ត្រៀមខ្លួននៅពេលអ្នកធ្វើដំណើរទៅក្រៅប្រទេស
- ដើម្បីដំណើរការសេវាកម្មរ៉ូមីង សូមចុច #8910# (ឥតគិតថ្លៃ)
- ដើម្បីពិនិត្យមើលសមតុល្យ សូមចុច #823#
- ដើម្បីបញ្ចូលទឹកប្រាក់សូមចុច *123*លេខកូដកាតកោស# ឬបញ្ចូលទឹកប្រាក់តាមរយៈ Cellcard App or Online Top Up
- ទទួលបានការផ្តល់ជូនពិសេសពីគម្រោងអ៊ីនធើណិត Roaming របស់យើង៖
- ចុច *8911# ដើម្បីភ្ជាប់ គម្រោងអ៊ីនធើណិត Roaming ឬ អ៊ីនធើណិត Roaming ប្រចាំថ្ងៃ
ស្វែងរកដៃគូ Roaming និងអត្រាតម្លៃ
ជ្រើសរើសគម្រោងដែលអ្នកកំពុងប្រើ
Prepaid Plans


ជ្រើសរើស ឬស្វែងរកប្រទេសដែលអ្នកធ្វើដំណើរ
ការគិតថ្លៃសម្រាប់ការតេចេញ និងការតេចូល គឺមានអត្រាតម្លៃខុសៗគ្នាទៅតាមប្រទេសនីមួយៗ។ អត្រាតម្លៃចាប់ពី 500រៀល/នាទី សម្រាប់កាតេចេញ ការតេចូល ក្នុងមួយសារ និង 500រៀល/មេហ្កាបៃចំពោះការប្រើប្រាស់ទិន្នន័យ សម្រាប់សេវាបង់ប្រាក់ជាមុន។ សម្រាប់សេវាបង់ប្រាក់ប្រចាំខែ សូមអញ្ជើញពិនិត្យមើលតារាងក្រុមហ៊ុនបណ្តាញទូរស័ព្ទដែលជាដៃគូ។
លក្ខខណ្ឌ
- ការតេ នឹងត្រូវបានគិតថ្លៃរៀងរាល់ 1នាទីម្តង (តេចេញក្នុងស្រុក តេចេញទៅក្រៅប្រទេស តេចេញមកកាន់ប្រទេសកម្ពុជា និងតេចូល)
- គិតថ្លៃទិន្នន័យរៀងរាល់ 100 KB ម្តង សម្រាប់ការប្រើប្រាស់សេវា Roaming នៅក្នុង Zone Happy Roam 500 រៀល និង 1000 រៀល។
- គិតថ្លៃទិន្នន័យរៀងរាល់ 10 KB ម្តង សម្រាប់ការប្រើប្រាស់សេវា Roaming ពី Zone 1 ទៅកាន់ Zone 4។
- អត្រាតម្លៃនេះគឺត្រូវបានបូកបញ្ចូល VAT រួចជាស្រេច។
តើធ្វើដូចម្តេចដើម្បីផ្តាច់សេវា Roaming?
ដើម្បីផ្តាច់សេវា Roaming សូមចុច #8910#0#
សម្រាប់ទូរស័ព្ទ Android តើត្រូវជ្រើសរើសបណ្តាញសម្រាប់ Roaming ដូចម្តេច?
– សូមចូលទៅកាន់ Setting ហើយជ្រើសយក Connections
– ជ្រើសរើស Mobile Networks
– ចុចយក On សម្រាប់ Data Roaming
– ចុច Search Networks ហើយជ្រើសរើសបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)
សម្រាប់ទូរស័ព្ទ iOS តើត្រូវជ្រើសរើសបណ្តាញសម្រាប់ Roaming ដូចម្តេច?
– សូមចូលទៅកាន់ Setting
– ជ្រើសរើស Carrier
– ចុចយក ON សម្រាប់ Data Roaming
– ចុចយក OFF សម្រាប់ Automatic ហើយជ្រើសយកបណ្តាញដែលមានបង្ហាញជូនសម្រាប់កញ្ចប់នីមួយៗ។
(សូមចំណាំថា អ្នកអាចប្រើប្រាស់តែបណ្តាញទូរស័ព្ទណាដែល Public បានចុះកិច្ចសន្យា Roaming ជាមួយប៉ុណ្ណោះ។)