eSIM សម្រាប់ភ្ញៀវទេសចរណ៍ | សែលកាត

អ្វីទៅជា eSIM?

eSIM គឺជាស៊ីមឌីជីថលដែលអាចប្រើប្រាស់លើទូរស័ព្ទជំនាន់ថ្មី ហើយមានមុខងារដូចស៊ីមធម្មតា។

អត្ថប្រយោជន៍នៃ eSIM?

អត្ថប្រយោជន៍នៃ eSIM គឺ៖

  • អ្នកប្រើប្រាស់អាចផ្លាស់ប្តូរពីស៊ីមមួយទៅស៊ីមមួយទៀតបានយ៉ាងងាយស្រួល
  • បទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរ
  • កាន់តែមានសុវត្ថិភាព
  • មិនត្រូវការប្រើប្រាស់ទូរស័ព្ទច្រើន

តើធ្វើយ៉ាងម៉េចទើបខ្ញុំអាចបើក eSIM បាន?

អ្នកអាចបើក eSIM បានតាម 2 របៀប៖

  • ទៅសាខាសែលកាតដែលជិតអ្នកបំផុត ហើយក្រុមការងារសែលកាតនឹងបើកជូនអ្នក
  • ស្គេនកូដ QR ហើយធ្វើតាមការណែនាំ
    • វាយបញ្ចូលលេខទូរស័ព្ទ (លេខទូរស័ព្ទនឹងបង្ហាញក្រោយបានស្គេនកូដ QR)
    • វាយកូដ OTP ដែលបានផ្ញើទៅប្រអប់សាររបស់អ្នក
    • ថតអត្ថ​សញ្ញាណ​ប​ណ្ណ​ជាតិ ឬ លិខិតឆ្លងដែន
    • បញ្ចូលលុយ $7 ដើម្បីបើកដំណើរការ

តើខ្ញុំត្រូវការអ្វីខ្លៈដើម្បីប្រើប្រាស់ eSIM?

អ្នកត្រូវការ៖

  • ទូរស័ព្ទដែលអាចប្រើប្រាស់ eSIM
  • អត្ថ​សញ្ញាណ​ប​ណ្ណ​ជាតិ ឬ លិខិតឆ្លងដែន
  • ទឹកប្រាក់ $7 ដើម្បីបញ្ចូល

អត្ថប្រយោជន៍នៃស៊ីមទេសចរណ៍ $5?

មានអត្ថប្រយោជន៍ដូចជា៖

  • អ៊ីនធើណិត 25GB
  • អ៊ីនធើណិតបន្ថែម 25GB ដោយឥតគិតថ្លៃ (សម្រាប់តែលើកដំបូង)
  • 2500 នាទីក្នុងប្រព័ន្ធ
  • 2500 សារក្នុងប្រព័ន្ធ
  • សុពលភាព 30 ថ្ងៃ

បើសិនខ្ញុំមានចម្ងល់ តើខ្ញុំអាចទាក់ទងដោយរបៀបណា?

សម្រាប់សំណួរ ឬ ចម្ងល់ផ្សេងៗ សូមទៅសាខាសែលកាតដែលជិតអ្នកបំផុត ឬ តេទៅកាន់ 1204

តើខ្ញុំត្រូវធ្វើបែបណា បើសិនខ្ញុំបានបាត់ទូរស័ព្ឬដែលមាន eSIM?

ដំបូង សូមតេទៅកាន់ 812 ឬ 1204 ដើម្បីផ្អាកដំណើរការលេខទូរស័ព្ទរបស់អ្នក។ បើសិនអ្នកនៅតែមិនអាចស្វែងរកទូរស័ព្ទរបស់អ្នក សូមមកកាន់សាខាសែលកាតដើម្បីបើក eSIM ថ្មី។ តែបើសិនជាអ្នកបានរកឃើញទូរស័ព្ទរបស់អ្នកវិញ យើងអាចតភ្ជាប់ eSIM ចូលទៅក្នុងទូរស័ព្ទរបស់អ្នកឡើងវិញបាន។

តើធ្វើយ៉ាងណាទើបដឹងថាទូរស័ព្ទរបស់ខ្ញុំមានបច្ចេកវិទ្យា eSIM?

ចូលទៅកាន់ Settings>Connections>SIM Card Manager>Add Mobile Plan។ បើសិនមាន “Add Mobile Plan” នោះមានន័យថាទូរស័ព្ទរបស់អ្នកមានបច្ចេកវិទ្យា eSIMs.

តើនឹងមានអ្វីកើតឡើងបើសិនខ្ញុំមិនបានចុះឈ្មោះស៊ីមក្នុងរយៈពេល 48 ម៉ោង?

លេខ eSIM របស់អ្នកនឹងត្រូវបានបិទដំណើរការ។ សូមតេទៅកាន់ 1204 ឬ 812.

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!