្ជូនដល់គេហដ្ឋានដូចជា Nham24, SmileShop, និង WingMall ជាដើម៕