សែលកាត បានឈ្នះពានរង្វាន់ដល់ទៅពីរ ពីទស្សនាវដ្តីអន្តរជាតិ Finance Derivative Awards | សែលកាត

សែលកាត បានឈ្នះពានរង្វាន់ដល់ទៅពីរ ពីទស្សនាវដ្តីអន្តរជាតិ Finance Derivative Awards

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​ច័ន្ទ 27, 2020

ក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា ក្រុមហ៊ុន សែលកាត ត្រូវបានប្រកាសទទួលស្គាល់ បណ្តាញទូរស័ព្ទលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២០ “Cambodia’s Fastest Mobile Network 2020” និងជាអ្នកផ្តល់សេវាកម្មឌីជីថលទូរស័ព្ទល្អបំផុតនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២០​ “Cambodia Best Mobile and Digital Lifestyle Provider 2020″។

ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីខែមីនាកន្លងទៅនេះ ដោយ Finance Derivative Awards ដែលជាក្រុមហ៊ុនទស្សនាវដ្តីអន្តរជាតិផ្តោតទៅលើអ្នកជំនាញផ្នែកហិរញ្ញវត្ថុ សាជីវកម្ម និងវិនិយោគិនឯកជន ដ៏ល្បីល្បាញបំផុតមួយ។ ក្រុមហ៊ុននេះ តែងរៀបចំនូវកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ដើម្បីជាការទទួលស្គាល់ និងផ្តល់កិត្តិយសជូនដល់ក្រុមហ៊ុនមានស្នាដៃឆ្នើមៗនៅជុំវិញពិភពលោក។

 

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា ពានរង្វាន់ដែលទទួលបាននេះ គឺជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយ ដែលមិនមែនផ្តល់ជូនតែចំពោះក្រុមហ៊ុនសែលកាតមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកិត្តិយសសម្រាប់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល និងសម្រាប់ពលរដ្ឋខ្មែរទាំងអស់ផងដែរ។
លោក Watson បានមានប្រសាសន៍បន្តទៀតថា៖ “ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែង និងការអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរឡើងខ្លាំងរបស់យើង នៅក្នុងដំណើរឈានមុខគេនៃការនាំយកបច្ចេកវិទ្យា 5G មកបម្រើជូនអតិថិជន និងការវិវត្តន៍ឆ្ពោះទៅរកវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា” ។

“យើងទើបតែបានធ្វើការបង្ហាញជូនជាលើកទី ២ នៃបណ្តាញផ្តល់សេវា 5G របស់យើងនៅក្នុងទឹកដីរាជធានីភ្នំពេញ ដែលលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ល្បឿនសម្រាប់ដោនឡូដ បានកើនលើស ១,៦ ជីហ្គាបៃក្នុងមួយវិនាទី”។

ហើយនាពេលថ្មីៗនេះផងដែរ យើងក៏បានឈ្នះពានរង្វាន់ Ookla Speedtest Award ជាលើកទី ៦ ដែលនេះគឺជាការឈ្នះជាប់ៗគ្នាសម្រាប់ផ្នែកបណ្តាញ 4G LTE។

គួររំលឹកផងដែរ កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុនសែលកាតបានឈ្នះពានរង្វាន់ “Best Mobile and Digital Lifestyle Provider Cambodia” និង “Best Telecommunications Company Cambodia” ដែលផ្តល់ជូនដោយទស្សនាវដ្តីអន្តរជាតិ Finance Derivative Awards។

ការប្រកាសពានរង្វាន់ពិភពលោកជាផ្លូវការ នឹងត្រូវផ្សព្វផ្សាយនៅលើគេហទំព័រ Finance Derivative នាអំឡុងពេលខាងមុខនេះ ដោយក្នុងនោះក៏នឹងមានប្រកាសជូននូវឈ្មោះជ័យលាភីពានរង្វាន់ប្រចាំឆ្នាំ ២០២០ ទាំងអស់ផងដែរ៕

 

 

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!