សែលកាតចាប់ផ្តើមសម្ពោធគម្រោងថ្មីដើម្បីគាំទ្រដល់អតិថិជនដ៏ល្អរបស់ខ្លួនជាផ្លូវការ | សែលកាត

សែលកាតចាប់ផ្តើមសម្ពោធគម្រោងថ្មីដើម្បីគាំទ្រដល់អតិថិជនដ៏ល្អរបស់ខ្លួនជាផ្លូវការ

ថ្ងៃចេញផ្សាយ: កញ្ញា, ថ្ងៃ​ច័ន្ទ 23, 2019

ថ្ងៃនេះ សែលកាតបានសម្ភោធជាផ្លូវការនូវកម្មវិធីរង្វាន់ថ្មីដល់អតិថិជនទាំងអស់ដែលហៅថា Cellcard Club។

អតិថិជនអាចចូលរួមជាមួយCellcard Club បាន តាមរយ:ការប្រើប្រាស់Cellcard App។

កម្មវិធីនេះជាការចាប់ផ្តើមជាថ្មីនៃCellcard Rewards ជាឈ្មោះកម្មវិធីចាស់ ដែលចាប់ផ្តើមដំបូង កាលពីឆ្នាំ២០១៣។

​លោក Ian Watson នាយក​ប្រតិបត្តិរបស់ក្រុមហ៊ុនសែលកាតបានថ្លែងថា Cellcard Club ថ្មីត្រូវបានបង្កើតឡើង ដោយ ផ្តោតជាពិសេសទៅលើការជំរុញដល់របៀបរស់នៅប្រចាំថ្ងៃបែបឌីជីថលរបស់អតិថិជន។

លោក Watson បានបន្តថា “Cellcard Club គឺជាការផ្តល់ជូនដ៏ថ្មីបំផុត នៅក្នុង Appថ្មីរបស់យើងដែលបានដាក់ឲ្យ ប្រើប្រាស់ កាលពីខែកក្កដាកន្លងមក”។

“នេះជាការអរគុណដល់អតិថិជន ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ដើម្បីឈានមុខគេ លើផ្នែកភាវរូបនីយកម្ម បែបឌីជីថល ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីបង្កើនគុណតម្លៃ និងភាពរីករាយដល់អតិថីជន។

អតិថិជនអាចចូលរួមCellcard Club បានដោយគ្រាន់តែទាញយក Cellcard App រួចចុចប៉ូតុងCellcard Club ជា ការស្រេច។

នៅក្នុងCellcard Club នេះមានចំនួន៥កម្រិត។ បើលោកអ្នកបានផ្កាយបានកាន់តែច្រើន នោះលោកអ្នកអាចឡើងបានកម្រិត កាន់តែខ្ពស់៖

  • កម្រិតដំបូង៖ 0 ដល់់ 30 ផ្កាយ
  • កម្រិត ដែក៖ 31 ដល់ 50 ផ្កាយ
  • កម្រិត ត្បូងទទឹម៖ 51 ដល់ 500 ផ្កាយ
  • កម្រិត ត្បូងកណ្តៀង៖​ 501​ ដល់ 2000 ផ្កាយ
  • កម្រិត មាស៖ ចាប់ពី 2001 ផ្កាយ ឡើងទៅ

កម្មវិធីនេះក៏អាចកត់ចំណាំពីរយៈពេលដែលអតិថិជនក្លាយជាអតិថិជនដ៏ល្អ។ អតិថិជនប្រើប្រាស់សែលកាត​រយ: ពេល កាន់តែយូរ នឹងទទួលបានផ្កាយក៏កាន់តែច្រើន ដែលអាចឡើងកម្រិតកាន់តែខ្ពស់។

ដើម្បីចុះឈ្មោះក្នុងCellcard Club អ្នកគ្រាន់តែទាញយក Cellcard App ដែលមាននៅក្នុង Google Play ឬ App Store ជាការស្រេច។  សម្រាប់ការចូលរួម និងបើករង្វាន់ គឺមិនមានគិតថ្លៃនោះទេ៕

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 30, 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥]– ដើម...

មេសា, ថ្ងៃ​សុក្រ 04, 2025

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ – ក្រុមហ...

មេសា, ថ្ងៃ​ព្រហស្បតិ៍ 03, 2025

Cellcard was proud to be the Exclusive Platinum Annual Sponsor of the Intern...

មិនា, ថ្ងៃ​អង្គារ 18, 2025

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥]- វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បាន...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!