សហគ្រាស​សង្គម​កម្ពុជា (Social Enterprise Cambodia) និង Impact Hub ភ្នំពេញ សហការ​ជាមួយ សែ​ល​កាត ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​បង្កើត អាជីវកម្ម​ថ្មី ក្នុង​រយៈពេល 56 ម៉ោង | សែលកាត

សហគ្រាស​សង្គម​កម្ពុជា (Social Enterprise Cambodia) និង Impact Hub ភ្នំពេញ សហការ​ជាមួយ សែ​ល​កាត ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​បង្កើត អាជីវកម្ម​ថ្មី ក្នុង​រយៈពេល 56 ម៉ោង

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

ក្នុងគោលបំណងបំផុសការយល់ដឹង និងលើកទឹកចិត្តចំពោះសហគ្រិនភាពសង្គមពលរដ្ឋខ្មែរ សហគ្រាសសង្គមកម្ពុជា និង Impact Hub ភ្នំពេញ រួមសហការជាមួយ ក្រុមហ៊ុន សែលកាត បានបង្កើតគំនិតផ្តួចផ្តើមសហគ្រិនភាពសង្គមដែលជាសិក្ខាសាលាមាន 5 វគ្គ ដើម្បីបង្ហាញដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ឲ្យយល់អំពីរបៀប ធ្វើអាជីវកម្ម និងផ្លាស់ប្តូរគំនិត គ្នាទៅវិញទៅមក ក្នុងការដំណើការអាជីវកម្មមួយឲ្យបានជោគជ័យ។

ក្នុងគោលបំណងដើម្បីជំរុញ ឲ្យសិក្ខាកាមខ្មែរទាំងអស់ ទទួលបានអត្ថប្រយោជន៍ចំបងៗ ពីវាគ្មិនខ្មែរ ដែលមានបទពិសោធន៍ និងទទួលបានជោគជ័យលើអាជីវកម្មកន្លងមក សហគ្រាសសង្គមកម្ពុជា ផ្តល់ជូនកិច្ចពិភាក្សា និងបទបង្ហាញទាំងស្រុងជាភាសាខ្មែរ ដោយវាគ្មិនដែលទទួលបានភាពជោគជ័យ លើអាជីវកម្មហើយ ពួកគាត់និងពាំនាំនូវប្រធានបទ ដ៏មានអត្ថប្រយោជន៍សំរាប់សិក្ខាកាមយកទៅអនុវត្ត ក្នុងអាជីវកម្មរបស់ពួកគេ។

សិក្ខាកាមនឹងបានសិក្សាពីរបៀបកំណត់ និងដោះស្រាយបញ្ហាសង្គម ឬបរិស្ថានដែលប៉ះពាល់ដល់សហគមន៍របស់ពួកគេ សិក្សាពីរបៀបបង្កើតនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍកែលម្អសំណើគម្រោង និង គំរូអាជីវកម្មមួយរឹងមាំ ប្រកបដោយលក្ខណៈច្នៃប្រឌិត កសាងផែនការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បង្កើតចក្ខុវិស័យបំផុសគំនិត និងបេសកកម្ម ធានាបាននូវភាព   វិជ្ជមាន ផលប៉ះពាល់ដែលអាចកើនឡើង ហើយជាចុងក្រោយក្រុមពិភាក្សានឹងធ្វើបណ្តាក់ទុនដេញថ្លៃគម្រោង ដើម្បីក្លាយជាអ្នកវិនិយោគ និងសហគ្រិនពិតប្រាកដមួយ។

គំនិតផ្តួចផ្តើមជុំទីមួយ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាបចាប់ពីថ្ងៃទី3-5 ខែកក្កដា ដែលបានកំណត់គោលគំនិតចាប់ផ្ដើម 3 ធំៗ។

ក្រុម Cam Bamboo បានឈ្នះការប្រកួតប្រជែងដោយសារគំនិតច្នៃប្រឌិតថ្មីរបស់ខ្លួនក្នុង ការផលិតចង្កឹះឫស្សីដែលផលិតឡើងពីឫស្សីនៅក្នុងសហគមន៍របស់ពួកគេ ។ ណារុន បញ្ញាវឌ្ឍ មកពីក្រុម Cam Bamboo បានឲ្យដឹងថា «អាជីវកម្មរបស់យើងផ្តោតសំខាន់លើការប្រើប្រាស់ឫស្សីនៅកម្ពុជាជា វត្ថុធាតុដើមសម្រាប់បង្កើតជាផលិតផលជាច្រើនមុខ។ ចង្កឹះគឺជាផលិតផលដែលយើងចង់ចាប់ផ្តើមផលិតមុនគេ។ យើងឃើញថាវាមានតម្រូវការប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក ពិសេស នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី។ តម្លៃស្នូលនៅក្នុងអាជីវកម្មរបស់យើង គឺផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើងតាមរយៈការ លើកទឹកចិត្តឱ្យពួកគាត់ដាំឫស្សីនៅលើដីដែលពួកគាត់មាន។»

សម្រាប់ជុំបន្ទាប់នៅខេត្តព្រះសីហនុ វាគ្មិនកិត្តិយសចូលរួមមានដូចជា លោក ហាវ គង់ងី នាយកប្រតិបត្តិនៃ My Dream Home លោក សុភមង្គល នាយកប្រតិបត្តិនៃ Codeingate និងលោក ឆាំ សិលា នាយកប្រតិបត្តិនៃ The Duck Soup and Eco-Trails Cambodia ជាដើម។

សម្រាប់ព័ត៌មានបន្ថែមសិក្ខាសាលាសហគ្រាសសង្គម និងព្រឹត្តិការណ៍ថ្មីៗ សូមចូលទៅកាន់ phnompenh.impacthub.net

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ...

មិនា, ថ្ងៃ​អង្គារ 12, 2024

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើក​ដំបូង ​លើ...

កុម្ភៈ, ថ្ងៃ​សៅរ៍ 17, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “ សែលកាត ” ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!