ចូលរួមទប់ស្កាត់ កូវីដ-19 | សែលកាត

នៅក្នុងស្ថានភាពលំបាកបែបនេះ អ្នកទាំងអស់គ្នដើរតួនាទីយ៉ាងសំខាន់ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរ។ សុវត្ថិភាពរបស់ក្រុមគ្រួសារ និងសង្គមរបស់យើង គឺស្ថិតនៅលើដៃរបស់យើងទាំងអស់គ្នា។

នេះ ជាការណែនាំមួយចំនួន ដែលអ្នកអាចជួយទប់ស្កាត់ការរីករាលដាលនៃវីរូសកូវីដ១៩ ហើយកំពុងត្រូវបានអនុវត្តនៅជុំវិញពិភពលោក។

 

1. លាងដៃឲ្យបានញឹកញាប់

លាងដៃជាមួយសាប៊ូ ដើម្បីសម្អាតភាពកខ្វក់ បាក់តេរី  និងមេរោគបង្កជំងឺផ្សេងៗ។ គួរលាងដៃឲ្យបាន 1​ នាទី។ ដាក់សាប៊ូឲ្យចេញពពុះ ហើយត្រូវប្រាកដថា សាប៊ូមាននៅលើ បាតដៃ ខ្នងដៃ ម្រាមដៃ និងនៅចន្លោះម្រាមដៃ។ លាងសម្អាតដៃរៀងរាល់ 2 ម៉ោងម្តង ឬរាល់ពេលដែលអ្នកបានប៉ះពាល់ វត្ថុផ្សេងៗ ឬរបស់របរសាធារណៈ។ គួរជៀសវាងប៉ះពាល់បរិវេណមុខរបស់អ្នកគ្រប់ពេលវេលា។

 

2. រក្សាអនាម័យដៃរបស់អ្នកជាមួយទឹកលាងដៃសំលាប់មេរោគ

ទឹកលាងដៃសំលាប់មេរោគមានពីរប្រភេទគឺ៖ ផ្ទុកជាតិអាល់កុល និងគ្មានជាតិអាល់កុល។

ទឹកលាងដៃដែលផ្ទុកជាតិអាល់កុលមានប្រសិទ្ធភាពខ្ពស់ជាងក្នុងការសំលាប់មេរោគ។

 

3.ជៀសវាងកន្លែងដែលមានមនុស្សច្រើន (រក្សាគម្លាតពីគ្នា)

វីរុសកូរ៉ូណា អាចចម្លងតាមរយៈការប៉ះពាល់ជាមួយលម្អងតូចៗរបស់អ្នកមានផ្ទុកវីរុស។ ដើម្បីកាត់បន្ថយការចម្លង យើងគួរតែផ្អាកការប្រមូលផ្តុំឬជួបជុំគ្នា។​ ការរក្សាគម្លាតពីសង្គម មានន័យថា ​​​ឃ្លាតឲ្យឆ្ងាយពីកន្លែងដែលមានមនុស្សច្រើន ជៀសវាងការប៉ះពាល់រាងកាយ និងឈរយ៉ាងហោចណាស់ពីរម៉ែត្រ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត គ្រប់ពេល។ សូមនៅផ្ទះបើគ្មានការចាំបាច់ទៅក្រៅ។​

 

ចូលរួមអនុវត្តទាំងអស់គ្នា!

សុវត្ថិភាពរបស់ប្រទេសកម្ពុជាគឺស្ថិតលើដៃរបស់អ្នក។

 

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !