តើធ្វើដូចម្តេចដើម្បីភ្ជាប់អ៊ីនធើណិតលើទូរស័ព្ទដៃរបស់ខ្ញុំ?
លោកអ្នកអាចសាកល្បងធ្វើតាមការណែនាំដូចខាងក្រោម។ ទូរស័ព្ទម៉ាកផ្សេងគ្នា របៀបភ្ជាប់ផ្សេងគ្នា៖
– iOS ៖ ចូលទៅ Settings => Cellular => Cellular Data Network => APN type word “Cellcard”
– Android ៖
o ទូរស័ព្ទប្រភេទខ្លះ៖ចូលទៅ Settings => More Settings => Wireless Network => Mobile Network => Access point Name => Create New APN => Connection Name “Cellcard” => APN Name fill in “Cellcard” => Save.
o ទូរស័ព្ទប្រភេទខ្លះ៖ចូលទៅ Settings => Wireless Network => Mobile Network => Access point Name => Create New APN => Connection Name “Cellcard” => APN Name fill in “Cellcard” => Save.
ប្រសិនជាលោកអ្នកត្រូវការជំនួយបន្ថែម សូមទូរស័ព្ទទៅ 812
ហេតុអ្វីបានជាអត្រាតម្លៃទិន្នន័យអ៊ីនធើណិត និងសារជាអក្សរសម្រាប់គម្រោង សែលកាតនិយាយ ថ្លៃជាងគម្រោងសែលកាតធម្មតា?
ព្រោះគម្រោងសែលកាត និយាយ ផ្ដល់អត្រាតម្លៃលើការនិយាយទូរស័ព្ទទាបជាងគម្រោងសែលកាតធម្មតា។ ប្រសិនជាអ្នកត្រូវការប្រើទិន្នន័យអ៊ីនធើណិត ឬសារជាអក្សរច្រើនជាមួយអត្រាតម្លៃទាប លោកអ្នកអាចប្តូរពីគម្រោងសែលកាត និយាយ ទៅគម្រោងសែលកាតធម្មតាដោយចុច #8181#4#1# ឬប្តូរទៅគម្រោង XG ដោយចុច #8181#3# ហើយជ្រើសយកគម្រោងដែលអ្នកពេញចិត្ត ។
ប្រសិនបើខ្ញុំមិនចង់ប្រើអ៊ីនធើណិត តើត្រូវធ្វើដូចម្តេច?
ប្រសិនបើលោកអ្នកមិនត្រូវការប្រើអ៊ីនធើណិត លោកអ្នកអាចបិទអ៊ីនធើណិតលើទូរស័ព្ទរបស់អ្នកដោយអនុវត្តតាមការណែនាំខាងក្រោមនេះ៖
ទូរស័ព្ទប្រភេទ iOS: ចូលទៅ Settings => Cellular => click Off on the Cellular Data.
ទូរស័ព្ទប្រភេទ Android : ចូលទៅ Settings => Data Usage => Click Off on the Mobile Data