តើអ្នកណាខ្លះអាចភ្ជាប់ សេវាដូរលុយអស្ចារ្យបាន?

គ្រប់អតិថិជនសេវាបង់ប្រាក់ជាមុនទាំងអស់ អាចប្រើ សេវា ដូរលុយអស្ចារ្យបាន លើកលែងតែអតិថិជនប្រើទូរស័ព្ទលើតុ គម្រោងសែលកាតធំធំ និងគម្រោងស៊ីមទេសចរ។ លោកអ្នកក៏អាចប្រើគម្រោងដូរលុយអស្ចារ្យបានប្រសិនបើជាលោកអ្នកកំពុងភ្ជាប់គម្រោងសែលកាតណាមួយដូចជា XG តាមចិត្ត ឬ និយាយ ដោយមិនប៉ះពាល់ដល់អត្ថប្រយោជន៍គម្រោងដែលបានភ្ជាប់នោះឡើយ។ យ៉ាងណាប្រសិនបើលោកអ្នកភ្ជាប់គម្រោងអស្ចារ្យ $1=$30 នោះការភ្ជាប់គម្រោងរបស់អ្នកនឹងត្រូវជំនួសដោយ សេវា ដូរលុយអស្ចារ្យថ្មី។

តើខ្ញុំអាចដូរលុយតាមសេវាដូរលុយអស្ចារ្យនេះបានច្រើនដងក្នុងមួយថ្ងៃដែរទេ?

តើគិតប្រាក់ដូចម្ដេចសម្រាប់សេវាដូរលុយអស្ចារ្យ?

ចំ៖ ការគិតប្រាក់នឹងអនុវត្តតាមអត្រាតម្លៃនៃគម្រោងដែលលោកអ្នកភ្ជាប់។ ប្រសិនបើលោកអ្នកមិនភ្ជាប់គម្រោងណាមួយទេ នោះវានឹងគិតប្រាក់តាមអត្រាតម្លៃធម្មតា។

តើធ្វើដូចម្ដេចទើបខ្ញុំទទួលបាន30នាទីបន្ថែមក្នុងមួយថ្ងៃ?

ការថែម 30នាទី នឹងផ្ដល់ជូនដោយស្វ័យប្រវត្តិទៅក្នុងគណនីលោកអ្នកបន្ទាប់ ពីដូរលុយបានជោគជ័យ។ សុពលភាពរបស់វា គឺរហូតដល់ម៉ោង 23:59 នៃថ្ងៃនីមួយៗ។ នៅម៉ោង 00:00 ចំនួននាទីដែលសល់មិនបានប្រើប្រាស់ នឹងត្រូវលុបចោល និងត្រូវបន្ថែមជូនវិញនៅថ្ងៃបន្ទាប់។ ត្រូវប្រាកដថាលេខទូរស័ព្ទលោកអ្នកនៅដំណើរការប្រើប្រាស់ដើម្បីទទួលបានអត្ថប្រយោជន៍30នាទីបន្ថែមរាល់ថ្ងៃនេះ។