ក្រុមហ៊ុន សែលកាត មានលក់ទូរស័ព្ទ LG ថ្មីទំនើបចុងក្រោយបំផុត ជាមួយការផ្តល់ជូនដ៏ពិសេស | សែលកាត

ក្រុមហ៊ុន សែលកាត មានលក់ទូរស័ព្ទ LG ថ្មីទំនើបចុងក្រោយបំផុត ជាមួយការផ្តល់ជូនដ៏ពិសេស

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

ក្រុមហ៊ុន LG បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន សែលកាត ក្នុងការផ្ដល់ការតាំងបង្ហាញ និងបញ្ជរលក់ផលិតផលនៅការិយាល័យសែលកាត ដោយរួមជាមួយកញ្ចប់គម្រោងពិសេសដល់អតិថិជនសែលកាត ។

កិច្ចព្រមព្រៀងនេះនឹងជួយបង្កលក្ខណៈឱ្យក្រុមហ៊ុន សែលកាត តាំងបង្ហាញ ចែកចាយនិងលក់ផលិតផលទូរស័ព្ទស្មាតហ្វូនដែលជាបច្ចេកវិទ្យាចុងក្រោយ បង្អស់របស់ LG ដូចជា LG G4; LG AKA; LG G3 Stylus; LG L Bello; LG F70 និង LG LEON។

គម្រោងនេះដឹកនាំដោយលោក  Laszlo Barta នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន សែលកាត បានលើកឡើងថា ការអនុវត្តគម្រោងនេះចាប់ផ្តើមធ្វើឡើងនៅការិយាល័យកណ្តាល សែលកាត ហើយនឹងបន្តអនុវត្តឆាប់ៗនៅតាមការិយាល័យផ្សេងទៀតនៅក្នុងរាជធានី ភ្នំពេញសម្រាប់ដំណាក់កាលទី1 ។

លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន សែលកាត បានលើកឡើង“គម្រោងនេះគឺមធ្យោបាយផ្តល់ជូនអតិថិជនរបស់យើងនូវ បទពិសោធគ្រប់ជ្រុងជ្រោយនៅពេលពួកគាត់មកដល់ការិយាល័យ ក្រុមហ៊ុនយើងខ្ញុំ។ គោលគំនិតសំខាន់គឺទិញនៅកន្លែងតែមួយដែលអាចឲ្យអតិថិជនយើងទទួល បានទូរស័ព្ទទំនើបចុងក្រោយបំផុតក្នុងតម្លៃពិសេសទទួលបានស៊ីមសែលកាត លេខពិសេសនិងកញ្ចប់គម្រោងពិសេសពីសែលកាតហើយទាំងអស់នេះត្រូវបាន រៀបចំជូនដោយក្រុមការងារសេវាអតិថិជនយើង។”

ឧបករណ៍បច្ចេកវិទ្យា LG ទាំងអស់ដែលនៅបញ្ជរក្រុមហ៊ុនសែលកាតមានជាប់មកជាមួយការផ្តល់ជូន ពិសេសសម្រាប់តែអតិថិជនសែលកាត។ ទូរស័ព្ទមួយចំនួននឹងផ្ដល់ជូនការបញ្ចុះតម្លៃ គម្រោងឥតគិតថ្លៃពីសែលកាត ឬថែមជូនឧបករណ៍បន្ថែមទៀតដោយឥតគិតថ្លៃផងដែរ ដែលទាំងអស់នេះគ្មាននៅហាងលក់ LG ផ្សេងដ៏ទៀតឡើយ។

ក្រុមហ៊ុន LG កំពុងគ្រោងសម្ពោធដាក់លក់ឧបករណ៍ថ្មីៗជាច្រើនទៀតជាមួយគ្នានៅ សែលកាតដោយនាំមកនូវការផ្តល់ជូនជាពិសេសដែលមាននៅតែក្រុមហ៊ុន សែលកាត ប៉ុណ្ណោះ។

លោក Hor Hab អគ្គនាយករងក្រុមហ៊ុន LG បានថ្លែងថា៖ “ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទជាទីទុកចិត្តបំផុតនៅកម្ពុជា គឺជាដៃគូដ៏សក្ដិសមសម្រាប់ពាណិជ្ជនាមក្រុមហ៊ុន LG ។ កិច្ចព្រមព្រៀងនេះនឹងឆ្លុះបញ្ជាំងឲ្យឃើញថាយើងកំពុងធ្វើការយ៉ាង ជិតស្និទ្ធជាមួយគ្នាមិនត្រឹមតែនៅក្នុងការលក់ឧបករណ៍ បច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែក៏ដូចជាក្នុងការណែនាំ នូវឧបករណ៍បច្ចេកវិទ្យាថ្មីៗផ្សេងទៀតរបស់យើងទៅកាន់ទីផ្សារនិង ការអភិវឌ្ឍសម្រាប់កម្មវិធីផ្តល់ជូនពិសេសនិងសកម្មភាពផ្សេងៗ ដែលសុទ្ធសឹងតែមានផលប្រយោជន៍ទៅវិញទៅមកបាន។ ខ្ញុំរំពឹងយ៉ាងមុតមាំលើកិច្ចសហប្រតិបត្តិការ និងលទ្ធផលវិជ្ជមានចំពោះកិត្តិនាមក្រុមហ៊ុនទាំងពីរ និងអតិថិជនយើង។”

ឧបករណ៍បច្ចេកវិទ្យា LG បច្ចុប្បន្ននេះមានលក់នៅការិយាល័យកណ្តាលក្រុមហ៊ុន សែលកាត ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះសីហនុ។ សម្រាប់ការិយាល័យផ្សេងទៀត នឹងមានដាក់លក់ LG ឆាប់ៗនេះ។

អតិថិជនដែលមកកាន់ការិយាល័យកណ្តាលសែលកាតអាចរីករាយទទួលបានការផ្ដល់ជូនដូចខាងក្រោមចាប់ពីថ្ងៃនេះតទៅ។

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 10, 2020

ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ វគ្គ...

កញ្ញា, ថ្ងៃ​សុក្រ 11, 2020

ក្រុមហ៊ុនសែលកាត ពិតជាមានក្តីសោមនស្សបំផុត ដែលមានឱកាសចូលរួមបរិច្ចាគវិភាគទានសំរា...

កញ្ញា, ថ្ងៃ​ច័ន្ទ 07, 2020

ថ្ងៃនេះ ក្រុមហ៊ុនសែលកាត បានប្រកាសនូវការដាក់បញ្ចូល ផ្នែកគំនូរឌីជីថលថ្មី (Digit...

កញ្ញា, ថ្ងៃ​ច័ន្ទ 07, 2020

ក្រុមហ៊ុនសែលកាត បានក្លាយជាជ័យលាភីពានរង្វាន់អន្តរជាតិថ្មីមួយបន្ថែមទៀត បន្ទាប់ព...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត