សែលកាត និង Prime Cineplex បានភ្ជាប់ទំនាក់ទំនងគ្នាជាដៃគូដើម្បីស្វែងរកនូវឱកាសរួមគ្នា | សែលកាត

សែលកាត និង Prime Cineplex បានភ្ជាប់ទំនាក់ទំនងគ្នាជាដៃគូដើម្បីស្វែងរកនូវឱកាសរួមគ្នា

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​ពុធ 14, 2020

ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការថ្មីជាមួយនឹង Prime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធផ្នែកភាពយន្តកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតមួយនៅក្នុងប្រទេសកូរ៉េ។ ទំនាក់ទំនងជាដៃគូគ្នានេះ នឹងញុំាងឱ្យអតិថិជនរបស់សែលកាត ទទួលបាននូវការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសផ្តាច់មុខជាច្រើន។

នៅក្នុងសន្និសីទព័ត៌មាននាថ្ងៃពុធទី ១៤ ខែតុលានេះ ដែលប្រព្រឹត្តិទៅនៅផ្សារទំនើប Samai Square ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកនាំពាក្យរបស់ Prime Cineplex បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនរបស់លោកដែលជាប្រតិបត្តិកររោងភាពយន្ត មានសេចក្តីសោមនស្សជាខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនងជាដៃគូជាមួយក្រុមហ៊ុនសែលកាត ហើយក្រុមហ៊ុនលោក ក៏កំពុងទន្ទឹងរង់ចាំផ្តល់នូវប្រូម៉ូសិនពិសេសផ្តាច់មុខសម្រាប់ការទស្សនាភាពយន្ត ជូនដល់អតិថិជនសែលកាត ក៏ដូចជានាំយកនូវខ្សែភាពយន្តដ៏អស្ចារ្យមកជូនទស្សនាផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះថា៖ “ថ្ងៃនេះ គឺជាថ្ងៃដំបូងនៃការភ្ជាប់ទំនាក់ទំនងជាដៃគូរវាងក្រុមហ៊ុនសែលកាត និង Prime Cineplex ពោលគឺជាទំនាក់ទំនងជាដៃគូដែលបញ្ជាក់នូវការចូលប្រឡូកក្នុងវិស័យខ្សែភាពយន្តសារជាថ្មីរបស់សែលកាត និងជាទំនាក់ទំនងដែលផ្តល់នូវគុណប្រយោជន៍ និងអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់យើង ជាពិសេសសម្រាប់សមាជិក Cellcard Club តែម្តង”។

ការផ្តល់ជូនផ្តាច់មុខដំបូង គឺនឹងមានជូនសម្រាប់សមាជិក Cellcard Club ដែលនឹងទទួលបានការបញ្ចុះតម្លៃ ១៥% លើតម្លៃសំបុត្រ សម្រាប់រយៈពេលមួយឆ្នាំពេញនៅផ្សារទំនើប Samai Square។

ហើយទន្ទឹមនឹងនោះ ក៏មាននូវការលក់បញ្ចុះតម្លៃដ៏សម្បើម និងការចាក់បញ្ចាំងខ្សែភាពយន្តលើកដំបូង ដែលអតិថិជនសែលកាត ជាពិសេសសមាជិក Cellcard Club តែម្តង នឹងពេញចិត្តខ្លាំងជាក់ជាមិនខាន។ ការលក់បញ្ចុះតម្លៃសម្បើមលើកដំបូង នឹងមានផ្តល់ជូនដល់អតិថិជនសែលកាតទាំងអស់ ចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែតុលា ពោលគឺផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% សម្រាប់អ្នកមានសំណាង ១០០០ នាក់!

ក្រុមហ៊ុន Prime Cineplex បានរៀបចំបើកសម្ពោធសាល Samai Square VIP Lounge and Hall ដោយក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត  ត្រូវបានផ្តល់កិត្តិយសឱ្យចូលរួមកាត់ខ្សែបូ ដើម្បីបើកដំណើរការកម្មវិធីផងដែរ។ រីឯគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសែលកាត និង Prime Cineplex ក៏សុទ្ធតែមានវត្តមាននៅទីនោះដូចគ្នា។

លោក វ៉ាតសុន ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Prime Cineplex ក្រុមការងារសែលកាត និងអ្នកទំាងអស់គ្នាដែលបានចូលរួមក្នុងការត្រួសត្រាយទំនាក់ទំនងជាដៃគូនេះឡើង ហើយរូបគាត់ផ្ទាល់ ក៏ទន្ទឹងរងចាំនូវឱកាសដ៏រំភើបរីករាយ ដែលកើតចេញពីទំនាក់ទំនងជាដៃគូនេះផងដែរ។

បន្ទាប់មក ភ្ញៀវដែលអញ្ជើញចូលរួម ត្រូវបានផ្តល់កិត្តិយចូលទស្សនាខ្សែភាពយន្តថ្មី Vanguard ដើម្បីទទួលបានបទពិសោធន៍នៃការទស្សនាលំដាប់ First Class។ ភ្ញៀវដែលបានអញ្ជើញចូលរួមទស្សនាខ្សែភាពយន្តទាំងអស់ បានសង្កេតឃើញនូវការរៀបចំដ៏មានអនាម័យល្អ និងការប្រុងប្រយ័ត្នខ្ពស់ដូចជាការពាក់ម៉ាស ការបាញ់អាល់កុលលាងសម្អាតលើដៃ ការត្រួតពិនិត្យសីតុណ្ហភាពមុនពេលចូលសាលភាពយន្ត និងការអង្គុយដោយមានគម្លាតពីគ្នាមួយកៅអីជាដើម ពោលគឺអនុលោមតាមបទបញ្ជាបង្កាជម្ងឺកូវីដ ១៩ យ៉ាងខ្ជាប់ខ្ជួនតែម្តង។

Prime Cineplex បានបើកដំណើរការនៅក្នុងប្រទេសកម្ពុជានាឆ្នាំ ២០១៨ ហើយទីតាំងថ្មីនៅក្នុងផ្សារទំនើប Samai Square គឺជាទីតាំងឈានមុខគេ និងជារោងភាពយន្ត Prime Cineplex ដែលទំនើបជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។ រោងភាពយន្ត Prime Cineplex មានសាខាសរុបចំនួន ៦ រួមមានសាខានៅផ្សារទំនើប TL Sky Mall ផ្សារទំនើប Atrium និងផ្សារទំនើបសុវណ្ណា ក្នុងទឹកដីរាជធានីជាដើម។

Cellcard Club គឺថ្នាលមួយដែលផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍និងភាពរីករាយបន្ថែម ពីលើសេវាកម្មសែលកាតដែលមានស្រាប់ រួមទាំងមានផ្តល់នូវរង្វាន់ជូនអតិថិជនដ៏ស្មោះស្ម័គ្រជាមួយអត្ថប្រយោជន៍ផ្តាច់មុខជាច្រើនទៀតផង។ ជាមួយ Cellcard Club រាល់ការភ្ជាប់គម្រោង ការបញ្ចូលទឹកប្រាក់ និងការធ្វើប្រតិបត្តិការទាំងអស់ អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ និងពិន្ទុដែលអាចប្តូរយកអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប។

ដើម្បីចូលរួមជាមួយ Cellcard Club អ្នកគ្រាន់តែទាញយក Cellcard App ហើយចូលទៅកាន់ MORE បន្ទាប់មកចូលទៅកាន់ក្លឹ Cellcard Club ហើយចុច JOIN ជាការស្រេចតែម្តង៕

 

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!