សូមចូលរួមអបអរសាទរដល់ក្រុម Orange Esports សម្រាប់ឱកាសក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League! | សែលកាត

សូមចូលរួមអបអរសាទរដល់ក្រុម Orange Esports សម្រាប់ឱកាសក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League!

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​ច័ន្ទ 26, 2021

សូមចូលរួមអបអរសាទរដល់ក្រុម Orange Esports សម្រាប់ឱកាសក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League! កាលពីសប្តាហ៍កន្លងទៅនេះ ក្រុម Orange Esports របស់ក្រុមហ៊ុនសែលកាត បានចូលរួមប្រកួតនៅក្នុងកម្មវិធី PUBG Mobile Club Open ដោយទទួលបាននូវចំណាត់ថ្នាក់លេខ 2 ដែលជាលទ្ធផលដ៏គាប់ប្រសើរបំផុតមួយ! នេះមានន័យថា ពួកគេនឹងអាចបន្តចូលរួមការប្រកួតដោយធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខក្នុងឆ្នាំនេះ!

PUBG Mobile Club Open គឺជាព្រឹត្តិការណ៍ប្រកួតហ្គេមដ៏ធំបំផុតមួយក្នុងឆ្នាំនេះ ដោយក្នុងនោះមានក្រុមកីឡាករមកពីតំបន់ចំនួន 27 នៅទូទាំងពិភពលោក ធ្វើការប្រកួតប្រជែងគ្នា ដើម្បីមានឱកាសទៅប្រកួតបន្តនៅក្នុងវគ្គ Pro Leagues។ The Club Open គឺជាកម្មវិធីប្រកួតមួយ ដែលមានការចូលរួមទៅដោយកីឡាករហ្គេមឆ្នើមៗ រួមមានកីឡាករហ្គេមចំណូលថ្មី កីឡាករអាជីព និងកីឡាករពាក់កណ្តាលអាជីព មកពីជុំវិញពិភពលោក ដែលនឹងធ្វើការប្រកួតប្រជែងគ្នានៅក្នុងវគ្គ Spring និង Fall។

ក្រុម Orange Esports  ដែលជាក្រុមមួយក្នុងចំណោមក្រុមទាំង 8 របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ 2 ដោយឈរនៅបន្ទាប់ពីក្រុម Demigod Incognito របស់ប្រទេសហ្វីលីពីន នៅក្នុងកម្មវិធី PUBG Mobile Club Open កាលពីសប្តាហ៍កន្លងទៅ​នេះ។ ការប្រកួតនេះ គឺជាកម្មវិធីប្រកួតពិសេសក្នុងតំបន់ ដែលមាន 8 ក្រុមមកពីប្រទេសកម្ពុជា និង 8 ក្រុមទៀត មកពីប្រទេសហ្វីលីពីន ប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកឱកាសទៅចូលរួមនៅក្នុងកម្មវិធី Pro League។ ក្រុមដែលឈរនៅចំណាត់ថ្នាក់បន្ទាប់ដែលជាលំដាប់ទីបី គឺជាក្រុម JM Yellow របស់កម្ពុជា។

ក្រុម Orange Esports របស់សែលកាត បានទទួលនូវប្រាក់រង្វាន់ចំនួន 2000 ដុល្លារ ក្នុងចំណោមប្រាក់រង្វាន់សរុបចំនួន 18.000 ដុល្លារ សម្រាប់បែងចែកនៅក្នុងកម្មវិធីប្រកួត។ ពួកគេពិតជាសម្រេចបាននូវសមិទ្ធផលដ៏គាប់ប្រសើរបំផុត!

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពបំផុតដែលក្រុម Orange Esports មានឱកាសបានចូលរួមប្រកួតប្រជែងនៅក្នុងជុំ Southeast Asia Wildcard របស់ព្រឹត្តិការណ៍ PUBG Mobile Pro League។ សមិទ្ធផលនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការគាំទ្ររបស់ក្រុមហ៊ុនសែលកាត ក្នុងការជួយយុវជនខ្មែរឱ្យសម្រេចបាននូវក្តីសុបិនរបស់ពួកគេ។ យុវជនដែលពោរពេញដោយសមត្ថភាពខ្ពស់ទាំងនេះ នឹងបន្តធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាណែនាំកម្ពុជាឱ្យពិភពលោកទាំងមូលបានស្គាល់កាន់តែច្បាស់។ នេះជាដំណឹងដ៏អស្ចារ្យបំផុតមួយសម្រាប់វិស័យហ្គេមនៅក្នុងប្រទេសកម្ពុជា! ពួកយើងពិតជាមានមោទនភាពយ៉ាងក្រៃលេងបំផុត! ”

ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់នៅក្នុងប្រទេសកម្ពុជា សែលកាតតែងចូលរួមគាំទ្រជានិច្ចក្នុងការជួយសម្រេចឱ្យបាននូវក្តីសុបិន្តរបស់យុវជនខ្មែរ។ តាមរយៈការជួយឧបត្ថម្ភដល់ក្រុម Orange Esports ក្រុមហ៊ុនសែលកាតចង់បង្ហាញឱ្យឃើញច្បាស់ថា យុវជននៅក្នុងប្រទេសកម្ពុជា ពិតជាអាចសម្រេចបាននូវក្តីសុបិន្តរបស់ពួកគេ ក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ Pro League។ ពួកយើងនឹងទន្ទឹងរង់ចាំមើលនូវសមិទ្ធផលដែលសម្រេចបានដោយកីឡាករហ្គេមជំនាន់ថ្មីៗរបស់យើង!!

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!