សែលកាតបើកទំព័រឆ្នាំ២០២៣ជាមួយនឹងពានរង្វាន់ជាបណ្ដាញទូរស័ព្ទចល័តដែលមានល្បឿនលឿនជាងគេបំផុតរបស់ប្រទេសកម្ពុជាពី Ookla | សែលកាត

សែលកាតបើកទំព័រឆ្នាំ២០២៣ជាមួយនឹងពានរង្វាន់ជាបណ្ដាញទូរស័ព្ទចល័តដែលមានល្បឿនលឿនជាងគេបំផុតរបស់ប្រទេសកម្ពុជាពី Ookla

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​អង្គារ 07, 2023

បន្ទាប់ពីការឈ្នះពានរង្វាន់ Ookla® Speedtest Award™ ជាប់ៗគ្នាពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ សែលកាត បានលេចមុខជាថ្មី និងគ្រងពានរង្វាន់ម្ដងទៀតហើយនៅក្នុងរបាយការណ៍ពានរង្វាន់ Ookla Speedtest សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៣ ជាបណ្តាញទូរស័ព្ទចល័តលឿនបំផុតរបស់កម្ពុជា។

ពានរង្វាន់ Ookla Speedtest Award ដ៏មានកិត្យានុភាពនេះត្រូវបានប្រគល់ជូនក្រុមហ៊ុនសែលកាតនៅក្នុងកម្មវិធី Mobile World Congress (MWC) នៅក្នុងទីក្រុងបាសេឡូណា ដែលជាការតាំងពិព័រណ៍អំពីការតភ្ជាប់ ដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣។

នាំមកជូនដោយ Ookla និងត្រូវបានទទួលដោយអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង និងនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins ពានរង្វាន់ Speedtest Award Win គឺជាសក្ខីភាពបញ្ជាក់ពីប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើមរបស់សែលកាតក្នុងការពង្រឹងប្រសិទ្ធភាពបណ្តាញឱ្យកាន់តែប្រសើរឡើង។

សហការណ៍ជាមួយនឹងដៃគូបណ្ដាញដ៏ធំមួយគឺក្រុមហ៊ុន Nokia សែលកាត បានចាប់ផ្ដើមជុសជុលកែលម្អបច្ចេកវិទ្យាបណ្ដាញ ប្រព័ន្ធផ្សេងៗ និងវេទិកាបញ្ចូលប្រាក់ជាមុន ដែលផ្តល់សេវាកម្មជាង៩៩ភាគរយនៃមូលដ្ឋានអតិថិជនរបស់ខ្លួន។

បណ្ដាញសំខាន់ៗរបស់ Nokia គឺលើសពីការតភ្ជាប់ដើម្បីអាចបង្កើនប្រសិទ្ធភាពដោយខ្លួនឯងប្រព័ន្ធវ័យឆ្លាតទាំងក្នុងតំបន់និងសកល។ ជាមួយនឹងភាពជាដៃគូនេះ សែលកាតអាចប្រើប្រាស់បច្ចេកវិទ្យារបស់ Nokia ដើម្បីធ្វើទំនើបកម្មកម្មវិធី និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួន ដើម្បីផ្តល់នូវមុខងារ និងគុណភាពឱ្យកាន់តែប្រសើរឡើង។

ក្នុងឆ្នាំ២០២២ បណ្ដាញត្រូវបានឆ្លងកាត់ការដំឡើងឲ្យកាន់តែប្រសើរឡើងចំនួនប៉ុន្មានដងរួមមានការដំឡើងកម្មវិធីពេញលេញ ការដំណើរការ VoLTE ការដំណើរការ Carrier Aggregation ពេញលេញក្នុងខេត្តចំនួន១៦។ បន្ថែមពីនេះដំណោះស្រាយ IBS និង Microcells ក៏ត្រូវបានដាក់បញ្ចូលប្រើប្រាស់ដើម្បីបំពេញចំណុចខ្វះខាតក្នុងតំបន់លំនៅដ្ឋាននិងបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ។

ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញបន្ថែមក្នុងឆ្នាំ២០២២ រួមមានទីតាំងថ្មីមួយចំនួនក្នុងរាជធានីនិងខេត្តទាំង១០ដែលមានដូចជាភ្នំពេញ កំពង់ឆ្នាំង កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ សៀមរាប កណ្ដាល កោះកុង ព្រះសីហនុ និងស្វាយរៀង។

គំនិងផ្ដួចផ្ដើមនេះគឺជាយុទ្ធសាស្ត្រនិងរបៀបវារៈកំណែទម្រង់អាជីវកម្មដ៏ទូលំទូលាយរបស់លោក Simon Perkins ដែលជានាយកប្រតិបត្តិរបស់ សែលកាត ដែលលោកបានចូលជាសមាជិកគ្រួសារសែលកាត នៅខែកក្កដា ឆ្នាំ២០២១។

គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃរបៀបវារៈ និងយុទ្ធសាស្ត្រផ្លាស់ប្តូរអាជីវកម្មដ៏ទូលំទូលាយដែលដឹកនាំដោយនាយកប្រតិបត្តិ សែលកាត លោក Simon Perkins ដែលបានចូលរួមជាមួយ សែលកាត នៅខែកក្កដា ឆ្នាំ២០២១។

លោក Simon Perkins នាយកប្រត្តិបត្តិរបស់ សែលកាត បានមានប្រសាសន៍ថា៖ “អតិថិជនរបស់យើងគឺជាឈាមជីវិតនៃអាជីវកម្មរបស់យើង។ ការបង្កើនបទពិសោធន៍របស់ពួកគេលើបណ្ដាញយើងមានឥទ្ធិពលជាវិជ្ជមានចាប់តាំងពីចំណុចដំបូងតែលើសពីនោះទៅទៀតគឺគំនិតផ្ដួចផ្ដើមធានាបាននូវចីរភាពរបស់អាជីវកម្ម។ នៅឆ្នាំ២០២២ សែលកាត បានប្រារព្ធខួបលើកទី២៥ របស់ខ្លួនដែលជាសមិទ្ធិផលសម្រាប់អាជីវកម្មទាំងអស់ដោយអនុញ្ញាតឱ្យក្រុមហ៊ុនទូរគមនាគមន៍ដែលមានទីផ្សារតែមួយដែលជាកម្មសិទ្ធិក្នុងស្រុក ចំពេលក្រុមហ៊ុនយក្សក្នុងតំបន់នៅក្នុងទីផ្សារដ៏ខ្លាំងក្លានិងគ្រប់គ្រាន់។ គំនិតផ្តួចផ្តើមនេះផ្តោតជាថ្មីលើមូលដ្ឋាននូវអ្វីដែលយើងធ្វើតួយ៉ាងការតភ្ជាប់ទំនាក់ទំនងរបស់មនុស្ស ហើយចំណុចផ្ដោតដ៏សំខាន់បំផុតនោះគឺជាបណ្តាញរបស់យើង។ ការវិនិយោគលើបណ្តាញរបស់យើងគឺស្រដៀងទៅនឹងការវិនិយោគលើអនាគតរបស់យើងដែរដោយធានាថាអាជីវកម្មបន្តរីកចម្រើនក្នុងសមត្ថភាពរបស់ខ្លួនរួមផ្សំជាមួយនឹងតម្រូវការរបស់អតិថិជនរបស់យើង និងបង្ហាញពីតម្រូវការនៃអនាគតឌីជីថលរបស់ប្រទេសកម្ពុជា”។

លោក Ajay Sharma នាយករបស់ក្រុមហ៊ុន Nokia នៅប្រទេសថៃ និងប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “យើងមានសេចក្ដីសោមនស្សដែលដំណោះស្រាយរបស់យើងបានជួយឲ្យ សែលកាត ធ្វើទំនើបកម្មលើបណ្ដាញរបស់ពួកគេ និងអាចរក្សាបាននូវភាពនាំមុខលើបច្ចេកវិទ្យាក្នុងប្រទេស។ ការរីករាលដាលនៃឌីជីថលដែលកំពុងកើនឡើងកំពុងនាំឱ្យមានតម្រូវការកើនឡើងឥតឈប់ឈរសម្រាប់បណ្តាញដែលមានសមត្ថភាព និងល្បឿនលឿនជាងមុន។ ដំណោះស្រាយដែលបញ្ជាក់ដោយវិស័យរបស់ Nokia កំពុងផ្តល់សិទ្ធិអំណាចដល់អ្នកផ្តល់សេវាដូចជា សែលកាត ក្នុងការផ្តល់នូវបទពិសោធន៍ល្អបំផុតក្នុងដល់អតិថិជនរបស់ពួកគេ។ យើងទន្ទឹងរង់ចាំភាពជាដៃគូយូរអង្វែងជាមួយ សែលកាត ដើម្បីជួយប្រទេសឱ្យរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល។

ជាមួយនឹងជ័យលាភីនាពេលថ្មីៗនេះ សែលកាត ពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាទូរគមនាគមន៍ដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា មកទល់ពេលនេះ សែលកាត មានរង្វាន់ និងប័ណ្ណសរសើរជាង៤០ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវការផ្តល់ជូន និងសេវាកម្មដែលមានគុណភាពល្អបំផុត។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់របាយការណ៍Ookla Speedtest Award ៖

ចុះទីនេះ

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!