ខ្ចីសិន | សែលកាត

តើ Kjey Sen ជាប្រភេទសេវាកម្មអ្វីដែរ?

Kjey Sen គឺជាសេវាកម្មកម្ចី ដែលអាចឱ្យអតិថិជនបង់ប្រាក់ជាមុន ទទួលបាននូវទឹកប្រាក់ប្រើប្រាស់ជាមុន ​អាស្រ័យទៅតាមលក្ខខណ្ឌដែលពួកគេទទួលបាន ហើយបន្ទាប់មកសងប្រាក់កម្ចីនោះត្រឡប់វិញ នៅពេលដែលពួកគេបញ្ចូលលុយទៅក្នុងគណនីជាថ្មី។

តើ “Emergency Bundle Loan” មានន័យដូចម្តេចដែរ?

Emergency Bundle ជាកម្ចីប្រភេទកញ្ចប់ ដែលអាចឱ្យអតិថិជនប្រើប្រាស់បាននូវទិន្នន័យ តេតាមអ៊ីនធើណិត និងផ្ញើសារជាដើម។

តើដំណើរការនៃការស្នើសុំកម្ចីនេះមានអ្វីខ្លះ?

ពិតជាសាមញ្ញបំផុត ដោយគ្រាន់តែចុច *1699# និងជ្រើសរើសប្រភេទកម្ចី ដូចដែលមានផ្តល់ជូន។​

តើខ្ញុំអាចស្នើសុំកម្ចីតាមរយៈ Cellcard App ឬតាមមធ្យោបាយផ្សេងៗទៀត តាមរបៀបណាដែរ?

អ្វីដែលអ្នកត្រូវធ្វើជាដំបូងនោះ គឺបង្កើតគណនីមួយនៅលើ Cellcard App ហើយបន្ទាប់មក អ្នកនឹងអាចស្នើសុំកម្ចីបានហើយ។ សេវា Kjey Sen កម្មវិធី Cellcard App, សេវា USSD និងផ្ញើសារ គឺជាមធ្យោបាយទាំងបី ដែលអ្នកអាចស្នើសុំកម្ចីបាន។

តើខ្ញុំគួរធ្វើដូចម្តេចដែរ ប្រសិនបើការស្នើសុំកម្ចីរបស់ខ្ញុំ ត្រូវបានបដិសេធ?

សូមតេទៅកាន់លេខ 823 ដើម្បីទទួលបានជំនួយបន្ថែម។

តើអតិថិជនប្រភេទណាខ្លះដែលអាចប្រើប្រាស់សេវា Kjey Sen បាន?

  • អតិថិជនបង់ប្រាក់ជាមុនទាំងអស់ បើទោះបីគណនីពួកគាត់សកម្ម ឬអសកម្មក៏ដោយ។
  • បានដំណើរការនៅលើបណ្តាញសែលកាតយ៉ាងតិចបំផុត 90ថ្ងៃ។
  • លើកលែងតែប្រភេទស៊ីមកូនកាត់ ស៊ីមទិន្នន័យ និងស៊ីមបង់ប្រាក់ប្រចាំខែ។
  • មិនមានកម្ចីដែលនៅជាប់ជំពាក់។
  • បានបញ្ចូលទឹកប្រាក់ទៅក្នុងគណនីជាប្រចាំ។

តើខ្ញុំអាចស្នើសុំកម្ចីតាមរយៈសារបានដែរឬទេ?

ពិតជាបាន។ ដើម្បីទទួលបានកម្ចីធំបំផុត អ្នកគ្រាន់តែផ្ញើ A ឬ B ទៅលេខកូដខ្លី 1699 ជាការស្រេច។

តើខ្ញុំអាចស្នើសុំកម្ចីកញ្ចប់ Kjey Sen បានដែរឬទេ?

អ្នកពិតជាអាចខ្ចីបាន។ Emergency Bundle គឺជាកញ្ចប់ដែលអាចឱ្យអ្នកប្រើប្រាស់ទិន្នន័យ តេក្នុងប្រព័ន្ធ និងផ្ញើសារ ដោយពុំចាំបាច់ប្តូរលុយយកកញ្ចប់សេវានោះឡើយ។

តើខ្ញុំអាចស្នើសុំកម្ចីបានច្រើនជាងម្តងដែរឬទេ?

ការស្នើសុំកម្ចីច្រើនជាងម្តងក្នុងពេលតែមួយ គឺពុំត្រូវបានអនុញ្ញាតនោះឡើយ លើកលែងតែកម្ចីដែលមានស្រាប់ ត្រូវបានទូទាត់រួចប៉ុណ្ណោះ។

តើខ្ញុំអាចប្រើប្រាស់សេវា Kjey Sen ដើម្បីតេទៅក្រៅប្រព័ន្ធ ឬក្រៅប្រទេសបានដែរឬទេ?

ពិតជាបាន។ ទឹកប្រាក់ផ្តល់ឱ្យប្រើប្រាស់ជាមុនរបស់សេវា Kjey Sen គឺមានលក្ខណៈដូចគ្នាទៅនឹងទឹកប្រាក់នៅក្នុងគណនីគោលដូច្នោះដែរ។

តើខ្ញុំអាចស្នើសុំកម្ចីដោយផ្ទាល់តាមវិធីណាដែរ?

សូមចុច៖
• *1699*200# -> $2
• *1699*100# -> 1$
• *1699*150# = 1.5$
• *1699*50# = 0.50$
• *1699*5#

ម៉ឺនុយ Emergency Bundle៖
• 0.50$ Emergency Bundle
• 1$ Emergency Bundle

តើខ្ញុំអាចឆែកមើលទឹកលុយក្នុងកម្ចីរបស់ខ្ញុំតាមវិធីណាដែរ?

អ្នកអាចឆែកមើលនៅក្នុង Cellcard App ឬចុចផ្ញើលេខកូដ *1699*0#។