សែលកាតបើកសម្ពោធដំណើរការហាងថ្មីនៅក្នុងតំបន់កាំកូស៊ីធី | សែលកាត

សែលកាតបើកសម្ពោធដំណើរការហាងថ្មីនៅក្នុងតំបន់កាំកូស៊ីធី

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​ព្រហស្បតិ៍ 01, 2020

សែលកាត ដែលជាបណ្តាញទូរស័ព្ទចល័តដ៏មានទំនុកចិត្តខ្ពស់ និងលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា មានមោទនភាពក្នុងប្រកាសបើកសម្ពោធហាងថ្មី ដែលមាននៅទីតាំងក្បែររង្វង់មូលកាំកូស៊ីធី ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃពុធទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ នេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា លោកពិតជាមានអារម្មណ៍រំភើបរីករាយណាស់ សម្រាប់ការបើកដំណើរការហាងថ្មីមួយទៀតនេះ នៅក្នុងទឹកដីរាជធានីភ្នំពេញ។ “សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ល្អជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងចង់រក្សាទំនាក់ទំនងឱ្យបានស្អិតល្មួតជាមួយអតិថិជនខ្មែរដ៏ស្មោះស្ម័គ្ររបស់យើង។ ហាងថ្មីនៅក្បែររង្វង់មូលកាំកូស៊ីធីនេះ នឹងអនុញ្ញាតឱ្យអតិថិជនអាចទំនាក់ទំនងមកកាន់ពួកយើងដោយផ្ទាល់ បន្ថែមពីលើជម្រើសតាមប្រព័ន្ធអនឡាញ ដែលយើងកំពុងផ្តល់ជូនសព្វថ្ងៃនេះ”។

សម្រាប់កម្មវិធីបើកសម្ពោធហាងថ្មីនេះ ហាងរង្វង់មូលកាំកូស៊ីធី នឹងចាប់ផ្តើមបើកដំណើរការនៅម៉ោង ៨ ព្រឹក និងបិទវិញនៅម៉ោង ៥:៣០ ល្ងាច ដូច្នេះអតិថិជនទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមនៅក្នុងថ្ងៃនេះ ដើម្បីទទួលបាននូវការផ្តល់ជូនពិសេស និងរង្វាន់ឥតគិតថ្លៃជាច្រើនទៀត។

អតិថិជនទាំងអស់ ដែលចូលរួមក្នុងពិធីបើកសម្ពោធនេះ នឹងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន រួមទាំងអាចទទួលបាននូវស៊ីមកាតដោយឥតគិតថ្លៃទៀតផង។ អតិថិជនថ្មី ដែលបញ្ចូលទឹកប្រាក់ និងភ្ជាប់គម្រោងដែលមានតម្លៃសមរម្យរបស់សែលកាត ក៏នឹងមានឱកាសឈ្នះរង្វាន់ធំពីសែលកាតផងដែរ។

លោក វ៉ាតសុន បានបន្តឱ្យដឹងទៀតថា សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍មានកម្មសិទ្ធិ ១០០%ជាជនជាតិខ្មែរ តែមួយគត់នៅកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់បងប្អូនខ្មែរទាំងអស់។ ហើយក្នុងនោះ កញ្ចប់ទិន្នន័យដ៏សម្បូរបែបរបស់ក្រុមហ៊ុន ដូចជាគម្រោង Cellcard 4U ​ជាដើម បានផ្តល់នូវអត្ថប្រយោជន៍ដ៏សម្បើម ហើយថែមទាំងជួយសន្សំសំចៃអតិថិជនបានយ៉ាងច្រើនទៀតផង ។

ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ថា ជាបណ្តាញទូរស័ព្ទចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនទទួលបាននូវពានរង្វាន់អន្តរជាតិ និងថ្នាក់តំបន់ជាច្រើន។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ បណ្តាញទូរស័ព្ទចល័តលឿនជាងគេបំផុតនៅកម្ពុជាឆ្នាំ ២០២០ និងពានរង្វាន់ ក្រុមហ៊ុនទូរស័ព្ទចល័តនិងជីវិតទាន់សម័យឌីជីថលល្អជាងគេបំផុតនៅកម្ពុជា នៅក្នុងព្រឹត្តិការណ៍ Finance Derivative Awards ផងដែរ។

បន្ថែមលើនេះទៀត ក្រុមហ៊ុនសែលកាត ក៏មានផ្តល់ជូននូវថ្នាលហ្គេមអេឡិចត្រូនិចដំបូងគេ និងលឿនជាងគេបំផុត តាមរយៈ PlayGame ដែលផ្តល់នូវបទពិសោធន៍លេងហ្គេម ជាមួយបណ្តាញទូរស័ព្ទល្អផ្តាច់គេនៅកម្ពុជា។

ថ្នាលឌីជីថលដែលមានផ្តល់ជូននៅក្នុងកម្មវិធី Cellcard នឹងអាចឱ្យអ្នកប្រើប្រាស់ទទួលបាននូវការកំសាន្តដ៏សប្បាយរីករាយ ក៏ដូចជាប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកតាមប្រព័ន្ធអនឡាញ យ៉ាងមានសុវត្ថិភាពបំផុតផងដែរ៕

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ...

មិនា, ថ្ងៃ​អង្គារ 12, 2024

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើក​ដំបូង ​លើ...

កុម្ភៈ, ថ្ងៃ​សៅរ៍ 17, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “ សែលកាត ” ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!