Time To Rise FAQ | សែលកាត

តើខ្ញុំអាចទទួលបានទិន្នន័យបូកបន្ថែមទៅគម្រោងបន្ទាប់របស់ Time To Rise បានដោយរបៀបណា?

ទិន្នន័យដែលនៅសល់នឹងត្រូវបូកបន្ថែមទៅគម្រោងបន្ទាប់រយៈពេលមួយឆ្នាំ ប្រសិនបើអ្នកបន្តភ្ជាប់គម្រោងឡើងវិញឱ្យបានមុនថ្ងៃផុតកំណត់។

តើ Time To Rise គឺជាអ្វី?

គឺជាគម្រោងតែមួយគត់ដែលបង្កើតឡើងក្រោមកិច្ចសហការរវាងសែលកាត ផលិតកម្មបារមី វណ្ណដា និង Spotify។ គ្រប់គម្រោង Time To Rise ទាំងអស់ផ្តល់ជូនទិន្នន័យស្តាប់តន្រ្តី Spotify ឥតកំណត់ តេ និងផ្ញើសារក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធើណិតដ៏ច្រើនគាប់ចិត្ត រួមទាំងការបូកបន្ថែមទិន្នន័យដែលនៅសល់រយៈពេលមួយឆ្នាំ។

តើអតិថិជនដែលមិនបានភ្ជាប់គម្រោង Time To Rise អាចទទួលបានទិន្នន័យសម្រាប់ស្តាប់តន្រ្តីលើ Spotify ឥតកំណត់ដែរឬទេ?

មានតែអតិថិជនដែលបានភ្ជាប់គម្រោង Time To Rise ប៉ុណ្ណោះដែលអាចទទួលបាននូវទិន្នន័យស្តាប់តន្រ្តី Spotify ឥតកំណត់នេះ។

គម្រោង Time To Rise អាចភ្ជាប់បានដោយរបៀបណា?

អ្នកអាចជ្រើសរើសគម្រោង Time To Rise បានដូចខាងក្រោម៖

Time To Rise $1 ចុច *1788*1#

Time To Rise $6 ចុច *1788*2#

ឬអាចចូលទៅកាន់ Cellcard App ដើម្បីភ្ជាប់៖ https://bit.ly/ccappdl

តើអតិថិជនអាចដោនឡូត Spotify តាមរបៀបណា?

អ្នកអាចដោនឡូត Spotify បាននៅ Play Store សម្រាប់ Android និង App Store សម្រាប់ iOS ឬចុចទីនេះដើម្បីដោនឡូត៖ https://bit.ly/3xBbXUl

តើអាចពិនិត្យមើលគណនី Time To Rise បានដោយរបៀបណា?

សូមចុច #1201# ឬចូលមើលតាម Cellcard App៖ https://bit.ly/ccappdl

ប្រសិនបើខ្ញុំជាអតិថិជនដែលភ្ជាប់គម្រោង Time To Rise តើខ្ញុំអាចភ្ជាប់គម្រោង និងសេវាបន្ថែមផ្សេងទៀតបានដែរឬទេ?

សម្រាប់រាល់គម្រោង និងសេវាបន្ថែមផ្សេងទៀតដែលអ្នកមានស្រាប់ គឺអនុញ្ញាតិឱ្យប្រើជាមួយគម្រោង Time To Rise បាន លើកលែងតែគម្រោង Big Love និង ដូរលុយអស្ចារ្យ។

តើគម្រោង Time To Rise គឺជាគម្រោងដែលភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិមែនដែរទេ?

ពិតមែនហើយ! គម្រោងនេះនឹងបន្តឡើងវិញដោយស្វ័យប្រវត្តិរាល់ពេលផុតកំណត់ ឬពេលដែលគម្រោងអ្នកអស់មុនកំណត់ តែគណនីរបស់អ្នកមានទឹកប្រាក់គ្រប់គ្រាន់ដើម្បីបន្តគម្រោងឡើងវិញ។