សេវាកម្ម 3-2-1 របស់សែលកាត៖ សេវាផ្ដល់ព័ត៌មានតាមសំណើដោយឥតគិតថ្លៃសម្រាប់កម្ពុជា | សែលកាត

សេវាកម្ម 3-2-1 របស់សែលកាត៖ សេវាផ្ដល់ព័ត៌មានតាមសំណើដោយឥតគិតថ្លៃសម្រាប់កម្ពុជា

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ពុធ 06, 2016

ភ្នំពេញ, កម្ពុជា, ថ្ងៃទី18 ឧសភា 2016៖ សែលកាតបាននាំជូននូវសេវាផ្ដល់ព័ត៌មានតាមសំណើដោយឥតគិតថ្លៃដែលផ្ដល់នូវព័ត៌មានសេវាសាធារណៈដ៏គួរឲ្យទុកចិត្តបំផុតលើគ្រប់ប្រភេទទូរស័ព្ទ។

ប្រព័ន្ធសារឆ្លើយតបទូរស័ព្ទ ហៅថា សេវា 3-2-1 ត្រូវបានបង្កើតឡើងដើម្បីឲ្យកាន់តែងាយស្រួលប្រើប្រាស់ និងត្រូវបានអភិវឌ្ឍឡើងយ៉ាងពិសេសបំផុតដើម្បីបម្រើសេវាជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ ពិសេសសម្រាប់អ្នកដែលរស់នៅតាមតំបន់ជនបទនានា។ សេវានេះអាចឲ្យមនុស្សគ្រប់គ្នាប្រើប្រាស់បានមិនថាប្រភេទទូរស័ព្ទធម្មតា ឬស្មាតហ្វូនឡើយ។

ការចុច “321” នឹងភ្ជាប់អ្នកហៅទូរស័ព្ទ ទៅកាន់សេវាសារជាសំឡេងឆ្លើយតបយ៉ាងច្បាស់ភ្លាមៗជាភាសាខ្មែរ ដែលអាចឲ្យអ្នកហៅទូរស័ព្ទអាចស្វែងរកព័ត៌មានជាទីទុកចិត្តតាមប្រធានបទនានាដូចជា ការព្យាករណ៍អាកាសធាតុ អត្រាប្ដូរប្រាក់ តម្លៃទំនិញទីផ្សារ សុខភាពបន្តពូជ និងលេខទូរស័ព្ទបន្ទាន់ផងដែរ។ ប្រើការថតសំឡេងវាគ្មិនទុកជាភាសាខ្មែរ ធ្វើឲ្យសេវានេះអាចបញ្ជូនព័ត៌មានដល់ប្រជាជនកម្ពុជាទាំងអស់ គ្រប់វ័យ មិនថារៀនសូត្របានកម្រិតណា ចេះអក្សរឬអត់ក៏ដោយ។

 សេវា 3-2-1 ត្រូវបានផ្ដល់ជូនក្រោមកិច្ចសហការជាមួយអង្គការបណ្ដាញមនុស្សធម៌អន្តរជាតិ (HNI) ដែលជាអង្គការអភិវឌ្ឍអន្តរជាតិមួយដែលនាំយកអត្ថប្រយោជន៍នៃបច្ចេកវិទ្យាដើម្បីការអភិវឌ្ឍពិភពលោក។

 ប្រជាជនកម្ពុជាទាំងអស់ដែលប្រើប្រព័ន្ធសែលកាត អាចទូរស័ព្ទទៅកាន់សេវា3-2-1 ដោយឥតគិតថ្លៃ។

សម្រាប់អ្នកដែលប្រើប្រព័ន្ធទូរស័ព្ទផ្សេង ក៏អាចទូរស័ព្ទទៅសេវានេះបានដោយគិតតាមអត្រាតម្លៃហៅចេញក្រៅប្រព័ន្ធទូទៅ។

ព័ត៌មាននេះក៏មាននៅក្នុងគេហទំព័រទូរស័ព្ទដែលអតិថិជនសែលកាតអាចទទួលបានដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទដៃរបស់ខ្លួន។

ប្រធានបទ និងសារផ្សេងៗជាច្រើនទៀត ត្រូវបានរៀបចំឡើងសម្រាប់សេវាកម្មនេះនាពេលឆាប់ៗខាងមុខនេះដែលមានដូចជា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង សុខភាពនិងអាហារូបត្ថម្ភ។

លោក ឡាស្លូ បារតា នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បានថ្លែងឲ្យដឹងថា “ដោយសារបច្ចេកវិទ្យា និងសេវាអ៊ីនធើណិត បានធ្វើឲ្យមនុស្សគ្រប់រូបអាចទទួលបានព័ត៌មានតាមរយៈស្មាតហ្វូន ហើយយើងយល់ថា ប្រជាជនខ្មែរភាគច្រើននៅមិនទាន់អាចស្វែងរក ឬមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ពីការភ្ជាប់សេវាអ៊ីនធើណិតនេះបាននៅឡើយទេ។ ម្យ៉ាងការសិក្សាអប់រំ និងអក្ខរកម្ម នៅតែជាបញ្ហាចោទដ៏ធំ នៅតាមតំបន់ជនបទដាច់ស្រយាលនានា ហើយបញ្ហាភាសាក៏ជាឧបសគ្គមួយទៀតផងដែរ ព្រោះប្រជាជនកម្ពុជាភាគច្រើនត្រូវចាំបាច់ត្រូវឆ្លងកាត់រនាំងឧបសគ្គភាសានេះ។  យើងសង្ឃឹមថាសេវា 3-2-1 នឹងជួយកាត់បន្ថយគម្លាត និងទទួលបានការប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។ យើងមានមោទនភាពដែលបានសហការជាដៃគូជាមួយ HNI ដើម្បីទម្លាយឧបសគ្គទាំងនេះ ដើម្បីផ្ដល់សេវាកម្មជូនប្រជាជនខ្មែរ ហើយយើងក៏មានក្ដីរំភើបរីករាយក្នុងការផ្ដល់នូវសេវាកម្មដោយឥតគិតថ្លៃដល់អតិថិជនយើង ក៏ដូចជាមធ្យោបាយមួយក្នុងការបង្ហាញអំពីកិច្ចតបស្នងនិងកាតព្វកិច្ចទទួលខុសត្រូវរបស់យើងចំពោះសង្គម រហូតដល់ទីបំផុតផងដែរ។ យើងសង្ឃឹមថាសេវាកម្មនេះ នឹងត្រូវបានទទួល និងប្រើប្រាស់យ៉ាងទូលំទូលាយជាសាធារណៈ។”

 សារសេវាសាធារណៈផ្សេងៗទៀត ត្រូវបានបង្កើត និងសម្រិតសម្រាំងឡើងដោយគណៈកម្មាធិការជំនុំផ្ទៀងផ្ទាត់របស់ HNI និងមានការចូលរួមពីតំណាងក្រសួងនានារបស់រាជរដ្ឋាភិបាល រួមទាំងអ្នកជំនាញឯកទេសថ្នាក់ជាតិ និងអន្តរជាតិផងដែរ។

 សេវាព័ត៌មានសុខភាពបន្តពូជ ត្រូវបានគាំទ្រដោយអង្គការ ខ្មែរបម្រើសុខភាពប្រជាជនខ្មែរ (PSK)។ ចំណែក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក៏ផ្ដល់ជូននូវព័ត៌មានអំពីអត្រាប្ដូរប្រាក់ប្រចាំថ្ងៃសម្រាប់សេវា 3-2-1 ផងដែរ។

 វេជ្ជបណ្ឌិត ខេង ហេង នាយកអង្គការ ខ្មែរបម្រើសេវាប្រជាជន បានមានប្រសាសន៍ថា “សេវា 3-2-1 ជាមធ្យោបាយបន្ថែមមួយទៀតដែលអាចឲ្យប្រជាជនខ្មែរអាចទទួលបានព័ត៌មានមូលដ្ឋានដ៏ត្រឹមត្រូវអំពីបញ្ហាសុខភាពសំខាន់ៗ ដូចជាការរៀបចំផែនការគ្រួសារ និងសុវត្ថិភាពម្ដាយនិងទារក ហើយក៏ជាមធ្យោបាយមួយដែលងាយស្រួល និងមានទំនុកចិត្តផងដែរ។”

 សេវា3-2-1 ត្រូវបានដំណើរការនៅ ម៉ាដាហ្គាស្ការ ក្នុងឆ្នាំ2010 នៅ ម៉ាឡាវី ឆ្នាំ2014  និងនៅ ហ្គាណា កាលពីខែមុន។ HNI នឹងចាប់ដំណើរការសេវាកម្មនេះជាមួយដៃគូក្រុមហ៊ុនទូរគមនាគមន៍ក្នុងបណ្ដាប្រទេសជាង10ទៀតទូទាំងពិភពលោកនាដំណាច់ឆ្នាំនេះ ដើម្បីនាំសេវាកម្មទៅដល់មនុស្សជាង100លាននាក់។

 លោក សាន់ដ្រា ហ្គូប្លឺ នាយកផ្នែកជំនាញ អង្គការ  HNI បានថ្លែងថា “កម្ពុជា គឺជាប្រទេសដំបូងដែល HNI បានដំណើរការសេវាកម្មនេះជាមួយគេហទំព័រលើទូរស័ព្ទចល័ត។ ក្នុងនាម HNI យើងមានបំណងបញ្ចូលប្រជាជនទាំងអស់ដែលមានតម្រូវការប្រើសេវា 3-2-1 ឲ្យមានសេរីភាពប្រើប្រាស់ទៅតាមលទ្ធភាពនៃកម្រិតយល់ដឹងពីបច្ចេកវិទ្យារបស់ខ្លួន ហើយក៏ចង់ធានាឲ្យបានថាយើងបានចូលរួមជាមួយពួកគាត់ក្នុងការវិវត្តឈានទៅរកសមាហរណកម្មបច្ចេកវិទ្យា។” លោកក៏បានបន្តទៀតថា “គេហទំព័រនេះត្រូវបានបង្កើតឡើងដើម្បីជាមធ្យោបាយងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងអាចដំណើរការលើទូរស័ព្ទជាច្រើនតាមរយៈប្រព័ន្ធអ៊ីនធើណិត។ ប្រជាជនទាំងអស់អាចទាញយកព័ត៌មាន និងចែករំលែកព័ត៌មាននេះជាមួយអ្នកដទៃទៀតនៅពេលពួកគាត់គ្មានអ៊ិនធើណិត។

 បណ្ដាញមនុស្សធម៌អន្តរជាតិ (HNI) គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិដែលនាំមកនូវអត្ថប្រយោជន៍បច្ចេកវិទ្យាដល់បុគ្គលគ្រប់រូប និងអង្គការនានាដើម្បីការអភិវឌ្ឍពិភពលោក។  HNI ធ្វើការលើវិស័យទាំងអស់ដើម្បីជំរុញលំហូរព័ត៌មានរវាងក្រុមជនងាយរងគ្រោះ និងក្រុមការងារមនុស្សធម៌ និងអ្នកជំនាញខាងអភិវឌ្ឍន៍ ដើម្បីជួយពួកគាត់។

សែលកាត

គ្រីស្ទីន កាប្រេរ៉ា

លេខទូរស័ព្ទ៖ +855 17602369

អ៊ីម៉ែល៖ Christine.Cabrera@cellcard.com.kh

cellcard.com.kh

អង្គការបណ្ដាញមនុស្សធម៌អន្តរជាតិ

សាន់ដ្រា ហ្គូប្លឺ

លេខទូរស័ព្ទ៖ +855 17 841 593

អ៊ីម៉ែល៖ sandra@hni.org

HNI.org

សេវា 3-2-1

cellcard.com.kh/321

321online.org

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ...

មិនា, ថ្ងៃ​អង្គារ 12, 2024

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើក​ដំបូង ​លើ...

កុម្ភៈ, ថ្ងៃ​សៅរ៍ 17, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “ សែលកាត ” ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!