បារខែមបាត់ដំបង ពិតជាទាក់ទាញខ្លាំងបំផុត | សែលកាត

បារខែមបាត់ដំបង ពិតជាទាក់ទាញខ្លាំងបំផុត

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ពុធ 06, 2016

ភ្នំពេញ ថ្ងៃទីXX ខែមិថុនា៖ គំនិតផ្ដួចផ្ដើមបារខែមកម្ពុជា 2016 នៅតែបន្តទទួលបានជោគជ័យ និង ទាក់ទាញអ្នកចូលរួមកាន់តែច្រើនខណៈពេលនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទីបីសម្រាប់បារខែមបាត់ដំបង។

ក្រោមការរៀបចំដោយបារខែមកម្ពុជា និងគាំទ្រឧបត្ថម្ភដោយ សែលកាត ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅសាកលវិទ្យាល័យបាត់ដំបង ពីថ្ងៃទី26-26 ខែមិថុនា។ បារខែមបាត់ដំបង ដែលបច្ចុប្បន្នឈានដល់ជុំទីបួនហើយនោះ ឆ្នាំនេះនឹងផ្ដោតលើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ការចាប់ផ្ដើមអាជីវកម្ម និងការចែករំលែកចំណេះដឹងព្រមទាំងបង្ហាញពីទំនាក់ទំនងវិស័យនេះទៅ នឹងបច្ចេកវិទ្យា និងអ៊ីធើណិត។

ព្រឹត្តិការណ៍បារខែមបាត់ដំបង ដែលរយៈពេលពីរថ្ងៃនេះ នឹងមានវាគ្មិន និងអ្នកជំនាញ 25រូប មកពីបណ្ដាស្ថាប័នផ្សេងៗគ្នាដែលនឹងចូលរួមចែករំលែកចំណេះដឹង បទពិសោធ និងប្រវត្តិជោគជ័យរបស់ខ្លួន។ បារខែមបាត់ដំបងឆ្នាំមុន បានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 1000នាក់ ហើយឆ្នាំនេះរំពឹងថាចំនួនអ្នកចូលរួម នឹងកើនឡើងបន្ថែមទៀតតាមរយៈសកម្មភាពជាច្រើនរួមមានពិព័រណ៍បង្ហាញផលិតផល វគ្គសិក្ខាសាលា និងកិច្ចជំនួបពិភាក្សាជាច្រើនទៀត។

ព្រឹត្តិការណ៍ដែលអាចចូលរួមដោយសេរីនេះ នឹងប្រជុំប្រមូលផ្ដុំទៅដោយអ្នកជំនាញខាងព័ត៌មានវិទ្យា ថ្នាក់ដឹកនាំអាជីវកម្មទាក់ទងបច្ចេកវិទ្យា អ្នកច្នៃបង្កើតថ្មី សហគ្រិនវ័យក្មេង អ្នកមានគំនិតច្នៃប្រឌិត សាស្ត្រាចារ្យ និងនិស្សិតជាច្រើនរូបមកចូលរួមដើម្បីលើកកម្ពស់ជំរុញការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធគ្នាទៅវិញទៅមក។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា “ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រយូរមកហើយចំពោះគំនិតផ្ដួចផ្ដើមបារខែមកម្ពុជា ជាថ្មីម្ដងទៀត សែលកាត មានមោទនភាពផ្ដល់ជូនយុវជនខ្មែរនូវចំណេះដឹង ជំនាញ និងគំនិតយល់ដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់បច្ចេកវិទ្យា និងអ៊ីនធើណិត ដែលអាចរាំងស្ទះ ឬ ជួយលើកកម្ពស់វិស័យបែបប្រពៃណីដូចជាវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។” លោកក៏បានបន្ថែមទៀតថា “ការពិតចំពោះវត្តមានចូលរួមបារខែមបាត់ដំបង កំពុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនេះក៏សបញ្ជាក់ឲ្យឃើញថា យុវជនខ្មែរកំពុងយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃបច្ចេកវិទ្យា ការច្នៃប្រឌិត និងការចែករំលែកចំណេះដឹង សម្រាប់កម្ពុជា។”

បារខែមកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា។ បារខែមបាត់ដំបង ចាប់ផ្ដើមដំណើរការពីម៉ោង8ព្រឹក និងបញ្ចប់នៅវេលាម៉ោង5ល្ងាច សម្រាប់រយៈពេលទាំងពីរថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែមអំពីបារខែមបាត់ដំបង សូមចូលទៅកាន់ www.barcampcambodia.org

អ្នកក៏អាចអានផងដែរ

កក្កដា, ថ្ងៃ​ពុធ 24, 2024

រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ ថ្ងៃទី​ ២៣ ខែ​ កក្កដា ឆ្នាំ ២០២៤៖ ក្រ...

កក្កដា, ថ្ងៃ​ច័ន្ទ 22, 2024

យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកដំណើរការសាកល្បង មជ្ឈមណ្ឌលបទពិស...

កក្កដា, ថ្ងៃ​ច័ន្ទ 01, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ក្រុមហ៊ុនខេម​​ ជ្ជីអេសអេម ម.ក ហៅកាត់ក្...

មិថុនា, ថ្ងៃ​អង្គារ 11, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន សែលកាត  និងជា...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!