តើខ្ញុំធ្វើដូចម្តេចដើម្បីពិនិត្យថាស៊ីមកាតរបស់ខ្ញុំចុះឈ្មោះរួចហើយឬនៅ ?
ចុច*1202# រួចចុចបញ្ជូន ។
តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើឈ្មោះស៊ីមកាត របស់ខ្ញុំ មិនត្រឹមត្រូវឬស៊ីមកាត របស់ខ្ញុំមិនទាន់ចុះឈ្មោះ?
ត្រូវចុះឈ្មោះស៊ីមជាមួយអត្តសញ្ញាណប័ណ្ណរបស់អ្នកឱ្យបានត្រឹមត្រូវ តាម Cellcard App ការិយាល័យ ឬភ្នាក់ងារលក់សែលកាតដែលនៅជិតអ្នក។
- មុខងារបញ្ចូលប្រវត្តិរូបស៊ីម:
ចូលទៅកាន់ Cellcard App > ចុចលើ “លេខទូរស័ព្ទរបស់អ្នក” > មើលប្រវត្តិរូប > ផ្លាស់ប្តូរព័ត៌មានស៊ីមកាត > រួចធ្វើតាមការណែនាំ - មុខងារ Chatbot:
• ចូលទៅកាន់ Cellcard App > ចុចលើ “Chat” > ជ្រើសរើស “Chat with an agent” > បញ្ចូលប្រវត្តិរូបស៊ីម ដោយផ្ញើរូបភាពអត្តសញ្ញាណប័ណ្ណទាំងសងខាង និងលេខទូរស័ព្ទរបស់អ្នកមកកាន់ភ្នាក់ងារ
• ដោនឡូត Cellcard App: https://onelink.to/cellcard_app
តើឯកសារអ្វីខ្លះដែលត្រូវការដើម្បីចុះឈ្មោះ ស៊ីមកាត?
លោកអ្នកអាចប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ ឫលិខិតឆ្លងដែន ដែលមានសុពលភាព ដើម្បីចុះឈ្មោះ ស៊ីមកាត។
តើខ្ញុំអាចពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំ បានឬទេ បើខ្ញុំជាអតិថិជនបង់ប្រាក់ប្រចាំខែ?
អតិថិជនបង់ប្រាក់ជាមុន និងអតិថិជនបង់ប្រាក់ប្រចាំខែទាំងអស់អាចពិនិត្យមើល ឈ្មោះស៊ីមកាត របស់ពួកគាត់តាមរយៈ *1202# រួចចុចបញ្ជូន។
តើខ្ញុំ ត្រូវការបង់ប្រាក់ សម្រាប់ការពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំដែររឺទេ?
មិនត្រូវបានគិតថ្លៃទេ។