តារាថ្មីទើបរះប្រចាំផលិតកម្ម Sun Records Asia លោក Rawyerចូលរួមចែករង្វាន់ផ្សងសំណាងទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ
ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃអង្គារ 30, 2018
ក្នុងឱកាសប្រារព្ធពិធីចែករង្វាន់ថ្ងៃនេះ ក្រុមហ៊ុនCellcard បានប្រគល់រង្វាន់ដែលមានទឹកប្រាក់10ម៉ឺនដុល្លារដល់អ្នកឈ្នះពីកម្មវីធីឈ្នះ1ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ។

តារាថ្មីទើបរះលោក Rawyer ពីផលិតកម្ម Sun Records Asia និងជាម្ចាស់បទ «បែកល្អបន្តឈឺចាប់ » បានចូលរួមជាតារាកិត្តិយស ដែលមិនត្រឹមតែផ្តល់ការភ្ញាក់ផ្អើលដល់អ្នកឈ្នះរង្វាន់នោះទេ ប៉ុន្តែក៏បានផ្តល់នូវរង្វាន់ទឹកប្រាក់ចំនួន10ម៉ឺនដុល្លារជូនអ្នកឈ្នះផងដែរ។
រង្វាន់ផ្សេងទៀតដែលចែកជូនក្នុងកម្មវិធីនេះមានដូចជា៖
- ម៉ូតូ Yamaha QBIX សេរ៊ី ២០១៨៖ អ្នកឈ្នះចំនួន ៣រង្វាន់ (កម្មវធី iKnow iKnow)
- ម៉ូតូ Yamaha Janus 2018៖ អ្នកឈ្នះចំនួន ១៩ រង្វាន់ (កម្មវិធី Fish-a-Motor)
- ម៉ូតូ Fino៖ អ្នកឈ្នះចំនួន ២ រង្វាន់ (កម្មវិធី Calltune)
- ទឹកប្រាក់ចំនួន ១០ លានរៀល៖ អ្នកឈ្នះចំនួន ១ រង្វាន់ (កម្មវិធី Music on Demand)

លោក Rawyer បានបន្តចូលរួមកម្មវីធីផ្តល់រង្វាន់ជូនអ្នកឈ្នះព្រមទាំងក្រុមគ្រួសារ និងមិត្តភក្តិ ដោយមានការថតរូបជុំគ្នា ហើយឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានផ្សព្វផ្សាយចម្រៀងបទ «បែកល្អបន្តឈឺចាប់» ដែលមាននៅលើកម្មវិធីសែលកាត Calltunes ដោយអតិថិជនអាចវាយ លេខកូដចម្រៀង៖ 728909។ ដើម្បីភ្ជាប់បទនេះ សូមវាយ #2727#728909#។
សម្រាប់ព័ត៌មានបន្ថែមនៃកម្មវិធីពិសេសៗចែករង្វាន់ជាច្រើន និងវិធីសាស្ត្រដើម្បីឈ្នះ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh និងចូលមើល page របស់Cellcard ទាំងក្នុងFacebook និង Instagram ហើយរង្វាន់កំពុងរង់ចាំអ្នក។ អតិថិជនអាចស្វែងរកការណែនាំបន្ថែមតាមរយៈសេវាបម្រើអតិថិជនរបស់Cellcard ២៤ម៉ោងក្នុងមួយសប្តាហ៍ ទូរស័ព្ទ៖ 812 ឬ 012 812 812៕
