ទូទាត់ជាមួយសែលកាត | សែលកាត

ប្រសិនបើខ្ញុំប្ដូរស៊ីមកាត ឬទូរស័ព្ទ តើខ្ញុំនៅតែអាចដំណើរការទិញផលិតផលឌីជីថល/app ដែលខ្ញុំបានទិញមកប្រើនៅស៊ីមចាស់ ឬទូរស័ព្ទចាស់របស់ខ្ញុំបានទេ?

ពិតជាបាន ប្រសិនបើស៊ីមថ្មីរបស់អ្នកជាស៊ីមសែលកាត ហើយប្រសិនបើគណនីអ៊ីម៉ែល Google របស់អ្នកនៅដដែល។

តើមានអ្វីកើតឡើងប្រសិនបើចៃដន្យខ្ញុំច្រឡំលុបផលិតផលឌីជីថល/appដែលបានទិញ?

អ្នកអាចដោនឡូតផលិតផលឌីជីថលដដែលនោះម្ដងទៀតដោយមិនគិតថ្លៃ។

តើអ្នកលក់អនឡាញណាខ្លះដែលអតិថិជនអាចទិញផលិតផលមកប្រើប្រាស់បានដោយប្រើសេវា ទិញតាមរយៈសមតុល្យទឹកប្រាក់សែលកាត?

នៅថ្ងៃសម្ពោធ វាអាចជាហ្គេម Sabay KING OF CARDS (ទាញយកហ្គេមពី playstore សម្រាប់ Android និង appstore សម្រាប់ i

តើអតិថិជនអាចបញ្ជាទិញផលិតផលឌីជីថលដោយប្រើ Wifi បានទេ?

ប្រាកដជាបាន ប៉ុន្តែត្រូវមានដំណើរការពិនិត្យផ្ទៀងផ្ទាត់មួយ។ សែលកាត នឹងផ្ញើលេខកូដ4ខ្ទង់ទៅកាន់លោកអ្នកតាមរយៈសារជាអក្សរ។

នៅពេលមានសារកំហុសទូទៅបង្ហាញ “ERROR MESSAGE” ឬ “PAYMENT CANCELLED” តើមានន័យថាម៉េច?

វាអាចមានន័យផ្សេងៗដូចខាងក្រោម៖

  • មានបញ្ហាបច្ចេកទេស/កំហុសប្រព័ន្ធប្រតិបត្តិការកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការ។

ដំណោះស្រាយ៖ សូមរង់ចាំបន្តិច ហើយព្យាយាមម្ដងទៀត។

  • អ្នកមិនមែនប្រើប្រព័ន្ធសែលកាត ឬ អ្នកកំពុងប្រើគម្រោងបង់ប្រាក់ប្រចាំខែ។

ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកកំពុងប្រើគម្រោងសេវាបង់ប្រាក់ជាមុនរបស់សែលកាត។

  • អ្នកបានបញ្ចូលលេខទូរស័ព្ទមិនត្រឹមត្រូវនៅពេលចុះឈ្មោះតាម wifi ពីដំបូង។

ដំណោះស្រាយ៖ ត្រូវប្រាកដថាអ្នកបានបញ្ចូលលេខសែលកាតដែលមានសុពលភាពសម្រាប់គម្រោងសេវាបង់ប្រាក់ជាមុន។

  • អ្នកបានបញ្ចូលលេខកូដសម្ងាត់មិនត្រឹមត្រូវ។

ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកបានបញ្ចូលលេខកូដសម្ងាត់ត្រឹមត្រូវ។

  • វាត្រូវចំណាយពេលយូរក្នុងការបញ្ចូលលេខកូដសម្ងាត់។

ដំណោះស្រាយ៖ ត្រូវប្រាកដថា អ្នកបានបញ្ចូលលេខកូដសម្ងាត់ក្នុងរយៈពេល10នាទីបន្ទាប់ពីបានទទួលបានលេខកូដតាមរយៈសារជាអក្សរ។

  • អ្នកពុំមានទឹកប្រាក់គ្រប់គ្រាន់ (សមតុល្យគណនីគោល) ដើម្បីទិញ។

ដំណោះស្រាយ៖ បញ្ចូលលុយ ហើយព្យាយាមម្ដងទៀត

នៅពេលមានសារកំហុសទូទៅបង្ហាញថា “SORRY, YOU HAVE EXCEEDED YOUR LIMIT OF 5 PAYMENTS IN 1 DAY, PLEASE TRY AGAIN LATER” តើមានន័យថាម៉េច?

មានន័យថាអ្នកបានចំណាយលើសពី9,99ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ឬ ចំនួនទឹកប្រាក់បន្ថែមពីលើអតិបរមា 20ដុល្លារអាមេរិក ក្នុងមួយថ្ងៃ ឬប្រតិបត្តិការអតិបរមាលើសពី5ដងក្នុងមួយថ្ងៃ។

ដំណោះស្រាយ៖ រង់ចាំ 24ម៉ោងក្រោយ រួចព្យាយាមធ្វើប្រតិបត្តិការម្ដងទៀត (24ម៉ោងបន្ទាប់ពីប្រតិបត្តិការនីមួយៗទាំង5របស់អ្នក)

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!