សែលកាត ក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ចំនួនមួយក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ចំនួន២៧៤ ដែលត្រូវបានកែលម្អច្រើនជាងគេបំផុត១០ភាគរយ ទទួលបានពានរង្វាន់ Global Rising Star Award ពី Opensignal សម្រាប់ បទពិសោធន៍ល្បឿនដោនឡូត ដែលប្រសើរឡើងបំផុតពីមួយឆ្នាំទៅមួយឆ្នាំ | សែលកាត

សែលកាត ក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ចំនួនមួយក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ចំនួន២៧៤ ដែលត្រូវបានកែលម្អច្រើនជាងគេបំផុត១០ភាគរយ ទទួលបានពានរង្វាន់ Global Rising Star Award ពី Opensignal សម្រាប់ បទពិសោធន៍ល្បឿនដោនឡូត ដែលប្រសើរឡើងបំផុតពីមួយឆ្នាំទៅមួយឆ្នាំ

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​សុក្រ 17, 2023

បន្ទាប់ពីការប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួនរួចមក ប្រតិបត្តិករទូរគមនាគមន៍ខ្មែរតែមួយគត់នៅលើទីផ្សារគឺក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនមួយរបស់រ៉ូយ៉ាល់គ្រុបបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានឈ្នះពានរង្វាន់ Global Rising Star Awards 2023 ពីក្រុមហ៊ុនវិភាគឯករាជ្យ ដ៏ល្បីល្បាញនៅលើពិភពលោក គឺ Opensignal។

ពានរង្វាន់ Global Rising Star Awards 2023 គឺជាពានរង្វាន់ដែលធ្វើការជ្រើសរើសអ្នកឈ្នះ ដោយវាយតម្លៃទៅលើប្រតិបត្តិករកំពូលទាំង៣០ជុំវិញពិភពលោកដែលអ្នកប្រើប្រាស់បានឃើញនូវភាគរយនៃការកែលម្អច្រើនបំផុតលើបទពិសោធបណ្ដាញសេវាទូរស័ព្ទចល័តក្នុងឆ្នាំចុងក្រោយនេះ ក៏ដូចជាចូលរួមអបអរសាទរដល់ប្រតិបត្តិករដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការកែលម្អបទពិសោធសម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លី។

ចេញពីពានរង្វាន់ Global Rising Star Awards 2023 សម្រាប់បទពិសោធន៍ល្បឿនដោនឡូត – ដែលមានភាពប្រសើរឡើងបំផុតពីមួយឆ្នាំទៅមួយឆ្នាំ សែលកាត ស្ថិតក្នុងលំដាប់កំពូលទាំង៣០ដែលមានល្បឿនដោនឡូតកើនឡើងសរុបជាមធ្យម ៥១.៤ភាគរយ រវាង H2 ២០២១ និង H2 ២០២២។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង
៣០មានតែពានរង្វាន់ Global Rising Stars ចំនួន១២ប៉ុណ្ណោះដែលត្រូវបានផ្ដល់ឲ្យក្រុមហ៊ុនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សែលកាត ជាក្រុមហ៊ុនមួយក្នុងចំណោចក្រុមហ៊ុនទាំងនោះ។ ជាមួយនឹងពិន្ទុធ្វើឱ្យប្រសើរឡើង៥១.៤ភាគរយរបស់ខ្លួន សែលកាត បានបង្ហាញពីការកើនឡើងភាគរយខ្ពស់លើល្បឿនដោនឡូតច្រើនជាង ក្រុមហ៊ុន Hot Mobile ពីប្រទេសអ៊ីស្រាអែល, Cellcom ពីប្រទេសអ៊ីស្រាអែល, Ufone ពីប្រទេសប៉ាគីស្ថាន, Claro ពីប្រទេសព័រតូរីកូ, Zong ពីប្រទេសប៉ាគីស្ថាន, Pelephone ពីប្រទេសអ៊ីស្រាអែល, Chunghwa ពីប្រទេសតៃវ៉ាន់ និង Telemach ពីប្រទេសក្រូអាត។

ការឈ្នះពានរង្វាន់ Opensignal Rising Star 2023 គឺជាលើកទីមួយហើយដែលសែលកាតទទួលបានពានរង្វាន់ Global Mobile Network Experience Awards សម្រាប់បទពិសោធន៍ល្បឿដោនឡូតពីOpensignal ហើយត្រូវបានសន្មតថាជាគំនិតផ្តួចផ្តើមដែលបង្កើតថាមពលឡើងវិញរបស់ម៉ាកយីហោឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពនៃបណ្ដាញ។

លោក Simon Perkins នាយកប្រតិបត្តិរបស់ សែលកាត មានប្រសាសន៍ថា៖ “យើងមានសេចក្ដីរីភើបរីករាយជាខ្លាំងក្នុងការទទួលពានរង្វាន់នេះសម្រាប់សែលកាត។ រឿងមួយគឺថាជាការទទួលស្គាល់ថា្នក់ជាតិ និងមួយវិញទៀតគឺត្រូវបានធៀបទៅនឹងប្រតិបត្តិករផ្សេងទៀតលើពិភពលោក។ យើងក៏ត្រូវបានរាប់ថាជាក្រុមហ៊ុនជាកំពូលទាំង៣០ដែលមានការរីកចម្រើនបំផុត។ ដើម្បីត្រូវបានចុះបញ្ជីនៅក្នុងកម្មវិធី Opensignal Global Rising Star Awards 2023 សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវបទពិសោធល្បឿនដោនឡូតជាមួយនឹងប្រតិបត្តិករសកលធំៗមួយចំនួនដូចជា T-Mobile ពីប្រទេសព័រតូរីកូ, Cellcom ពីប្រទេសអ៊ីស្រាអែល, Maxis ពីប្រទេសម៉ាឡេស៊ី, STC ពីប្រទេសបារ៉ែន ក្នុងចំណោមអ្នកផ្សេងទៀត គឺជាសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍មួយ ដែលមិនអាចទៅរួចឡើយ ប្រសិនបើគ្មានភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Huawei និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកផ្នែកវិស្វកម្មរបស់យើង។ យើងមានសេចក្តីសោមនស្សរីករាយដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រតិបត្តិករទាំង៣០នេះ ហើយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនេះជាផ្នែកនៃបញ្ជីឈ្មោះរង្វាន់របស់សែលកាត”។

ការរួមបញ្ចូលនូវសមិទ្ធិផលបណ្តាញរបស់ សែលកាត ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គឺជាការពង្រឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមទាំងទីតាំងសេវាកម្មបន្ថែមក្នុងខេត្តចំនួន១០ ដំណោះស្រាយ IBS និង Microcells ដើម្បីបំពេញចន្លោះខ្វះខាតក្នុងតំបន់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញ និង”បុរី” ការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីបណ្តាញពេញលេញ ការដាក់ឲ្យដំណើរការ VoLTE ការធ្វើដំណើរការ Carrier Aggregation ពេញលេញនៅក្នុងខេត្តទាំង១៦។

បច្ចុប្បន្ន សែលកាត មានពានរង្វាន់ និងបណ្ណសរសើរជាង៤០ ចាប់តាំងពីការដាក់ដំណើរការបណ្ដាញ 4G នៅឆ្នាំ២០១៧មក ដោយអបអរសាទរសមិទ្ធិផលក្នុងបណ្តាញ ការច្នៃប្រឌិតផលិតផល យុទ្ធនាការទីផ្សារ និងការអនុវត្តសាជីវកម្ម។ ពានរង្វាន់ Opensignal Global Rising Star Award សម្រាប់ល្បឿនដោនឡូត គឺជាកម្មវិធីដ៏មានកិត្យានុភាពបំផុតរបស់ខ្លួនដោយបានពង្រឹងតំណែងរបស់ សែលកាត ថាមិនត្រឹមតែជាបណ្តាញដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតប្រជែងសកលសម្រាប់ដំណើរការ និងគុណភាពទូរគមនាគមន៍។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Opensignal Global Mobile Network Experience Awards សូមចូលទៅកាន់៖ https://www.opensignal.com/reports/2023/02/global-state-of-the-mobile-network-experience-awards

ពានរង្វាន់ Opensignal – ពានរង្វាន់ Global Mobile Network Experience Awards 2023 ដោយផ្អែកលើការវិភាគឯករាជ្យនៃការវាស់វែងចល័តដែលបានកត់ត្រាក្នុងអំឡុងពេលថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២២ © 2023 Opensignal Limited ។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!