គម្រោងអ៊ីនធើណិត Roaming | សែលកាត

រីករាយជាមួយគម្រោងអ៊ីនធើណិត Roaming ពេលអ្នកធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស!

ហេតុអ្វីចាំបាច់ប្តូរស៊ីម ពេលអ្នកធ្វើដំណើរទៅក្រៅប្រទេស? រីករាយជាមួយគម្រោងអ៊ីនធើណិត Roaming នៅជុំវិញពិភពលោក ដោយចំណាយទាបបំផុតត្រឹមតែ $6/ខែ ប៉ុណ្ណោះ។ ចុច *1785# ដើម្បីភ្ជាប់។ រឺចូលទៅកាន់ Cellcard App > Home Page ->Discover -> International Service -> Roaming Internet ហើយជ្រើសរើសគម្រោងសម្រាប់ភ្ជាប់។

ដើម្បីរីករាយជាមួយ គម្រោងអ៊ីនធើណិត Roaming សូមជ្រើសរើសដៃគូរបស់យើង នៅពេលអ្នកធ្វើដំណើរទៅក្រៅប្រទេស។

sampleee sample

លក្ខខណ្ឌផ្សេងៗ 

  • គម្រោងនេះ គឺសម្រាប់តែអតិថិជនបង់ប្រាក់ជាមុនតែប៉ុណ្ណោះ 
  • តិថិជន អាចភ្ជាប់គម្រោងនៅប្រទេសកម្ពុជា ឬប្រទេសដែលអ្នកធ្វើដំណើរទៅក៏បាន 
  • សុពលភាព 30 ថ្ងៃ ងអាចប្រើបាននៅក្នុងប្រទេស/ប្រតិបត្តិករជាដៃគូតែប៉ុណ្ណោះ។ ក្នុងករណីមានការភ្ជាប់គម្រោងច្រើន សុពលភាពនៃគម្រោងចុងក្រោយដែលបានភ្ជាប់ នឹងត្រូវយកមកប្រើប្រាស់។ 
  • អតិថិជនអាចភ្ជាប់គម្រោងបានច្រើនដង។ ការភ្ជាប់និមួយៗ នឹងត្រូវបានបូកបញ្ចូលទៅក្នុងកញ្ចប់តែមួយ។
  • គម្រោង នឹងមិនត្រូវបានភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនោះឡើយ។ 
  • អតិថិជន នឹងទទួលបានសារជូនដំណឹងនៅពេលដែលគម្រោងរបស់ពួកគេ ប្រើអស់ 70% និងសារជូនដំណឹងម្តងទៀត នៅពេលដែលគម្រោងប្រើអស់ 100%។  
  • អតិថិជន នឹងទទួលបានសារជូនដំណឹងមួយថ្ងៃ មុនពេលដែលគម្រោងអស់សុពលភាព។ អតិថិជននឹងត្រូវបានសាកសួរសម្រាប់ការភ្ជាប់គម្រោងឡើងវិញ ប្រសិនបើមិនមានការឆ្លើយតបពីអតិថិជននោះទេ គម្រោងនេះនឹងត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ។  
  • អតិថិជន អាចភ្ជាប់គម្រោងដោយចុច *1785*4# ឬ *1785*5# ឬ ចូលទៅកាន់ Cellcard App ជាថ្មីម្តងទៀត ប្រសិនបើអតិថិជនចង់បន្តប្រើ បន្ទាប់ពីអស់សុពលភាព។ 

ខ្ញុំអាចដឹងថា ខ្ញុំបានភ្ជាប់គម្រោងដោយជោគជ័យ ឬមិនជោគជ័យដោយរបៀបណា?

អ្នកនឹងទទួលបានសារជូនដំណឹង នៅពេលដែលអ្នកបានភ្ជាប់គម្រោងជោគជ័យ។ 

តើការតេជាសំឡេង និងផ្ញើ មាននៅក្នុងគម្រោងអ៊ីនធើណិត Roaming ដែរឬទេ?

អត្ថប្រយោជន៍ទាំងនេះ គឺមិនមាននៅក្នុងគម្រោងទេ។ ការតេចេញ តេចូល និងការផ្ញើសារ គឺនឹងត្រូវបានគិតថ្លៃទៅតាមតម្លៃ Roaming ទូទៅរបស់យើង។

ប្រសិនបើខ្ញុំមិនបានភ្ជាប់គម្រោង តើការប្រើសេវា Roaming នឹងត្រូវគិតថ្លៃសេវារបៀបណា?

ការប្រើប្រាស់ទិន្នន័យ Roaming របស់អ្នក នឹងត្រូវបានគិតថ្លៃទៅតាមតម្លៃ Roaming ទូទៅ។

ប្រសិនបើខ្ញុំប្រើប្រតិបត្តិករដែលមិនមែនជាដៃគូ តើខ្ញុំអាចប្រើគម្រោងអ៊ីនធើណិត Roaming បានដែរឬទេ? 

ប្រសិនបើអ្នកប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករដែលមិនមែនជាដៃគូ អ្នកនឹងត្រូវគិតថ្លៃទៅតាមតម្លៃសម្រាប់ការប្រើប្រាស់ជាក់ស្តែង។ គម្រោងអ៊ីនធើណិត Roaming គឺអាចប្រើប្រាស់បានតែជាមួយប្រតិបត្តិករជាដៃគូ របស់យើងតែប៉ុណ្ណោះ 

តើខ្ញុំអាចប្រើប្រាស់គម្រោងនៅប្រទេសផ្សេងគ្នាបានដែរឬទេ?

អ្នកអាចប្រើប្រាស់គម្រោងនៅក្នុងប្រទេសផ្សេងបាន ប្រសិនបើប្រទេសទាំងនោះ ស្ថិតនៅក្នុងប្រភេទគម្រោងដូចគ្នា។

ប្រសិនបើខ្ញុំប្រើអស់ គម្រោងអ៊ីនធើណិត Roaming តើការគិតថ្លៃសេវាត្រូវបានគិតបែបណា? 

ប្រសិនបើអ្នកប្រើអស់ គម្រោងអ៊ីនធើណិត Roaming របស់អ្នក អត្រា Roaming នឹងត្រូវបានអនុវត្ត។ អ្នកអាចភ្ជាប់គម្រោងអ៊ីនធើនណិត Roaming បន្ថែមទៀត ដោយចុច *1785#

ប្រសិនបើខ្ញុំមិនបានធ្វើដំណើរចេញពីប្រទេសកម្ពុជាក្នុងរយៈពេល 30ថ្ងៃទេ តើខ្ញុំនៅតែអាចប្រើគម្រោងបានទេ? 

គម្រោងអ៊ីនធើណិត Roaming របស់អ្នកមានសុពលភាពត្រឹមតែ ៣០ ថ្ងៃប៉ុណ្ណោះ ហើយនឹងត្រូវលុបចោល បន្ទាប់ពីថ្ងៃផុតសុពលភាព។

ប្រសិនគម្រោងអ៊ីនធើណិត Roaming មិនដំណើរការ តើខ្ញុំគួរធ្វើដូចម្តេចដែរ? 

សូមបិទទូរស័ព្ទរបស់អ្នក ហើយបើកដំណើរការសារជាថ្មី។ 

ដើម្បីពិនិត្យមើលថាតើគម្រោងរបស់អ្នក ដំណើរការឬយ៉ាងណា សូមចូលទៅកាន់ Cellcard App របស់យើង។  

សូមបើកដំណើរការ Network Setting របស់អ្នកជាថ្មី ហើយព្យាយាមម្តងទៀត៖ 

ប្រព័ន្ធ iOS: Settings – General – Reset – Reset network settings 

ប្រព័ន្ធ Android: Settings – Connections – Mobile networks – access point names – select access – Reset to default 

ប្រសិនបើបញ្ហានៅតែកើតមានដដែល​ សូមទំនាក់ទំនងមកកាន់៖ 

*លេខទំនាក់ទំនងបន្ទាន់៖ +85512812812 

*អ៊ីម៊ែលទំនាក់ទំនងសម្រាប់ជំនួយបន្ថែម៖ customercare@cellcard.com.kh 

*Facebook សម្រាប់ជំនួយ៖ www.facebook.com/CellcardFanPage 

ពាក់ព័ន្ធ

គម្រោងសេវាបង់ប្រាក់ជាមុន

សិក្សាបន្ថែម

បញ្ចូលលុយ

សិក្សាបន្ថែម

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!