អ៊ីនធើណិត Roaming ប្រចាំថ្ | សែលកាត

តើគោលការណ៍ប្រើប្រាស់ត្រឹមត្រូវ គឺជាអ្វី?

គោលការណ៍ប្រើប្រាស់ត្រឹមត្រូវ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីការពារសិទ្ធិស្មើៗគ្នារបស់អតិថិជនក្នុងការទទួលបានសេវាអ៊ីនធើណិតរបស់សែលកាត។ ជាមួយគោលបំណងនេះ គោលការណ៍ប្រើប្រាស់ត្រឹមត្រូវ នឹងដើរតួជាអ្នកតាមដានមើលការប្រើប្រាស់ទិន្នន័យដែលមិនសមរម្យនិងមិនសមហេតុផល ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការប្រើប្រាស់ និងបទពិសោធន៍របស់អតិថិជនផ្សេងៗទៀត។ ឧទាហរណ៍សម្រាប់ការបំពានគោលការណ៍ប្រើប្រាស់ត្រឹមត្រូវដោយអតិថិជនមានដូចជា អតិថិជនប្រើប្រាស់អ៊ីនធើណិតសែលកាតសម្រាប់ហាងកាហ្វេ អ៊ីនធើណិតប្រអប់ស៊ីមកាត ឬអតិថិជនដែលលក់សេវាអ៊ីនធើណិតដើម្បីទទួលបានប្រាក់ចំណេញជាដើម។ នៅពេលអតិថិជនឈានដល់ការប្រើប្រាស់ទិន្នន័យដោយមិនសមរម្យ ឬដោយរំលោភបំពាន នោះក្រុមហ៊ុនសែលកាតសូមរក្សាសិទ្ធិក្នុងការកាត់បន្ថយល្បឿនទិន្នន័យ ឬក្នុងករណីផ្សេងៗទៀត អាចបញ្ឈប់សេវាកម្មដើម្បីការពារអតិថិជនភាគច្រើនទៀតដែលកំពុងប្រើប្រាស់សេវាកម្ម។

តើខ្ញុំអាចដឹងថាខ្ញុំភ្ជាប់គម្រោងដោយជោគជ័យ ឬមិនជោគជ័យ ដោយរបៀបណា?

អ្នកនឹងទទួលបានសារជូនដំណឹង ​នៅពេលដែលអ្នកបានភ្ជាប់គម្រោងដោយជោគជ័យ។

តើការតេ និងការផ្ញើសារ ត្រូវបានបញ្ចូលនៅក្នុងគម្រោងអ៊ីនធើណិត Roaming ប្រចាំថ្ងៃដែរឬទេ?

មិនត្រូវបានបញ្ចូលទេ! ការតេចេញ ការតេចូល និងការផ្ញើសារ នឹងត្រូវគិតថ្លៃទៅតាមអត្រា Roaming របស់យើង៖ សូមចុចមើលទីនេះ ដើម្បីឆែកមើលព័ត៌មានលម្អិតបន្ថែម។

ប្រសិនបើខ្ញុំប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ តើខ្ញុំអាចប្រើប្រាស់គម្រោង អ៊ីនធើណិត Roaming ប្រចាំថ្ងៃ បានដែរឬទេ?

ប្រសិនបើអ្នកប្រើប្រាស់សេវា Roaming របស់ប្រតិបត្តិករមិនមែនជាដៃគូ នោះអ្នកនឹងត្រូវបានគិតថ្លៃជាមួយអត្រាតម្លៃបង់ប្រាក់ជាមុន (Pay-as-you-go)។ គម្រោងអ៊ីនធើណិត Roaming ប្រចាំថ្ងៃ គឺអាចប្រើប្រាស់បានតែជាមួយប្រតិបត្តិករដែលជាដៃគូរបស់យើងប៉ុណ្ណោះ។ សូមចុចទីនេះ

តើខ្ញុំអាចប្រើគម្រោងតែមួយ នៅក្នុងប្រទេសផ្សេងៗគ្នាបានដែរឬទេ?

ពិតជាបាន។ អ្នកអាចប្រើប្រាស់គម្រោងតែមួយនៅក្នុងប្រទេសផ្សេងៗគ្នា ប្រសិនបើប្រទេសទាំងនេះមានប្រភេទគម្រោងដូចគ្នា។

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!