សូមអបអរសាទរដល់ក្រុមឈ្នះការប្រកួត PUBG Mobile Club Open (PMCO) ដែលបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា | សែលកាត

សូមអបអរសាទរដល់ក្រុមឈ្នះការប្រកួត PUBG Mobile Club Open (PMCO) ដែលបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា

ថ្ងៃចេញផ្សាយ: កញ្ញា, ថ្ងៃ​អង្គារ 21, 2021

សែលកាត និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានប្រកាសនូវជ័យលាភីចំនួន ១៦ ក្រុមដែលបានឈ្នះក្នុងសមរភូមិវគ្គផ្តាច់ព្រ័ត្រការប្រកួតPMCO Cambodia។ ក្រុមដែលឈ្នះទាំង ១៦ នឹងទទួលរង្វាន់ទឹកប្រាក់សរុបចំនួន ១៥,០០០ ដុល្លារ ជាមួយគ្នាដែរ Top Rank ទាំង ៦ ក្រុមនឹងតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅសមរភូមិអន្តជាតិក្នុង PMCO SEA Wild Card ដែលត្រូវប្រកួតនឹងក្រុមជម្រុះមកពីមីយ៉ាន់ម៉ានិងហ្វីលីពីន។

ក្រុមតំណាងឲ្យប្រទេសកម្ពុជាទាំង ៦ ក្រុម៖

១. APG ESPORTS

​២. ORANGE PLAY

៣. JOINME_BLACK

៤. TEAM MAX

៥. THE QUARTER

៦. ORG ACADEMY

ការប្រកួត PMCO SEA Wild Card នឹងរៀបចំឡើងនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការផ្សាយផ្ទាល់ការប្រកួតផ្តាច់មុខនៅលើហ្វេសប៊ុក PlayGame របស់ក្រុមហ៊ុន សែលកាត។

ប្រទេសកម្ពុជាមិនដែលរៀបចំកម្មវិធី PUBG Mobile Club Open ពីមុនមកនោះទេ ហើយ សែលកាត ក៏មានក្តីរំភើបយ៉ាងខ្លាំងដែលនេះជាឱកាសដ៏ល្អសម្រា​ប់បណ្តាអ្នកលេងហ្គេមទាំងអស់នៅកម្ពុជា។

ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជាដែលត្រូវបានប្រកាសជាផ្លូវការថាជាដៃគូសហការនិងជាក្រុមហ៊ុនឧបត្ថម្ភរបស់ សែលកាត PlayGame ក៏ជូយគាំទ្រនូវយុទ្ធសាស្ត្រផ្នែកទីផ្សារក្នុងការបង្កើតការយល់ដឹងដ៏ទូលំទូលាយសម្រាប់ PMCO និងផ្តល់ជូនរង្វាន់ពិសេសៗដល់បណ្តាក្រុមដែលឈ្នះ។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត សូមចូលរួមអបអរសាទរដល់ក្រុមដែលបានឈ្នះការប្រកួតជម្រុះ PMCO ។ លោកបានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពចំពោះក្រុមទាំងអស់ដែលបានចូលរួមក្នុងការប្រកួត PMCO។ ការបំផុសគំនិតរៀបចំការប្រកួតនេះធ្វើឲ្យយើងឃើញពីការរីកចម្រើននៃបណ្តាអ្នកលេងហ្គេមនៅកម្ពុជា និងបង្ហាញឲ្យឃើញពីការអភិវឌ្ឍន៍នៃក្រុមប្រកួតផងដែរ។ ការប្រកួតនេះគឺជាការបង្ហាញទាំងជំនាញនិងទេពកោសល្យរបស់ក្រុមកម្ពុជា និងការត្រៀមខ្លួនរបស់ពួកគេដែលជាតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ យើងសូមជូនពរឱ្យក្រុមទាំង ៦ ដែលជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួត PMCO SEA Wild Card ជួបតែសំណាងល្អ”។

លោកបានបន្ថែមទៀតថា ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាសម្រាប់កីឡាអេឡិចត្រូនិក និងជាដៃគូសហការផ្តាច់មុខរបស់សហព័ន្ធកីឡាអេឡិចត្រូនិក សែលកាត នឹងបន្តពង្រីកនូវកម្មវិធីលំដាប់ថ្នាក់ជាតិរបស់ខ្លួន ដែលធានានូវការចូលរួមពីក្រុមតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតលំដាប់ថ្នាក់អន្តរជាតិ។ យើងនៅតែបន្តគាំទ្រនិងកសាងសហគមន៍កីឡាអេឡិចត្រូនិកនៅកម្ពុជាក្នុងការរៀបចំការប្រកួត SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អ្នកក៏អាចអានផងដែរ

តុលា, ថ្ងៃ​សុក្រ 22, 2021

សែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីគំនិតផ្តួចផ្តើមក្...

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 30, 2021

ការប្រកួតដណ្តើមពានរង្វាន់ PMCO SEA Wildcard ត្រូវបានបញ្ចប់នៅចុងសប្តាហ៍នេះជាមួ...

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 02, 2021

កាលពីដើមឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សែលកាត បានសហការជាមួយ SabaiCode ដើម្បីគាំទ្រ...

មិថុនា, ថ្ងៃ​ច័ន្ទ 28, 2021

ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា នឹងធ្វើការរួមគ្នាដើម្...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត