ការផ្ដល់ជូនពិសេសសម្រាប់អ្នកទាំងអស់គ្នា នៅក្នុងពិព័រណ៍ទូរស័ព្ទទំនើប | សែលកាត

ការផ្ដល់ជូនពិសេសសម្រាប់អ្នកទាំងអស់គ្នា នៅក្នុងពិព័រណ៍ទូរស័ព្ទទំនើប

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​អង្គារ 26, 2016

ភ្នំពេញ ថ្ងៃទី28 កក្កដា៖ ក្រុមហ៊ុនសែលកាត ផ្ដល់ជូនសាធារណជននូវឱកាសទទួលបានការបញ្ចុះ តម្លៃរហូតដល់ 50% សម្រាប់ស្មាតហ្វូនដែលអ្នកប្រាថ្នាចង់បាន លេខទូរស័ព្ទពិសេស កញ្ចប់គម្រោងឥតគិតថ្លៃ និងកាដូជាច្រើនទៀត នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទូរស័ព្ទទំនើបធំបំផុតរបស់សែលកាតពីថ្ងៃទី28 ដល់ 31 ខែកក្កដា ចាប់ផ្ដើមពី ម៉ោង8ព្រឹកដល់7យប់ នៅមុខស្ថានីយទូរទស្សន៍ស៊ីធីអិនតាមបណ្ដោយផ្លូវជាតិលេខ5។ ព្រឹត្តិការណ៍ពិព័រណ៍ទូរស័ព្ទទំនើបនេះនឹងមានបង្ហាញជូននូវប្រភេទស្មាតហ្វូន ម៉ាកល្បីៗទំនើបចុងក្រោយបំផុតរួមមាន LG Nokia, Oukitel, InFocus, Philips, Singtech, Blackview, Xiaomi, Camfone និង Meizu។

 

ក្រៅពីអាចរកទិញនូវម៉ូដែលស្មាតហ្វូនដែលមានការបញ្ចុះតម្លៃរហូតដល់ 50% នោះ ព្រឹត្តិការណ៍នេះក៏មានផ្ដល់ជូននូវស៊ីមសែលកាតលេខពិសេសក្នុងតម្លៃដ៏ទាក់ទាញ ថែមទាំងភ្ជាប់គម្រោង អស្ចារ្យ 1$ =30$ ឥតគិតថ្លៃ កាដូផ្សេងៗ និងឱកាសឈ្នះរង្វាន់ ដ៏អស្ចារ្យជាច្រើនពីកម្មវិធីចាប់រង្វាន់ផងដែរ។

 

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងឲ្យដឹងថា៖ “ពិព័រណ៍ទូរស័ព្ទទំនើបរបស់យើងរៀបចំឡើងដើម្បីផ្ដល់នូវលទ្ធភាពដល់ប្រជាជនខ្មែរ ឲ្យទទួលបាននូវបទពិសោធដ៏អស្ចារ្យពីការប្រើប្រព័ន្ធប្រតិបត្តិការ4G LTE ដែលយើង បានផ្ដល់ជូនតាមរយៈស្មាតហ្វូន4G ដែលអាចរកបានក្នុងព្រឹត្តិការណ៍នេះស្រាប់។ ” លោកក៏បានបន្តទៀត៖ “ ព្រឹតិ្តការណ៍នេះនឹងផ្ដល់ជូននូវអ្វីពិសេសដល់អតិថិជនគ្រប់គ្នាសមស្រប ទៅតាមថវិកាដែលជាការផ្ដល់ជូនពីក្រុមហ៊ុនដៃគូចូលរួមរបស់យើងនូវប្រភេទទូរស័ព្ទមានគុណភាពល្អ ក្នុងតម្លៃសមរម្យបំផុត។ ជាមួយបន្ថែមជូនកញ្ចប់គម្រោងឥតគិតថ្លៃពីសែលកាត អតិថិជនទាំងអស់ នឹងរីករាយជាមួយការចាប់រង្វាន់ ព្រមទាំងបានប្រើប្រាស់ទូរស័ព្ទថ្មីរបស់ខ្លួនដែលបើកចេញពីប្រអប់ ភ្លាមៗផងដែរ ។

 

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សុក្រ 24, 2023

សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានដើមកំណើតរបស់កម្ពុជា បានបង្កើតភាពជាដៃគូ...

មិនា, ថ្ងៃ​ព្រហស្បតិ៍ 23, 2023

ឆ្នាំ២០២២ គឺជាឆ្នាំគម្រប់ខួប ២៥ឆ្នាំរបស់ សែលកាត ហើយវាបានលើកតំណែងរបស់ យើងឱ្យក...

មិនា, ថ្ងៃ​ព្រហស្បតិ៍ 23, 2023

ទីផ្សារទូរគមនាគមន៍របស់កម្ពុជាមានប្រវត្តិដ៏ច្របូកច្របល់ ដែលធ្លាប់ឃើញពីភាពចង្អ...

មិនា, ថ្ងៃ​សុក្រ 17, 2023

  គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត