តើធ្វើយ៉ាងណាទើបដឹងថាទូរស័ព្ទរបស់ខ្ញុំអាចប្រើប្រាស់មុខងារ VoLTE?
អ្នកអាចឆែកម៉ូដែលទូរស័ព្ទដែលំអាចប្រើប្រាស់មុខងារ VoLTE បាននៅលើគេហទំព័រ Cellcard ឬ អ្នកអាចពិនិត្យមើលក្នុងទូរស័ព្ទអ្នកដោយចូលតាម៖ Settings -> Cellular -> Cellular Data Options -> Voice & Data -> VoLTE ON។
តើមុខងារ VoLTE មាននៅទីតាំងណាខ្លះ?
មុខងារ VoLTE មាននៅគ្រប់ 25 ខេត្តនិងក្រុង។
តើខ្ញុំអាចបើកមុខងារ VoLTE តាមវិធីណា?
អ្នកអាចបើកមុខងារ VoLTE តាម Settings របស់ទូរស័ព្ទ ឬ អ្នកអាចតេទៅកាន់ 1204 សម្រាប់ជំនួយ ឬ ចុចទីនេះ។
តើនឹងមានការគិតលុយបន្ថែមពេលខ្ញុំបើកមុខងារ VoLTE ដែរឬទេ?
មិនមានការគិតលុយបន្ថែមនោះទេ។
ទូរស័ព្ទខ្ញុំជាទូរស័ព្ទដែលអាចប្រើមុខងារ VoLTE បាន ប៉ុន្តែហេតុអ្វីខ្ញុំមិនអាចបើកមុខងារនេះបាន?
ដោយសារលេខទូរស័ព្ទរបស់លោកអ្នកមិនទាន់បានបើកឱ្យប្រើប្រាស់មុខងារនេះ សូមតេទៅកាន់ 1204 ឬ អញ្ជើញទៅសាខា Cellcard ដែលជិតលោកអ្នកបំផុត។