សិក្សាភាសាអង់គ្លេសដោយរីករាយ | សែលកាត

សិក្សាភាសាអង់គ្លេសដោយរីករាយ

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ពុធ 06, 2016

កម្មវិធីសិក្សាភាសាអង់គ្លេសគឺរៀបចំដោយសហព័ន្ធយុវជន និងសែលកាត ដែលធានាផ្ដល់ជូននូវសកម្មភាពដ៏ច្រើនដែលគួរអោយចាប់អារម្មណ៍

ភ្នំពេញ ថ្ងៃទី10 ខែឧសភា៖ សហព័ន្ធយុវជនអន្តរជាតិ (IYF) កម្ពុជា និង សែលកាត ផ្ដល់ឱកាសដល់យុវជនខ្មែរដើម្បីលើកកម្ពស់សមត្ថភាពជំនាញភាសាអង់គ្លេសរបស់ពួកគេ ប៉ុន្តែមិនមែនតាមវិធីសាស្រ្តធម្មតាៗ ដួចដែល យើងកំពុងរៀននៅតាមសាលានោះទេ គឺវាមានលក្ខណៈបែបដ៏គួរអោយចាប់អារម្មណ៍នឹងទាក់ទាញ។

ការបោះជំរុំភាសាអង់គ្លេស IYF កម្ពុជា លើកទីពីរ នឹងបង្រៀនភាសាតាមបែបសប្បាយៗ រំភើបរីករាយ ដោយមានសកម្មភាព និងឧបករណ៍ដ៏សម្បូរបែប។ ក្នុងនេះផងដែរក៏មានអន្តរកម្មរវាងសកម្មភាពគ្រូនិងសិស្ស តាមរយៈការរាំ វគ្គសង្គ្រោះបឋម និងការរៀនធ្វើម្ហូប សកម្មភាពនៅស្តង់ដោយផ្ដោតសំខាន់លើស្ថានភាពជីវិតពិតជាក់ស្ដែង “ការអប់រំចិត្តគំនិត” ដោយមេដឹកនាំសាសនា ល្បែងស្វែងរកវត្ថុផ្សេងៗ កម្មវិធីប្រឡងចម្រៀង ល្បែងកម្សាន្ត និងសកម្មភាពសិក្សាជាបុគ្គល និងជាក្រុមជាច្រើនទៀត។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងឲ្យដឹងថា “សែលកាតមានមោទនភាពបំផុតក្នុងការឧបត្ថម្ភគាំទ្រការបោះជំរុំ IYF និងបានចូលរួមទស្សនវិស័យក្នុងការបោះជំរុំនេះដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសដល់យុវជនខ្មែរ។ ជាមួយបំណិនលើជំនាញភាសាអង់គ្លេស ប្រជាពលរដ្ឋខ្មែរជាច្រើន នឹងអាចស្វែងយល់ តម្រង់ទិស និងចូលរួមចំណែកក្នុងវិស័យផ្សេងៗដែលរៀបចំអនាគតពួកគាត់ឲ្យកាន់តែប្រសើរឡើងដូចវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ ទូរគមនាគមន៍ ព័ត៌មានវិទ្យា និងឌីជីថលជាដើម។”

កម្មវិធីរយៈពេលបួនថ្ងៃនេះ នឹងត្រូវរៀបចំឡើងនៅIYF Center ពីថ្ងៃទី12-14 ពីម៉ោង 8ព្រឹក ដល់ 5ល្ងាច។ តម្លៃចុះឈ្មោះចូលរួម 10ដុល្លារ ជាមួយការផ្ដល់ជូនអាហារថ្ងៃត្រង់មួយពេលផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលទៅកាន់ hi@iyfcam.com ឬ ទូរស័ព្ទទៅ 089 800 914/085 770 770។

អ្នកក៏អាចអានផងដែរ

មិថុនា, ថ្ងៃ​អង្គារ 06, 2023

កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់ 2 ផ្ទួនៗគ្នាពី Asian...

មិថុនា, ថ្ងៃ​អង្គារ 06, 2023

Cellcard, Cambodia’s longest-serving, most-awarded and only Khmer-owned telec...

មិថុនា, ថ្ងៃ​អង្គារ 06, 2023

B2B Cambodia finds out more about Cellcard (CamGSM Plc) Initial Public Offer...

មិថុនា, ថ្ងៃ​ព្រហស្បតិ៍ 01, 2023

ព្រឹត្តិការណ៍នវានុវត្តន៍ គឺជាព្រឹត្តិការប្រចាំឆ្នាំដែលប្រារព្ធឡើងនូវភាពជឿនលឿ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!